Trending now

រឿង «Avengers: Endgame» វគ្គផ្ដាច់ព្រ័ត្រ ចាក់បញ្ចាំងលើកដំបូងនៅកម្ពុជា

19:52 | 25/04/2019 (ប្រភព៖ Fresh News)

កំពូលខ្សែភាពយន្តរឿង «Avengers: Endgame» វគ្គផ្ដាច់ព្រ័ត្រ ដែលមានរយៈពេលជាង៣ម៉ោង បានចាប់ផ្តើមចាក់បញ្ជាំងនៅកម្ពុជា ចាប់ពីយប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ នៅក្នុងរោងកុន Major Cineplex by Smart Aeon Mall Sen Sok City ជាមួយនឹងអេក្រង់ IMAX ដែលធំជាងអេក្រង់ធម្មតាដល់ទៅ៤ដង រួមនឹងប្រព័ន្ធ Dual-Projector បានបង្ហាញរូបភាពគ្រីស្តាល់ភ្លឺជាងមុន បានដល់ទៅ ៦០ភាគរយ និងថ្លាច្បាស់ដូចរូបភាពពិតៗ បានដល់ទៅ៤០ភាគរយ ដែលធ្វើឱ្យរឿងនេះកាន់ល្បីខ្លាំង រួមជាមួយនឹងការទាក់ទាញវត្តមានយុវវ័យជាច្រើននាក់ផងដែរ។

រឿង Avengers: Endgame គឺជាខ្សែភាពយន្តខ្នាតធំមួយ ដែលអ្នកគាំទ្របស់ Avengers ទន្ទឹងរង់ចាំ Hero របស់ខ្លួនជាយូរមកហើយ ដូច្នេះខាងរោងកុន Major Cineplex by Smart នឹងធ្វើការចាក់បញ្ចាំងស្ទើរតែ ២៤ម៉ោងពេញតែម្តង ដោយបានបន្ថែម Midnight Show និង Early Show ម៉ោង 07:30AM។

នៅក្នុងអំឡុងពេលនៃការចាក់បញ្ចាំងរឿង Avengers: Endgame ចាប់ពីថ្ងៃទី២៥ ខែមេសានេះតទៅ នឹងមានការរៀបចំកម្មវិធីពី Oppo និង Grab នៅឯសាខា Major Cineplex by Smart Aeon Mall 1 និង Major Cineplex by Smart Aeon Mall Sen Sok។ រាល់ភ្ញៀវដែលបានអញ្ជើញចូលរួមទស្សនារឿង Avengers: Endgame នឹងមានឱកាសឈ្នះរង្វាន់ Limited Edition របស់ Avengers: Endgame ពី Oppo និង Grab។

អ្នកដឹកនាំរឿង Avengers: Endgame លោក Joe Russo និងលោក Anthony Russo បានឱ្យដឹងថា រឿង Avengers: Endgame វគ្គផ្ដាច់ព្រ័ត្រូវបានថត ដោយកាមេរ៉ា ALEXA IMAX ៦៥មីលីម៉ែត្រទាំងស្រុង ដែលវាជាប្រភេទកាមេរ៉ាឌីជីថល 2D ជំនាន់ថ្មីមួយដែលត្រូវបានផលិតឡើងរវាង ARRI និង IMAX ហើយវាក៏ជាប្រភេទកាមេរ៉ាសម្រាប់ ប្រើប្រាស់ក្នុងការថតផលិតខ្សែភាពយន្តខ្នាតធំៗ និងអាចចាក់បញ្ចាំងនៅអេក្រង់របស់ IMAX® តែប៉ុណ្ណោះ។

លោកបានបញ្ជាក់ទៀតថា កាមេរ៉ា ALEXA IMAX ៦៥មីលីម៉ែត្រ គឺនៅពេលដែលវារួមបញ្ចូលគ្នា រវាងដំណើរការឌីជីថលថ្មីរបស់ IMAX វានឹងផ្តល់កម្រិតរូបភាពឌីជីថលបានយ៉ាងស្អាត ហើយច្បាស់ ទោះបីជាត្រូវបានចាក់សារឡើងវិញជាច្រើនដងក៏ដោយ ក៏គុណភាពនៃរូបភាពរបស់រឿងនៅតែច្បាស់ និងផ្តល់ពន្លឺគ្រប់គ្រាន់ ជាពិសេសពណ៌ដ៏ស្រស់ឆើតឆាយនៃសាច់រឿងតែម្តង។

គួរបញ្ជាក់ថា កាមេរ៉ា ALEXA IMAX វាមិនមែនជារឿងចម្លែកនោះទេ សំរាប់ប្អូនប្រុសរបស់ Russo ដែលកាលពីលើកមុន លោកបានប្រើប្រាស់កាមេរ៉ាប្រភេទនេះ ក្នុងការថតរឿង Civil War ហើយបន្ទាប់មកទៀតវីរបុរសរូបនេះ ក៏បានប្រើប្រាស់កាមេរ៉ាប្រភេទនេះថតរឿង Avengers Infinity War ផងដែរ។ សាច់រឿង Avengers: Endgame វគ្គផ្ដាច់ព្រ័ត្រគឺមានតែទស្សនិកជន ដែលបានទស្សនានៅលើអេក្រង់ IMAX តែប៉ុណ្ណោះ ដែលនឹងទទួលបានបទពិសោធយ៉ាងពេញលេញ និងអស្ចារ្យពីសាច់រឿងទាំងមូល ជាពិសេសទស្សនិកជន នឹងយល់ពីគោលបំណងរបស់ប្អូនប្រុស Russo៕

(ប្រភព៖ Fresh News)

(ប្រភព៖ Fresh News)

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់