Trending now

ព្រះករុណា ព្រះមហាក្សត្រ យាងជាព្រះរាជាធិបតី និងទតការប្រណាំងទូក ថ្ងៃដំបូង នៃព្រះរាជពិធីបុណ្យអុំទូក

21:00 | 21/11/2018 (យោងតាម http://akpnews.info)

យុគសម័យ - ព្រះករុណា សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរា​ជាណា​ចក្រ​ក​ម្ពុ​ជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពង់បំផុត ព្រះអង្គបានសព្វព្រះរាជហឫទ័យ ស្ដេចយាងជាព្រះរា​ជា​អ​ធិប​តី ភាព ក្នុងថ្ងៃទីមួយ នៃព្រះរាជពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​​សំពះ​ព្រះ​ខែ អកអំបុក ដែល​ត្រូវបានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ និងអន្តរជាតិ ប្រារព្ធធ្វើឡើងនាថ្ងៃពុធ ទី ២១ ខែ វិច្ឆិកា ឆ្នាំ២០១៨ ​នៅ​ព្រះ​ពន្លា​ជ័យ ខាងមុខព្រះបរមរាជវាំង។

យាងនិងអញ្ជើញចូលរួមក្នុងព្រះរាជពិធីនោះដែរ មានវត្តមាន សម្ដេចវិបុលសេនាភក្ដី សា​យ ឈុំ ប្រធានព្រឹទ្ធសភា សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្ដេ​ច​អ​គ្គ​មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេច​កិ​ត្តិ​​​ព្រឹទ្ធបណ្ឌិត សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេ​ច​ពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ព្រមទាំងស​មា​ជិក សមាជិកាព្រឹ​ទ្ធ​ស​ភា​ រដ្ឋ​សភា​ រាជរដ្ឋា​ភិ​បាល មន្ត្រីរាជការ​ នាម៉ឺន​សព្វ​មុខមន្ត្រី រាជ​វង្សានុវង្ស​ ឧត្ដមទីប្រឹក្សា​ព្រះ​មហាក្សត្រ អង្គទូតនៃ​បណ្ដា​ប្រទេស​ជាមិត្ត​ប្រចាំ​នៅ​ព្រះរាជាណាចក្រកម្ពុជា ភ្ញៀវ​ជា​តិ-អន្តរជាតិ និងប្រជា​ពល​រដ្ឋ​មកពីបណ្ដាខេត្ត និងរាជធានីយ៉ាង​ច្រើន​កុះ​ករ​។

បន្ទា​ប់​​​ពី​កា​រប្រ​កួ​តពេញមួយថ្ងៃ ដោយធ្វើការផ្លាស់ប្ដូរខ្សែទឹកក្នុង និងក្រៅរួចមក នៅ រាត្រីថ្ងៃ​ដដែល​នេះដែរ ជាមួយនឹងការសម្ដែងព្រះទ័យទុកដាក់អបអរសាទរចំពោះកីឡាករ កីឡាការិនី ដែល​បាន​​ចូ​ល​រួមក្នុងការប្រណាំងទូកថ្ងៃទីមួយនេះមក ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ ន​រោ​ត្ដម សី​ហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គ បានសព្វព្រះ​រាជហ​ឫ​ទ័​យ ស្ដេច​យាងប្រទានភ្លើងទៀនជ័យ លើប្រទីបព្រះបរមរាជវាំង ដើម្បី​ឱ្យប្រទីបដែល​មក​ពី​ស្ថា​ប័​ន​ចំនួ​ន១៥ទៀត ចាប់ផ្ដើមចេញដំណើរបណ្ដែតឡើងតាមដង ទន្លេ សាប ពីត្បូងទៅជើង ដែល​អម​ដោ​យ​​ពិធីអុជកាំជ្រួច អបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អក​អំបុក នៅ​ថ្ងៃទីមួយនេះផងដែរ។ ទន្ទឹមនឹងនេះដែរ នៅ រា​ត្រីថ្ងៃទីមួយនៃព្រះរាជពិធី​បុ​ណ្យ​អុំទូក ប​ណ្ដែ​ត​​ប្រទី​ប និងសំពះព្រះខែ អកអំបុកនេះដែរ ក៏មានការសម្ដែងសិល្បៈ និងការប្រគំត​ន្ត្រីជូនប្រជាពល​រដ្ឋ​ទ​​ស្ស​នា​​កម្សាន្ត​​នៅ​តាម​ទីធ្លា​សា​ធារណៈ មួយចំនួនទៀតដែរ។

