Trending now

រដ្ឋមន្ត្រីទេសចរណ៍កម្ពុជា អញ្ជើញទៅចូលរួមកិច្ចប្រជុំ រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន និងអាស៊ានបូក នៅវៀតណាម

00:54 | 13/05/2019 (ប្រភពៈ Fb Page ក្រសួងទេសចរណ៍)

​​ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍កម្ពុជា អញ្ជើញទៅចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន និងអាស៊ានបូក នៅទីក្រុងហាឡុង ប្រទេសវៀតណាម ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែមករា ពោលគឺក្នុងឱកាសវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០១៩ (ASEAN Tourism Forum 2019) លើកទី៣៨ ក្រោមប្រធានបទ "អាស៊ាន៖ អានុភាពតែមួយ" “ASEAN: The Power of One”។


វេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០១៩នេះ នឹងចាប់ផ្តើមដំណើរការនៅយប់ថ្ងៃទី១៧ ខែមករា បន្ទាប់ពីកិច្ចប្រជុំយ៉ាងមមាញឹករបស់ស្ថាប័នជាតិទេសចរណ៍ (NT0s) នៃប្រទេសជាសមាជិកអាស៊ាន អាស៊ានបូក និងសមាគមឧស្សាហកម្មទេសចរណ៍អាស៊ាន ដែលបានចាប់ផ្តើមតាំងពីថ្ងៃទី១៣ ខែមករាមក។

សូមជម្រាបថា ប្រទេសកម្ពុជានឹងធ្វើម្ចាស់ផ្ទះរៀបចំវេទិកាទេសចរណ៍អាស៊ាន (ATF) នៅឆ្នាំ២០២១ បន្ទាប់ពី ATF2020 នៅប្រទេសប្រ៊ុយណេដារុយសាឡឹម និងបន្ទាប់ពីបានធ្វើជាម្ចាស់ផ្ទះ ATF លើកទី៣០ កាលពី១០ឆ្នាំមុន នៅរាជធានីភ្នំពេញ។

វេទិកាទេសចរណ៍អាស៊ាន (ATF) ជាព្រឹត្តិការទេសចរណ៍អាស៊ានមួយដ៏ធំដែលត្រូវរៀបចំវិលជុំ១០ឆ្នាំម្តង ដែលក្នុងនោះ មានការប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន អាស៊ានបូក ការតាំងពិព័រណ៍ទេសចរណ៍អន្តរជាតិ TRAVEX (ATF) ការផ្ដល់រង្វាន់ដល់ផ្នែកឯកជន និងសហគមន៍ទេសចរណ៍ នៃបណ្តាប្រទេសសមាជិកដែលបានអនុវត្តគំរូតាមស្តង់ដានានារបស់អាស៊ាន៕

(ប្រភពៈ Fb Page ក្រសួងទេសចរណ៍)

(ប្រភពៈ Fb Page ក្រសួងទេសចរណ៍)

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់