Trending now

COVID-19 ជាតិសង្គមជាតិទិវាពលកម្មឆ្នាំនេះ ប្រព្រឹត្តទៅក្រោមរូបភាព «សម្រាកនៅផ្ទះ»

13:54 | 29/04/2020 (បូកសរុបដោយឌីណា)

តាមរយៈសារាចរណែនាំ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រាប់ក្រសួងការងារ រដ្ឋបាលថ្នាក់ក្រោមជាតិ អង្គការវិជ្ជាជីវៈ និយោជក ម្ចាស់សហគ្រាស គ្រឹះស្ថានអង្គការវិជ្ជាជីវៈរបស់កម្មករនិយោជិត ព្រមទាំងកម្មករនិយោជិត ត្រូវរៀបចំអបអរសាទរទិវាពលកម្មអន្តរជាតិលើកទី១៣៤ នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០ តាមរូបភាពនៃ «ការឈប់សម្រាកតាមផ្ទះជាមួយក្រុមគ្រួសារឬទៅតាមកន្លែងស្នាក់នៅ»។

កម្មករនិយោជិតនិងមេសហជីបនៅកម្ពុជា ស្នើសុំអត្ថប្រយោជន៍ផ្សេងៗ ពីរដ្ឋាភិបាលនិងថៅកែ ក្នុងទិវាពលកម្មអន្តរជាតិកាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៨។ (រូបថត៖ thmey thmey.com)

ការណ៍​ដែល​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា តម្រូវ​ឲ្យ​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ​ឆ្នាំនេះ ដោយ​ឲ្យ​សម្រាក​នៅផ្ទះ​បែបនេះ គឺ​ដើម្បី​ទប់ស្កាត់​ការ​រាតត្បាត​ជំងឺ​កូ​វីដ​-១៩​។ ក្នុង​ចរាចរ​ណែនាំ ដែល​ចុះហត្ថលេខា​តាំងពី​ថ្ងៃទី​៧ ខែមេសា ប្រមុខ​រដ្ឋាភិបាល មិន​ភ្លេច​ឡើយ​ពី​ការ​ក្រើនរម្លឹក​កម្មករ​និ​យោ​ជិត ឲ្យ​បន្ត​អនុវត្តតាម​វិធានការ​របស់​ក្រសួងសុខាភិបាល ក្នុងការ​ការពារ​ពី​ជំងឺ​កូ​វីដ​-១៩​។

​ប្រមុខ​រដ្ឋាភិបាល ណែនាំ​ឲ្យ​ម្ចាស់​សហគ្រាស គ្រឹះស្ថាន ការដ្ឋាន ឬ​កសិដ្ឋាន កម្មករ ត្រូវ​រួមគ្នា​លើក​បដា​ជា​ពាក្យស្លោក​នានា ដូចជា អបអរសាទរ​ខួប​លើក​ទី​១៣៤ នៃ​ទិវា​ពលកម្ម​អន្តរជាតិ​១​ឧសភា​, សន្តិភាព​និង​ការងារ​សមរម្យ​, សន្តិភាព ស្ថិរភាព ដើម្បី​ការងារ និង​មុខរបរ​, គោរព​ច្បាប់​ការងារ​ស្តីពី​ការងារ ច្បាប់​ស្តីពី​សហជីព ដើម្បី​ធានា​សិទ្ធិ និង​ផលប្រយោជន៍​រួម​របស់​កម្មករនិយោជិត និង​និយោជក​, ចូលរួម​យុទ្ធនាការ​គ្រោះថ្នាក់​ការងារ​កម្រិត​សូន្យ​, អភិវឌ្ឍ​របប​សន្តិសុខ​សង្គម ដើម្បី​សុខុមាលភាព​សង្គម​, និង អភិវឌ្ឍ​ជំនាញ​វិជ្ជាជីវៈ ដើម្បី​ផលិតភាព និង​ភាព​ប្រកួតប្រជែង ជាដើម​។​

​ទិវា​ពលកម្ម​អន្តរជាតិ​នៅ​កម្ពុជា សម្រាប់​ឆ្នាំនេះ ប្រព្រឹត្តទៅ​ក្រោម​ប្រធានបទ «​សន្តិភាព និង​ការងារ​សមរម្យ​»

ទោះបីជា គិត​ត្រឹម​ថ្ងៃទី​២៩ ខែមេសា​នេះ កម្ពុជា​មិនមាន​រកឃើញ​ករណី​ថ្មី​នៃ​កូ​វីដ​-១៩ រយៈពេល​១៧ថ្ងៃ​ជាប់​គ្នា ហើយក៏​មិនទាន់មាន​អ្នក​សះស្បើយ​បន្ថែមទៀត​ដែរ​។ អ្នក​សះស្បើយ​សរុប ១១៩​នាក់ ក្នុងចំណោម​អ្នក​ផ្ទុក​កូ​វីដ​-១៩​សរុប ១២២​នាក់ ពោលគឺ​អ្នកជំងឺ​នៅសល់​៣​នាក់​ទៀត​​៕

(បូកសរុបដោយឌីណា)

(បូកសរុបដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