Trending now

ភ្ញៀវទេសចរណ៌ ជាងប្រាំមួយម៉ឺននាក់ទៅលេងបុណ្យសង្ក្រាន្តសមុទ្រនៅខេត្តព្រះសីហនុ

21:41 | 16/04/2019

ប្រជាពលរដ្ឋទៅចូលរួមក្នុងពិធីអបអរសាទរបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ និង ពិធីបុណ្យសង្ក្រាន្តសមុទ្រ នៅខេត្តព្រះសីហនុ កាលពីថ្ងៃ១៥ ខែមេសា ឆ្នាំ២០១៩ មានជាង៦០.០០០នាក់។ ចំនួនគឺមានការកើនឡើង បើធៀបនឹងឆ្នាំ២០១៨។

យោងតាម​របាយការណ៍​របស់​មន្ទីរ​ទេសចរ​ណ៍​ខេ​ត្ព​ព្រះសីហនុ បាន​ឲ្យ​ដឹងថា ភ្ញៀវ​ចូលរួម​ក្នុង​ពិធី​អបអរសាទរ​បុណ្យចូលឆ្នាំ​ប្រពៃណីជាតិ​ខ្មែរ និង ពិធីបុណ្យ​សង្ក្រាន្ត​សមុទ្រ នៅ​ខេត្ត​ព្រះសីហនុ ថ្ងៃ​១៥ ខែមេសា មាន​អ្នកចូលរួម​ប្រមាណ ៦៤.៧៦៣​នាក់ កើនឡើង ២៤,៣០​ភាគរយ​បើ​ធៀប​ឆ្នាំ ២០១៨(​មាន​៥១.១០០​នាក់​)​។

ភ្ញៀវទេសចណ៌មកលេងកំសាន្តពេលចូលឆ្នាំថ្មី យ៉ាងច្រើនកុះករ

ទិដ្ឋភាពសប្បាយរីករាយ របស់ភ្ញៀវចូលរួមអំណបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ២០១៩​

របាយការណ៍​បាន​បន្តថា តាម​អាកាសយានដ្ឋាន​ហោះ​អន្តរជាតិ​ក្រុងព្រះសីហនុ ថ្ងៃ​១៥ ខែ មេសា សរុប មាន​ជើងហោះហើរ​ប្រមាណ ១៩​ជើង មាន​ភ្ញៀវ​សរុប ប្រមាណ ២.៣៨៩​នាក់ ។​ ក្នុងនេះ​ភ្ញៀវ​ជាតិប្រមាណ​មន្ទីរ​ទេសចរណ៍​ខេ​ត្ព​ព្រះសីហនុ បាន​បន្តទៀតថា ទេសចរ​ណ៌តាម​បណ្តា​កោះ​នានា​ក្នុង​ខេត្ត​ព្រះសីហនុ ថ្ងៃទី ១៥ មេសា​មាន​ភ្ញៀវ​សរុប​ប្រមាណ ២.៤៩០​នាក់ គឺ​បាន​ថយចុះ​២២,៥​ភាគរយ​។​ក្នុងនេះ​ភ្ញៀវ​ជាតិ ១.១៨៤​នាក់ ថយចុះ ១២​ភាគរយ អន្តរជាតិ ១.៣០៦​នាក់ គឺ​ថយចុះ២៤,២៤ ភាគរយ​។​

ចំណែក​ភ្ញៀវ​ចូល​កម្សាន្ត​តាម​រមណីយដ្ឋាន​នានា សរុប ៣.២៨៣​នាក់ ។​ក្នុងនេះ​ភ្ញៀវ​ជាតិ ២.៤១៤​នាក់​និង អន្តរជាតិ ៨៦៩​នាក់​។​ រីឯ​ភ្ញៀវ​តាម​បណ្តា​ឆ្នេរ​នានា ថ្ងៃ ១៥ ខែ មេសា មាន​ទេសចរ​សរុប ៤២.៤៧១​នាក់​។ ​ក្នុងនេះ​ភ្ញៀវ​ជាតិ​សរុប ៣៩.៧៨៥​នាក់ និង អន្តរជាតិ​២.៦៨៦​នាក់៕

(ប្រភពព័ត៌មាន: rasmeinews.com)

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់