Trending now

លោក ស៊ី ជិន​ភីង​៖ ព្រះរៀម បុប្ផា​ទេវី បាន​លះបង់​ព្រះកាយពលធំធេង ដើម្បី​មិត្តភាព​កម្ពុជា​-​ចិន​

10:26 | 22/11/2019 (ប្រភព៖ thmeythmey)

ព្រះរៀម បុប្ផា​ទេវី បាន​លះបង់​ព្រះកាយពល ដើម្បី​ទំនាក់ទំនង​មិត្តភាព​កម្ពុជា​-​ចិន​។ នេះ​ជាការ​លើកឡើង​របស់លោក ស៊ី ជិន​ភីង ប្រធានាធិបតី​ចិន ដែល​បាន​ថ្វាយ​សារលិខិត ព្រះករុណា ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​កម្ពុជា ដើម្បី​ចូលរួម​រំលែក​ព្រះ​មរណទុក្ខ ចំពោះ​ការយាង​សោយ​ព្រះ​ពិរាល័យ នៃ​សម្តេច​រាជបុត្រី​ព្រះរៀម នរោត្តម បុប្ផា​ទេវី «​ទេព​នាដ​វ​ដ្ដី​ឯក​»​។​

រូបពីហ្វេសប៊ុក Royal Du Cambodge

ហ្វេ​ស​ប៊ុ​ក​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា ដែល​បាន​ស្រង់​ខ្លឹមសារ​របស់លោក ស៊ី ជិន​ភីង ប្រធានាធិបតី​ចិន ដូច្នេះ​ថា​៖ «​ខ្ញុំ​មាន​អារម្មណ៍​ក្តុកក្តួល​ក្រៃលែង​ដោយ​ទទួលដំណឹង​ថា សម្តេច​រាជបុត្រី ព្រះរៀម នរោត្តម បុប្ផា​ទេវី បាន​យាង​សោយ​ព្រះ​ពិរាល័យ​។ សម្តេច​រាជបុត្រី​ព្រះរៀម នរោត្តម បុប្ផា​ទេវី ទ្រង់​ជា​មិត្ត​ចាស់​នៃ​ប្រជាជន​ចិន បាន​លះបង់​ព្រះកាយពល​យ៉ាង​ធំធេង​និង​សកម្ម ដើម្បី​កិច្ចទំនាក់ទំនង​មិត្តភាព​រវាង​ចិន និង​កម្ពុជា​។ ខ្ញុំ​សូម​ចូលរួម​រំលែក​ព្រះ​មរណទុក្ខ​យ៉ាង​ក្រៀមក្រំ​បំផុត​ចំពោះ​ការយាង​សោយ​ព្រះ​ពិរាល័យ​របស់​សម្តេចព្រះ​រៀម​»​។​

សារលិខិត​នេះ ត្រូវបាន​លោក វ៉ាង វិ​ន​ធាន ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា ថ្វាយ​សម្តេច​រាជបុត្រី​ព្រះអនុជ នរោត្តម អរុណរស្មី ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ នា​ថ្ងៃទី​២១ ខែ​វិ​ចិ្ឆ​កា ឆ្នាំ​២០១៩​។ លោក វ៉ាង វិ​ន​ធាន ក៏បាន​ចូលរួម​ក្នុង​ពិធី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​សម្តេចព្រះរៀម​ផងដែរ​។​

ចំណែក​ព្រះករុណា ព្រះបាទ​សម្តេច មហា​វិ​ជ្ជ​រ៉ា​ឡុងកន ព្រះមហាក្សត្រ​ថៃ ក៏បាន​ថ្វាយ​ព្រះរាជសារ​រំលែក​ទុក្ខ​ថ្វាយ​ព្រះករុណា ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​កម្ពុជា​ផងដែរ​។ រីឯ​សម្តេចព្រះ​ទេព​មហា​ចក្រី សុ​រិ​ន​ថន បាន​ថ្វាយ​កម្រងផ្កា​ថ្វាយ​ព្រះ​សព​សម្តេច​រាជបុត្រី​ព្រះរៀម នរោត្តម បុប្ផា​ទេវី «​ទេព​នាដ​វ​ដ្តី​ឯក​» តាមរយៈ​លោក Panyarak Poolthup ឯកអគ្គរាជទូត​ថៃ​ប្រចាំ​កម្ពុជា កាលពី​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៩ ។​

(ប្រភព៖ thmeythmey)

(ប្រភព៖ thmeythmey)

ព័ត៌មានថ្មីៗ

វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន
ខែមនុស្សធម៌ជាតិរបស់វៀតណាម៖ បន្តដំណើរការសប្បុរសធម៌
ទីក្រុងហាណូយ៖ "ការសន្ទនារវាងអគ្គលេខាធិការអាស៊ានជាមួយយុវជននៃបណ្តាប្រទេសអាស៊ាន"
វៀតណាមបំផុសខែមនុស្សធម៌ជាតិឆ្នាំ ២០២៤៖ "ដំណើរមនុស្សធម៌ - ការប្រគល់និងទទួលសេចក្តីស្រឡាញ់"
កិច្ចព្រមព្រៀងទីក្រុងហ្សឺណែវបន្សល់ទុកនូវមេរៀនដ៏មានតម្លៃជាច្រើនរហូតដល់ថ្ងៃនេះ