Trending now

រស់ជាតិតែនៅកោះជេជូ គឺមិនធម្មតា

11:49 | 03/06/2019 (ប្រភព៖ rasmeinews.com កែសម្រួលដោយសំណាង)

យុគសម័យ- តែត្រូវបានគេដឹងថា គឺជាភេសជ្ជៈម្យ៉ាង ដែលគេយកស្លឹករុក្ខជាតិ ឫ មែក ឫ សំបក យកមកឆុងជាមួយនឹងទឹកក្តៅដែលគេដាំពុះ ហើយត្រូវបានគេដឹងថា វាមានប្រភព នៅអាស៊ីខាងកើត ដោយរួមទាំងចិន ជប៉ុន កូរ៉េ ហើយបើនិយាយអំពីប្រទេសដែលកំពុងតែ រកចំណូលពី តែនេះ

កាលពី​សម័យ​ដើម តែមិនមែន​ជាភេសជ្ជៈ​សម្រាប់​មនុស្ស​ទូទៅ​ទទួលទាន​នោះទេ​ វាត្រូវបាន គេចាត់​ទុកថា ជាឱសថ​ម្យ៉ាង ប៉ុន្តែក្រោយ​មក ក៏បាន​ក្លាយជា​ភេជ្ជៈ​ ហើយបាន​វិវន្តន៍​ក្លាយទៅ​ជា ភេសជ្ជៈ​ដែលទទួល​ស្គាល់ជា​អន្តរជាតិ ។ តែមាន​ច្រើន​ប្រភេទ​ និង ដាំនៅ​ប្រទេស​ជា ច្រើន ហើយកម្ពុជា​យើងក៏ធ្លាប់​មានចំការ​តែខ្លួនឯងដែរ ។ តែមាន​ច្រើនប្រភេទ ច្រើនយ៉ាង ហើយក៏មាន​រស់ជាតិ​ផ្សេងៗគ្នាទៅ​តាម ដី តាមអាកាស​ធាតុ តាមទីតាំង​ភូមិសាស្រ្ត​នៃ​ចំការ ប៉ុន្តែ ដោយឡែក​តែនៅ​កោះជេជូ ដែលជាកោះរមណីដ្ឋាន​ទេសចរណ៍​ធម្មជាតិ ​និង ​ប្រវត្តិសាស្រ្ត មួយរបស់ប្រទេស​កូរ៉េខាង​ត្បូង ក៏មានរស់ជាតិ​មិនធម្មតា​មួយដែរ ។

សិល្បៈនៃការឆុងតែ របស់កូរ៉េនៅលើកោះជេជូ

កោះជេជូ ដែលគេដឹងថា គឺជាកោះ​ដែលមាន​ផ្ទៃដី​ធំជាង​គេនៅក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង ដោយ​មានផ្ទៃដី​ប្រមាណ​ជា ១.៨២៦ គម២ និង មាន​ប្រជាពល​រដ្ឋ​ប្រមាណ​ជា ៦២០.០០០ ​នាក់ត្រូវបាន​គេដឹង​ថា តែ គឺជាផលិត​ផលមួយ នៅក្នុង​ចំណោម​ផលិតផល​ផ្សេងឯ ដែល​​មាន​នៅលើកោះ​នេះ ​រួមទាំង​ក្រូចក្វិច គ្រឿង​សមុទ្រ​ស្រស់ៗ និង ផ្សិត​ម្យ៉ាង​ជាដើម ។

ចំការតែ ស៊ូវ៉ាង ( Seogwang )ដ៏ធំល្វឹង​ល្វើយ ​នៅតំបន់ អូ សូឡុក នៅលើ​កោះជេជូ

ដោយសារ​តែទីតាំង​ភូមិសាស្រ្ត​នៅ​កណ្តាល​សមុទ្រ មាន​ខ្យល់​អាកាសល្អ ​មាន​បរិស្ថានដ៏​បរិសុទ្ធ នៅក្នុង​មួយ​ឆ្នាំៗ កោះនេះ​គឺបាន​ទាក់ទាញ​ភ្ញៀវទេសចរ​ ប្រមាណ​ជា ​១៥ លាន​នាក់ នៅក្នុងមួយឆ្នាំ ហើយនៅ​ពេលដែល​មកដល់​កោះនេះ ​ភ្ញៀវទេសចរ​ទាំងជាតិ និង អន្តរជាតិ​កម្រ មើលរំលង និង មិនភ្លេច​នៅក្នុង​ការមក​ភ្លក់រស់ជាតិ​តែ ការ៉េម​រស់ជាតិ​តែ ក៏ដូចជា​ផលិតផល កែច្នៃផ្សេងៗ​ទៀតអំពី​តែនៅ​លើកោះ ។

