Trending now

ភ្ញៀវទេសចរបរទេសជាង ២.០០០នាក់ ធ្វើទស្សនកិច្ចតាមច្រកកំពង់ផែសមុទ្រ ខេត្តព្រះសីហនុនៃព្រះរាជាណាចក្រកម្ពុជា

00:54 | 14/05/2019

យុគសម័យ - ភ្ញៀវទេសចរបរទេសចម្រុះជាតិសាសន៍ជាង២.០០០នាក់ មកធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ចូលតាមច្រកកំពង់ផែសមុទ្រខេត្តព្រះសីហនុ នាព្រឹកថ្ងៃសៅរ៍ ត្រូវនឹងថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៩ ។

មន្ត្រីនគរបាលប៉ុស្តិ៍ច្រកទ្វារកំពង់ផែអន្តរជាតិក្រុងព្រះសីហនុបានឱ្យដឹងថា នាវាទេស​ចរណ៍ MARELLA DISCOVERY បាននាំភ្ញៀវទេសចរបរទេសចម្រុះជាតិសាសន៍ជាង ២.០០០នាក់ ចូលចតនៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ប្រកបដោយសុវត្ថិភាព ក្នុងគោល​បំណងធ្វើទស្សនកិច្ចរយៈ ពេលមួយថ្ងៃនៅព្រះរាជាណាចក្រកម្ពុជា មុននឹងធ្វើដំណើរចាក​ចេញទៅកាន់ប្រទេសវៀតណាម ។

នាវាទេសចរណ៍ MARELLA DISCOVERY មានសញ្ជាតិ MALTA បណ្តោយប្រវែង ២៦៤.៣០ម៉ែត្រ ទទឹង ៣២.៣០ ម៉ែត្រ ជម្រៅទឹក ៨ម៉ែត្រ បាននាំភ្ញៀវទេសចរបរទេស​ចម្រុះជាតិសាសន៍ ១២សញ្ជាតិ មកពីប្រទេសថៃ ចូលចតកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ នៅវេលាម៉ោង៧ និង ២០នាទី ព្រឹកថ្ងៃទី៩ ខែកុម្ភះ ឆ្នាំ២០១៩ នាវានេះ មានគម្រោង​ចាក​ចេញពីកំពង់ផែអន្តរ ជាតិក្រុងព្រះសីហនុ ឆ្ពោះទៅកាន់ប្រទេសវៀតណាម នៅវេលាម៉ោង ១៩យប់ ថ្ងៃដដែល ។

ភ្ញៀវទេសចរដែលធ្វើដំណើរតាមនាវា MARELLA DISCOVERY មានជាង ២.០០០នាក់ ក្នុងនោះមានភ្ញៀវទេសចរសរុបមានចំនួន១.៧៩០នាក់ ស្រី៩៣៩នាក់ មាន ១២សញ្ជាតិ និងមាន​នាវិកសរុបចំនួន៧៦០នាក់ ស្រី១៣២នាក់ មាន៤២សញ្ជាតិ ។ ទន្ទឹមនេះ ភ្ញៀវទេសចរដែលមានសញ្ជាតិច្រើនជាងគេ មានដូចជាចក្រភពអង់គ្លេសចំនួន១.៧៦០នាក់ និងក្រៅពីនោះមានភ្ញៀវទេសចរសញ្ជាតិផ្សេងៗទៀត៕

(ប្រភពព័ត៌មាន: akp.gov.kh)

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់