Trending now

ភ្ញៀវទេសចរបរទេសមកកម្សាន្តនៅកម្ពុជាក្នុងបុណ្យចូលឆ្នាំថ្មីប្រពៃណីមានការកើនឡើង

00:54 | 14/05/2019

យុគសម័យ - នៅក្នុងឱកាសបុណ្យចូលឆ្នំាប្រពៃណីវៀតណាម ឆ្នាំ២០១៩ ក្នុងរយៈពេល៣ថ្ងៃ (ពោលគឺពីថ្ងៃទី៥ដល់ថ្ងៃទី៧ខែកុម្ភៈ) មានភ្ញៀវទេសចរជាតិនិងអន្តរជាតិជាច្រើនបានមកកម្សាន្តនៅតាមរមណីយដ្ឋានធម្មជាតិ និងប្រាសាទបុរាណនានានៅក្នុងខេត្តសៀមរាប។

យោងតាមរបាយការ​ណ៍​របស់​មន្ទីរ​ទេស​ចរណ៍​ខេត្ត​សៀមរាប​បាន​បង្ហាញ​ថា នៅ​ក្នុង​ថ្ងៃបុណ្យចូលឆ្នាំប្រពៃ​ណីវៀតណាម ​ឆ្នាំ២០១៩នេះ មានភ្ញៀវទេសចរមកកម្សាន្តនៅខេត្តសៀមរាប​ ប្រមាណ៩៣.៦០៥ នាក់ មានការកើនឡើង ៣.៩៨ភាគរយ បើប្រៀប​ធៀបរយៈពេលដូចគ្នា​កាលពីឆ្នាំ២០១៨ ដែលមានចំនួនប្រមាណ ៩០.៨២៦នាក់ ។ ក្នុងនោះ ភ្ញៀវទេសចរអន្តរជាតិមាន ចំនួន៤១.៦០៥ នាក់ គឺមានការកើនឡើង២២.២៧ភាគរយ; ភ្ញៀវទេសចរជាតិ មានចំនួន ប្រមាណ៥២.០០០នាក់ មានការថយចុះ ៧.១៤ភាគរយ បើប្រៀបធៀប​​រយៈពេលដូចគ្នា​កាលពីឆ្នាំ២០១៨ ពោលគឺចំនួនប្រមាណ ៥៦.០០០នាក់ ។

ក្នុងពេលជាមួយគ្នានោះ ភ្ញៀវទេសចរមកទស្សនានៅខេត្តមណ្ឌលគិរីក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាមក៏មានការកើនឡើងផងដែរ។ ពោលគឺ ក្នុងរយៈពេល៣ថ្ងៃ ខេត្តមណ្ឌលគិរីទទួលបានភ្ញៀវទេសចរជាត អន្តរជាតិជិត ២ម៉ឺននាក់ ដែលបានមកលេងកម្សាន្ត ដោយចំនួននេះ នៅបានកើនឡើង ១២,៤២ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

យោងតាម លោក ងិន សុវិមាន ប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី បានឱ្យដឹងថា កត្តាដែលទាក់ទាញភ្ញៀវទេសចរមកលេងកម្សាន្តក្នុងខេត្តមណ្ឌលគិរីកាន់តែច្រើនឡើងបែបនេះ ដោយសារតែខេត្តមណ្ឌលគិរីជាខេត្តមួយដែលមានសក្កានុពលធម្មជាតិល្អប្រសើរ ដូចជាអាកាសធាតុត្រជាក់ វិសាលភាពព្រៃភ្នំ និងមានរមណីយដ្ឋានស្អាតៗជាច្រើន ជាពិសេសនោះខេត្តមួយនេះ បានរឹតបន្តឹងនូវសន្តិសុខ សុវត្ថិភាពជូនភ្ញៀវទេសចរជាតិ-អន្តរជាតិ បានយ៉ាងល្អប្រសើរ មានប្រព័ន្ធផ្លូវថ្នល់ល្អងាយស្រួលក្នុងការធ្វើដំណើរ។

លោកប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរីបានបន្តថា ភ្ញៀវទេសចរដែលមកកម្សាន្តនៅខេត្តមណ្ឌលគិរី តែងតែទៅលេងកម្សាន្តនៅរមណីយដ្ឋានទឹកជ្រោះប៊ូស្រា រមណីយដ្ឋានវប្បធម៌ភ្នំដោះក្រមុំ ដែលជាទីសក្ការ:របស់បងប្អូនជនជាតិដើមភាគតិច ដើម្បីបួងសួង សុំសេចក្តីសុខ និងទៅទស្សនារមណីយដ្ឋានសមុទ្រឈើមើលទេសភាព និងស្រូបយកខ្យល់អាកាសបរិសុទ្ធផងដែរ។

សូមបញ្ជាក់ថា គិតត្រឹមរយៈពេល០៣ថ្ងៃ នៃឱកាសបុណ្យចូលឆ្នាំប្រពៃណីវៀតណាម ខេត្តមណ្ឌលគិរី មានភ្ញៀវទេសចរមកលេងកម្សាន្តចំនួន ១៩.៥២៨នាក់ ក្នុងនោះភ្ញៀវទេសចរជាតិមានចំនួន ១៩.២១៦នាក់ ភ្ញៀវទេសចរអន្តរជាតិមានចំនួន ៣១២នាក់ បើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៨ សម្រាប់ភ្ញៀវទេសចរសរុប ១៧.៣៧០នាក់ ក្នុងនោះភ្ញៀវទេសចរជាតិមានចំនួន១៧.១០៥នាក់ ភ្ញៀវទេសចរអន្តរជាតិ២៦៥នាក់ មានការកើនឡើងសរុប ១២,៤២ភាគរយ ភ្ញៀវទេសចរជាតិកើន ១២,៣៤ភាគរយ ភ្ញៀវទេសចរអន្តរជាតិកើន ១៧,៧៣ភាគរយ៕

(ប្រភពព័ត៌មាន: akp.gov.kh សរុបព័ត៌មានដោយស្រី ពេជ្រ)

ព័ត៌មានថ្មីៗ

សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ
កងទ័ព និងប្រជាពលរដ្ឋ រីករាយនឹងបុណ្យចូលឆ្នាំថ្មីប្រពៃណីនៅវៀតណាម
វៀតណាម និងកម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នជួរមុខ និងស្ថាប័ននយោបាយសង្គម