Trending now

បោះឆ្នោតរដ្ឋសភាកម្ពុជា៖ ទំនុកទុកចិត្តរបស់ប្រជាជនគឺជាជ័យជំនេះដ៏ធំធេងបំផុត

21:41 | 02/08/2018

ការបោះឆ្នោតរដ្ឋសភាកម្ពុជានីតិកាលទី ៦ ដែលបានប្រព្រឹត្តិនាថ្ងៃទី ២៩ កក្កដា កន្លងមកនេះ ត្រូវបានបិទបញ្ចប់ប្រកបដោយជោគជ័យ។ ទោះបីជាគណៈកម្មការជាតិរៀបចំការបោះឆ្នោតកម្ពុជានៅបន្តរាប់សន្លឹកឆ្នោត ហើយមិនទាន់ប្រកាសជាផ្លូវការថា តើគណបក្សណាទទួលបានជ័យជំនះនោះឡើយប៉ុន្តែមកទល់ពេលនេះពិតជាអាចបញ្ជាក់ថា ជ័យជម្នះដ៏ធំបំផុតគឺរបស់ប្រជាជនកម្ពុជាទាំងមូលផងដែរ។

នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចហ៊ុនសែន

ពិតណាស់ថា បរិយាកាសសុខសន្តិភាព និងសុភមង្គលបានគ្របដណ្ដប់មកលើទូទាំងព្រះរាជាណាចក្រកម្ពុជាក្នុងរយៈពេល ៣ សប្តាហ៍ នៃយុទ្ធនាការឃោសនារកសម្លេងឆ្នោត និងនាថ្ងៃបោះឆ្នោតសភានីតិកាលទី៦។ គណបក្សនយោបាយទាំង ២០ ដែលចូលរួមការបោះ ឆ្នោតលើកនេះ សុទ្ធតែត្រូវបានដំណើរការរៀបចំការឃោសនារកសម្លេងឆ្នោត និងឃោសនាកម្មវិធីនយោបាយដោយសេរីភាព។ ប្រជា ជនកម្ពុជាក៏មានសេរីភាពក្នុងការជ្រើសរើស និងបញ្ចេញមតិគាំទ្រចំពោះគណបក្សនយោបាយដែលគេគាំទ្រ។

លោកស្រី SomSokhun អ្នកបោះឆ្នោតនៅមណ្ឌលខេត្តកណ្ដាលបានសំណេះសំណាលថា៖"នាងខ្ញុំទៅបោះឆ្នោត ដើម្បីជ្រើសតាំងថ្នាក់ដឹក នាំដែលនាងខ្ញុំស្រឡាញ់ពេញចិត្ត។ នាងខ្ញុំជ្រើសរើសថ្នាក់ដឹកនាំល្អ ដើម្បីនាំមកនូវជីវភាពរស់នៅសុខសានត្រាណ មនុស្សគ្រប់រូបសុទ្ធតែមានកាងារធ្វើ និងទទួលបានជីវភាពរស់នៅដោយសេរីភាពផងដែរ"។

រាល់តួរលេខគួរឲ្យចាប់អារម្មណ៍ដូចជា៖ គណបក្សនយោបាយចំនួន ២០ បានចូលរួមការបោះឆ្នោតលើកនេះ អ្នកបោះឆ្នោតទៅបោះ ឆ្នោតមាន អត្រ 82,89% អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិជាង ៩ ហ្មឺននាក់ចួលរួមសង្កេតមើលការបោះឆ្នោតលើកនេះ។ ទាំងនេះគឺជាតួរលេខឯតគ្គកម្ម ដែលហួសឆ្លាយប្រើប្រៀបនឹងការបោះឆ្នោតមុននេះក្នុងប្រវត្តិសាស្ត្រកម្ពុជា។ ប្រការនេះបានឆ្លុះបញ្ចាំងយ៉ាងគ្រប់គ្រាន់នូវលទ្ធិប្រជាធិបតេយ្យពហុបក្ស សេរីភាពរបស់ប្រជាពលរដ្ឋដែលត្រូវបានពង្រីកជាអតិបរមា។

អ្នកបោះឆ្នោតកម្ពុជាមានទំនុកទុកចិត្តក្នុងការបោះឆ្នោតរដ្ឋសភាកម្ពុជា

លោក Vijay Jolly អ្នកនយោបាយជើងចាស់ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃគណបក្ស BJP មកពីប្រទេសឥណ្ឌា បានចូលរួមការសង្កេតមើលការបោះឆ្នោតរដ្ឋសភាកម្ពុជាតាំងពីពេលបណ្ដាគណបក្សនយោបាយដំណើរការយុទ្ធនាការឃោសនាបោះឆ្នោតបានចែករំលេកថា៖"ប្រ ទេសកម្ពុជាមានប្រជាធិបតេយ្យពិតប្រាកដ តាមរយៈស្នូរសម្លេងទះដៃរបស់មនុស្សគ្រប់រូប និងស្នាមញញឹមរបស់យុវជន យើងអាចមើលឃើញក្ដីសម្បាយរីករាយ និងទំនុកទុកចិត្តរបស់មនុស្សន៍គ្រប់រូប។ ហេតុដូច្នេះហើយ យើងខ្ញុំមានជំនឿជាក់យ៉ាងមុតមាំថាលទ្ធិប្រជាធិបតេយ្យត្រូវបានរក្សានិងអភិវឌ្ឍន៍នៅកម្ពុជាផងដែរ"។

លោក YouseffAwad អនុប្រធានវេទិកាអន្តរជាតិស្ដីពីបណ្ដាគណបក្សនយោបាយអាស៊ី (ICAPP) ជាអ្នកសង្កេតការណ៍បោះឆ្នោតរដ្ឋ សភាកម្ពុជានីតិកាលទី ៦ បានចាត់ទុកថា៖ “ខ្ញុំសង្កេតមើលឃើញថា អត្រាចំនួនអ្នកបោះឆ្នោតទៅបោះឆ្នោតគឺ 80% ហើយការបោះ ឆ្នោតលើកនេះប្រព្រឹត្តិទៅដោយសន្តិភាព និងល្អប្រសើរ។ រីឯការបោះឆ្នោតនាខែឧសភាឆ្នាំ ២០១៨ នៅប្រទេសលីបង់ ដែលជាស្រុកកំណើតរបស់យើងខ្ញុំនោះ អត្រាអ្នកបោះឆ្នោតទៅបោះឆ្នោតមានត្រឹមតែក្រោម 50%។ ខ្ញុំសូមអបអរសាទរចំពោះអនាគតដ៏ភ្លឺស្វាងនៅប្រទេសកម្ពុជាផងដែរ”។

ក្នុងចំណោមអ្នកបោះឆ្នោតជាង ៨ លាន ៣ សែននាក់ ដែលត្រូវបានចុះឈ្មោះនោះ មានប្រជាជនចំនួន ៧ លាននាក់បានបំពេញ កាតព្វកិច្ចជាប្រជាពលរដ្ឋ ក្នុងការជ្រើសតាំងគណបក្សដឹកនាំប្រទេសជាតិ។ លទ្ធផលក្នុងការបោះឆ្នោតនឹងត្រូវប្រកាសនាប៉ុន្មានថ្ងៃខាងមុខនេះមិនត្រឹមតែបង្ហាញអំពីទំនុកចិត្តប៉ុណ្ណោះទេ ថែមទាំងឆន្ទៈនយោបាយរបស់ប្រជាជនភាគច្រើននៅកម្ពុជាទៀតផង ហើយការសម្រេចចិត្តនេះរបស់ប្រជាជនកម្ពុជាចាំបាច់ត្រូវគោរពដែរ៕

ក្រោយពីពេលបោះឆ្នោតរដ្ឋសភាមក តាមរយៈដួងនេត្រា ទឹកមុខរបស់ប្រជាជនកម្ពុជាគ្រប់រូបគឺសុទ្ធតែមានមោទនភាពចំពោះភាពជោគជ័យរួមនៃប្រទេសជាតិ និងទំនុកទុកចិត្តចំពោះសម័យកាលអភិវឌ្ឍន៍ថ្មីរបស់ប្រទេសជាតិ ដើម្បីឆ្ពោះទៅរអនាគតដ៏វិបុលភាព សប្បូររុងរឿង នៅទូទាំងប្រទេសកម្ពុជាផងដែរ៕

(ប្រភពព័ត៌មាន: VOV5-វិទ្យុសម្លេងវៀតណាម)

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់