Trending now

បញ្ហា​ខេត្ត​ព្រះសីហនុ ស្ថិតនៅក្នុង​ប្រធានបទ​ពិភាក្សា​រវាង​នាយករដ្ឋមន្ត្រី​កម្ពុជា​-​ចិន

10:21 | 06/11/2019 (ប្រភព៖ thmeythmey.com)

សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​នាយករដ្ឋមន្ត្រី​ចិន លោក លី ខឺ​ឈាង បាន​លើកយក​បញ្ហា​អភិវឌ្ឍន៍​ខេត្ត​ព្រះសីហនុ យកទៅ​ពិភាក្សាគ្នា​នៅក្នុង​ជំនួប​ទ្វេភាគី​មួយ កាលពី​ថ្ងៃទី​៣ វិច្ឆិកា ក្រោយ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៥ នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ​។​

សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានជួបពិភាក្សាការងារជាមួយ​ ឯកឧត្តម លី ខឺឈាង នាយករដ្ឋមន្ត្រីចិន ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥ នៅទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី៣ វិច្ឆិកា ឆ្នាំ២០១៩

បញ្ហា​៣​ចំណុច ដែល​សម្ដេច ហ៊ុន សែន ស្នើ​ទៅ​ភាគី​ចិន​ឱ្យជួយ​ដោះស្រាយ​នោះ រួមមាន បញ្ហា​អភិវឌ្ឍន៍​ខេត្ត​ព្រះសីហនុ ជាពិសេស​ជំនួយឥតសំណង​ដើម្បី​ជួយ​ដល់​ខេត្ត​មួយ​នេះ​, កិច្ចប្រជុំ​លើក​ទី​៥​គណៈកម្មាធិការ​នៃ​អន្តររដ្ឋាភិបាល​កម្ពុជា​-​ចិន ដែល​គ្រោង​រៀបចំឡើង​នៅ​ខេត្ត​ព្រះសីហនុ មុន​បំណាច់​ឆ្នាំ​២០១៩, កិច្ចប្រជុំ​អនុតំបន់​ដែលមាន​យន្តការ​ពីរ ក្នុងនោះ​មាន​យន្តការ​នៃ​កិច្ចសហប្រតិបត្តិការ​ទ​ន្លេ​ឡាន​ឆាង និង​ទន្លេមេគង្គ ដែល​គ្រោង​ធ្វើ​នៅ​ទីក្រុង​វៀង​ច័ន្ទ​ប្រទេស​ឡាវ និង​កិច្ចប្រជុំ​កំពូល​អនុតំបន់​ទន្លេមេគង្គ ដែល​ត្រូវ​ប្រជុំ​នៅ​ឆ្នាំក្រោយ​។ បើតាម​ហ្វេ​ស​ប៊ុ​ក​សម្ដេច ហ៊ុន សែន ភាគី​កម្ពុជា និង​ចិន នឹង​សហការគ្នា​ដើម្បីឱ្យ​កិច្ចប្រជុំ​អនុតំបន់​នៅ​ឆ្នាំ​ក្រោយនេះ ទទួលបាន​ភាពល្អប្រសើ​រ តាមរយៈ​ក្រសួងការបរទេស​នៃ​ប្រទេស​ទាំងពីរ​។​

​នាយករដ្ឋមន្ត្រី​ចិន លោក លី ខឺ​ឈាង បាន​ឯកភាព​និង​គាំទ្រ លើ​សំណើ​របស់​លោកនាយករ​ដ្ឋ​មន្ត្រី​កម្ពុជា ។ រាល់​បញ្ហា​ថវិកា ជាពិសេស​ជំនួយឥតសំណង់​ដើម្បី​ជួយ​អភិវឌ្ឍន៍​ខេត្ត​ព្រះសីហនុ​នោះ ត្រូវបាន​លោក លី ខឺ​ឈាង សន្យា​យកទៅ​ពិភាក្សាគ្នា​បន្តទៀត​។ សារព័ត៌មាន​ចិន Xinhua បាន​ស្រង់​សម្តី​លោក លី នៅក្នុង​កិច្ចប្រជុំ​ទ្វេភាគី​នោះ យ៉ាង​ដូច្នេះ​ថា ៖«​ប្រទេស​ចិន​និង​កម្ពុជា​គឺជា​ប្រទេសជិតខាង​ដែលមាន​ភាពរួស​រាយ​រាក់ទាក់​។ ប្រទេស​ចិន​គាំទ្រ​រាល់​ជម្រើស​របស់​ប្រទេស​កម្ពុជា​លើផ្លូវ​អភិវឌ្ឍន៍ ដែល​សមស្រប​នឹង​លក្ខខណ្ឌ​ជាតិ​របស់ខ្លួន និង​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​រដ្ឋាភិបាល​កម្ពុជា ក្នុងការ​ការពារ​អធិបតេយ្យភាព​និង​សន្តិសុខ ក៏ដូចជា​ការរីកចម្រើន​សេដ្ឋកិច្ច​របស់​ប្រទេស​និង​កែប្រែ​ការរស់នៅ​របស់​ប្រជាជន​របស់ខ្លួន​»​។​

(ប្រភព៖ thmeythmey.com)

(ប្រភព៖ thmeythmey.com)

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់