Trending now

CAMSOC ចង់ឲ្យ SEA Games 2023 ក្លាយជាព្រឹត្តិការណ៍ Saving Games

11:45 | 19/09/2020

គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បាននឹងកំពុងរៀបចំនូវគម្រោងថវិកាបឋម ដើម្បីត្រៀមចំណាយមុនពេល អំឡុងពេល និងក្រោយពេលធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនេះ ឲ្យក្លាយជាព្រឹត្តិការណ៍សន្សំសំចៃបំផុត (Saving Games)។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC។

CAMSOC ចង់ឲ្យ SEA Games 2023 ក្លាយជាព្រឹត្តិការណ៍ Saving Games

ថ្លែងក្នុងកិច្ចប្រជុំប្រចាំសប្ដាហ៍របស់គណៈអចិន្ដ្រៃយ៍ CAMSOC កាលពីពេលថ្មីៗ អគ្គលេខាធិការដដែល បានបញ្ជាក់ថា គម្រោងថវិកាបឋមនេះ ស្ថិតក្នុងការគ្រោង និងដំណាក់ការរៀបចំនៅឡើយ ដើម្បីព្រាងអំពីការចំណាយផ្សេងៗ ចាប់ពីមុនពេលចាប់ផ្ដើម រហូតដល់ទីបញ្ចប់។ អ្វីដែលពិសេស គម្រោងនេះ គឺស្ថិតក្រោមគោលការណ៍ណែករួមមួយ ដើម្បីកុំឲ្យមានការខ្ជះខ្ជាយថវិការដ្ឋ។

លោក វ៉ាត់ ចំរើន បានគូសបញ្ជាក់ថា «វាជាការរៀបចំដោយជំនាញសិន មិនទាន់អនុម័ត ឬក៏សម្រេចទៅលើគោលការណ៍ណាមួយទេ គ្រាន់តែថាយើងគោរពទៅតាមគោលការណ៍ណែនាំរបស់ថ្នាក់ដឹកនាំ គឺធ្វើយ៉ាងណាឲ្យក្លាយជា Saving Games គឺការរៀបចំព្រឹត្តិការណ៍មួយ ដែលសន្សំសំចៃបំផុត ក្នុងការរៀបចំរបស់យើង ព្រោះយើងមិនអាចធ្វើឲ្យខ្ជះខ្ជាយនូវថវិការដ្ឋ ក្នុងការធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមនេះបានទេ»

គួរបញ្ជាក់ថា មកទល់ពេលនេះ CAMSOC កំពុងដុតដៃដុតជើង សហការជាមួយស្ថានប័នកីឡាជាតិ ពិសេសក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដើម្បីផលិតធនធានមនុស្ស ត្រៀមស្វាគមន៍ស៊ីហ្គេម ឆ្នាំ២០២៣ ។ រីឯផ្នែកហេដ្ឋារចនាសម្ព័ន្ធវិញ កម្ពុជាក៏បានត្រៀមខ្លួនរួចរាល់ ដើម្បីត្រៀមទទួលបណ្ដាប្រទេសក្នុងតំបន់ និងអន្ដរជាតិ ក្នុងព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រនេះដែរ៕

(ប្រភពព័ត៌មាន: freshnews)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់