ដោយមើល​ឃើញនូវ​សក្តានុពល​នៃឧស្សាហកម្ម​តែ នៅលើ​កោះ ក្រុមហ៊ុន ​អាមួ ប៉ាស៊ីហ្វិក(Amore Pacific ) ក៏បាន​បើកដំណើរ​ការនូវ​សារៈមន្ទីរ​តែមួយ ដែលមាន​ឈ្មោះថា សារៈមន្ទីរ អូ សូឡុក (O’sulloc Tea Museum ) ដែលមាន​ទីតាំង​ស្ថិតនៅ ក្នុងចំការតែ ស៊ូវ៉ាង ( Seogwang )ដ៏ធំល្វឹង​ល្វើយ ​នៅតំបន់ អូ សូឡុក នៅលើ​កោះជេជូ ។ សារៈមន្ទី​នេះមាន​អាយុកាល​ ១៨ ឆ្នាំហើយ ក្រោយ​ពេល​ដែលចាប់​ផ្តើមដំណើការ​ឡើងតាំង​តែពី ​ឆ្នាំ ២០០១ មក ។ នៅក្នុង​មួយឆ្នាំៗ សារៈមន្ទីរតែ​មួយនេះ អាចទាក់ទាញ​អ្នកទេសចរ​ទាំងនៅ​ក្នុងស្រុក និង បរទេស​ ប្រមាណ​ជា ១,៥ លាននាក់ ។

តែនិងបង្អែមច្នៃចេញពីតែបៃតងនៅលើកោះជេជូ

ដោយពួកគេ​មកភ្លក់​រស់ជាតិ​តែ និង អាហារ​ព្រមទាំង​បង្អែមដែល​កែច្នៃ ឫ យកតែមកផ្សំ​ជាច្រើន​ប្រភេទ បូករួមនឹង​សកម្មភាព​កំសាន្តផ្សេងៗ​ជាច្រើន​ទៀត ដោយរួមទាំងពិធី​បង្ហាញ​អំពិវប្បធ​ម៌នៃការ ​ឆុងតែ នៅលើ​កោះជេជូ ​ទេសភាព​បៃតងនៃ​ចំការតែ ​ក្លិនដ៏ពិដោរ​នៃតែ និង កន្លែង​កែច្នៃ​ផ្សេងៗ​ទៀតសម្រាប់​ទាក់ទាញ​ទេសចរជា​ច្រើនទៀត ដែលគេអាចវាយ​តម្លៃឲ្យថា គឺជាកន្លែង​អេកូទេសចរ និង អេកូសេដ្ចកិច្ច​មួយដ៏សំខាន់ នៅលើកោះជេជូ ។ ហើយក្រៅ​ពីនោះ ពួកគេ​ក៏អាច​ភ្លក់រស់​ជាតិ​តែ និង អាហារ​កែច្នៃ នៅ​ទីតាំង​ផ្សេងៗ​នៅ លើកោះ ​និង នៅកូរ៉េ​ខាងត្បូង ។​

សារៈមន្ទីរ​នេះ ត្រូវ​បានគេ​ដឹងថា គឺជាកន្លែង​អេកូទេសចរណ៍​មួយនៅ​ក្នុង​ចំណោម​តំបន់​អេកូទេសចរណ៍​ជាច្រើន ដែលភ្ញៀវទេសចរ​អាចមក​លេងកំសាន្ត​ជាមួយនឹង​សកម្មភាព​ ទាក់ទាញ ជាច្រើន៕​


(ប្រភព៖ rasmeinews.com កែសម្រួលដោយសំណាង)

(ប្រភព៖ rasmeinews.com កែសម្រួលដោយសំណាង)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់