ដោយ​ឡែ​ក​នៅលើបណ្ដាញទំនាក់ទំនងសង្គមផ្លូវការរបស់សម្ដេចតេជោនាយក​រដ្ឋ​ ម​ន្ត្រី​ ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៨ ក៏បានសរសេរថា អបអរសាទរ និងសប្បាយរីករាយក្នុង ថ្ងៃទី១ នៃព្រះរា​ជ​ពិធីបុ​ណ្យ​អុំ​ទូ​ក ហើយពិធីប្រណាំងទូក ង គឺបានចាប់ផ្តើមតាំងពីម៉ោង ១១:០០ ព្រឹកមក​ម៉្លេះ​​នៅមុខ​ព្រះបរម​រាជ​វាំ​ង។ សម្ដេចតេជោបានលើកឡើងថា នៅពេលនេះ ធាតុអាកាសនៅមាត់ទន្លេអំណោយផល មេឃស្រ​ឡះ​ល្អ ហើយ​នៅ​ពេល​នេះ​ដែរគឺបងប្អូន ប្រជាពលរដ្ឋកំពុងធ្វើដំណើរមកចូលរួមទស្សនាការ​ប្រ​ណាំ​ងទូក​កាន់តែច្រើន​ឡើងៗ ក្នុងនោះ រួមទាំងភ្ញៀវទេសចរបរទេសផងដែរ។ នៅពេលនេះ​ដែ​រ គឺមានវត្តមាន​មន្ត្រីជា​ន់​ខ្ពស់ ដែលជាសមាជិកព្រឹទ្ធសភា​ រដ្ឋសភា រាជរដ្ឋភិបាល ភ្ញៀវ​ជាតិ និង​ភ្ញៀវអន្តរជាតិ យ៉ាង​ច្រើ​នកុះ ករ កំពុងរង់ចាំព្រះរាជវត្តមានដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុ​ណា​​ព្រះបាទសម្តេច ព្រះ​បរ​ម​នាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជា​ណា​ចក្រ​កម្ពុ​ជា​ ដែលនឹង​យាង​ទត​ការ​ប្រ​ណាំងទូកងថ្ងៃដំបូង នៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែត​ប្រ​ទី​ប​ និងសំពះព្រះខែ អក​អំបុ​ក នៅរសៀលនេះផងដែរ។

ក្រៅពីកម្មវិធីប្រណាំងទូក បង​ប្អូន​ប្រ​ជា​ព​ល​រដ្ឋ​អាច​ចូលរួម​ទ​ស្ស​​នាកម្សាន្តការប្រគំតន្រ្តី និងទស្សនាការតាំងពិព័រណ៍និងទិញទំនិញ​នៅ​​តា​មស្តង់ជា​ច្រើនដែ​ល​បានរៀបចំនៅកោះពេជ្រ សួនច្បារមុខវត្តបុទុម ត្រើយម្ខាង​ស្ពាន​ជ្រោ​យ​ចង្វារ នាពេល​ល្ងាច​ផង​ដែរ។ ក្នុងនោះ បងប្អូនអាចនាំកូនចៅតូចៗមកកម្សាន្ត​នៅ​កន្លែ​ង​សួនកុមារកោះ​ពេជ្រ​ផង​ដែរ​។ សម្ដេចតេជោក៏សូមអរគុណដល់អាជ្ញាធរ សមត្ថកិច្ចគ្រប់ជាន់ថ្នាក់​ដែលបាន​យក​ចិត្តទុក ដាក់ខ្ពស់ ក្នុង​ការ​ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ឱ្យបានល្អ ដើម្បីប្រជាពលរដ្ឋ និង​ទេ​សចរ បរទេសមាន​ឱ​កា​ស​​បានសប្បាយរីករាយនៅក្នុងពិធីបុណ្យអុំទូក ទាំងនៅក្នុងរាជធា​នី​ភ្នំ​ពេញ និងតាម​បណ្តា​ខេ​ត្ត​នានា។

គួរបញ្ជាក់ដែរថា ​ ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីបនិង​សំពះ​ព្រះ​ខែ អក​អំបុក នឹ​ង ​​ប្រព្រឹត្តទៅមានរយៈពេលបីថ្ងៃ គឺ​ចាប់ផ្តើម​ពីថ្ងៃ ១៤​-​១៥កើត និង១រោច ខែ​ក​ក្តិ​ក ត្រូវ​នឹង​ថ្ងៃ​ទី ២១​-​២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅតាម​ដង​ទន្លេសាប និង​ទន្លេចតុមុខ នៅខាងមុខ​ព្រះបរម​រា​ជ​ វាំ​ង​។ ព្រះរាជពិធីបុណ្យ​អុំទូក​ឆ្នាំ​២០១៨​នេះ មាន​ទូក ង ចូលរួម​ប្រកួត ចំ​នួ​ន​២៩៨​ទូក ខណៈ​ឆ្នាំ​២០១៧ មា​ន​​​ទូក ង ត្រឹមតែ​២៧០​ទូក និង​មាន​កីឡាករ កីឡាការិនី​ជិត​២​ម៉ឺន​នាក់​។ សម្រាប់​ប្រទីប​វិញ​មាន​ចំនួន​១៥ កើ​នលើសពី​ឆ្នាំមុន៕

(យោងតាម http://akpnews.info)

(យោងតាម http://akpnews.info)

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស