Trending now

ពិធីអបអរសាទរខួប៤១ឆ្នាំ នៃថ្ងៃជ័យជម្នះ៧មករា(៧មករា ១៩៧៩-៧មករា ២០២០)

11:16 | 07/01/2020 (បូកសរុបដោយឌីណា)

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ថ្នាក់ដឹកនាំសំខាន់ៗទៀត និង បងប្អូនប្រជាពលរដ្ឋប្រមាណ ៥ ម៉ឺននាក់ អញ្ជើញចូលរួមប្រារព្ធពិធីអបអរសាទរខួប៤១ឆ្នាំ នៃថ្ងៃជ័យជម្នះ៧មករា(៧មករា ១៩៧៩-៧មករា ២០២០) ដែលប្រារព្ធឡើងនៅមជ្ឍមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ។

ប្រជាជនចូលរួមក្នុងពិធីអបអរសាទរខួបលើកទី ៤១ នៃទិវាជ័យជម្នះថ្ងៃទី ៧ ខែមករា

អញ្ជើញធ្វើជាអធិបតីក្នុងពិធីរម្លឹកខួបលើកទី៤១នៃទិវាជ័យជន្ន៧ មករា នៅមជ្ឈមណ្ឌលកោះពេជ្រ នាព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២០ ប្រមុខរដ្ឋាភិបាល ថ្លែងដូច្នេះថា៖«ខ្ញុំសង្ឃឹមថា មជ្ឈដ្ឋានទាំងនោះ នឹងពិចារណាឲ្យបានត្រឹមត្រូវ ចំពោះការវិវត្តិប្រកបដោយភាពវិជ្ជមាននៅកម្ពុជា ហើយគោរពចំពោះសិទ្ធិនិងការជ្រើសរើសរបស់ជនជនកម្ពុជា នូវមាគ៌ាសម្រាប់ការអភិវឌ្ឍរបស់ខ្លួន ដែលស្របទៅនឹងប្រវត្តិសាស្រ្ត ស្ថានភាពសង្គម វប្បធម៌ និង រដ្ឋធម្មនុញ្ញរបស់ខ្លួន»។

ប្រមុខដឹកនាំគណបក្សកាន់អំណាចរូបនេះ សង្កត់ធ្ងន់ទៀតថា រដ្ឋាភិបាលកម្ពុជា ការពារដាច់ខាតនូវឯករាជ្យ និងអធិបតេយ្យជាតិ ទោះសិ្ថតក្នុងកាលៈទេសៈនិងស្ថានភាពណាក្តី ហើយការប៉ុនប៉ងណាដែលធ្វើឲ្យកម្ពុជា ឃ្លាតចេញពីមាគ៌ាប្រជាធិបតេយ្យនិងនីតិរដ្ឋ ដោយដាក់បង្ខំឲ្យកម្ពុជា មិនអាចអនុវត្ត សូម្បីតែច្បាប់ជាតិរបស់ខ្លួននោះ «គឺពុំអាចទទួលយកបានឡើយ»៕

(បូកសរុបដោយឌីណា)

(បូកសរុបដោយឌីណា)

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