Trending now

នាយករដ្ឋមន្រ្តីកម្ពុជា៖ សាកលភាវូបនីយកម្មគឺជាកត្តាសំខាន់មួយសម្រាប់កំណើនសកលលោក

10:32 | 07/09/2020 (ប្រែសម្រួលដោយ ហេង វុធ្ធី)

យុគសម័យ - សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្រ្តីនៃកម្ពុជានៅថ្ងៃទី ៥ ខែកញ្ញាបានសង្កត់ធ្ងន់ថាការជំរុញសកលភាវូបនីយកម្មនិងពាណិជ្ជកម្មពហុភាគី បានដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រដល់កំណើនសេដ្ឋកិច្ចសកលលោក។

សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្រ្តីនៃកម្ពុជា

ថ្លែងសុន្ទរកថាគន្លឹះតាមប្រព័ន្ធវីដេអូ នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ ២០២០ ក្នុងកិច្ចប្រជុំកំពូលកម្មន្តសាល និង ឧស្សាហូបនីយកម្មសកលឆ្នាំ២០២០។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ក៏បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ ចំពោះអង្គការអភិវឌ្ឍន៍ឧស្សាហកម្មសហប្រជាជាតិ (UNIDO) និងក្រសួងថាមពល និងឧស្សាហកម្ម នៃសហភាព អារ៉ាប់រួម ដែលបានរៀបចំកិច្ចប្រជុំកំពូលនេះឡើង ។ សម្ដេចបានវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏សំខាន់ និងជាសកល របស់ UNIDO ក្នុងការរួមចំណែកអភិវឌ្ឍឧស្សាហូបនីយកម្ម, នវានុវត្តន៍ និងបច្ចេកវិទ្យា, ក៏ដូចជាអភិវឌ្ឍ និងតភ្ជាប់ ខ្សែច្រវាក់តម្លៃ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រទេសកំពុងអភិវឌ្ឍ នៅក្នុងតំបន់ និងលើសកលលោក។ កម្ពុជា មានកម្មវិធីសហប្រតិបត្តិការជាច្រើនជាមួយ UNIDO ជាពិសេស កម្មវិធីភាពជាដៃគូរវាងកម្ពុជា និង UNIDO ឆ្នាំ ២០១៨-២០២៣ ដែលកំពុងតែផ្តល់ផលផ្លែផ្កា ។

សម្ដេចបានលើកឡើងទៀតថា ដើម្បីស្តារឡើងវិញនូវវិបុលភាព យើងទាំងអស់គ្នា ត្រូវឆ្លើយតបជាបន្ទាន់ និងប្រកប ដោយការទទួលខុសត្រូវ ដើម្បីដោះស្រាយបញ្ហាប្រឈម និងការភ័យខ្លាច ដែលកំពុងបំបែកបំបាក់បណ្តាប្រទេស នានា, តាមរយៈការដាក់ចេញនូវយុទ្ធសាស្ត្រ និងសកម្មភាពជាក់ស្តែង សំដៅពង្រឹងតម្លៃនៃសន្តិភាព, សេចក្តីថ្លៃថ្នូរ, និងសាមគ្គីភាព រួមទាំងកិច្ចសហការគ្នា, ដោយស្មើភាព និងការគោរពគ្នាទៅវិញទៅមក, សម្រាប់វិបុលភាពរួម នៃ តំបន់ និងសកលលោកយើង។ ជាមួយគ្នានេះ, យើងក៏ត្រូវបន្តខិតខំពង្រឹងសកលភាវូបនីយកម្មដែលកន្លងមក បាន ចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងបានបង្កើតលក្ខខណ្ឌមិនធ្លាប់មាន សម្រាប់ការកាត់ បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនគ្រប់ស្រទាប់វណ្ណៈ។ ក្នុងបរិការណ៍នេះ, យើងត្រូវតែ ធានាឲ្យបានថា យន្តការកិច្ចសហប្រតិបត្តិការរបស់យើង នៅតែរក្សាបាននូវស្មារតីបើកចំហ និង ការគាំទ្រប្រព័ន្ធ ពាណិជ្ជកម្មពហុភាគី ជាពិសេស ការពន្លឿនការតភ្ជាប់រវាងសង្គម និងសេដ្ឋកិច្ចរបស់យើង សម្រាប់ជំរុញរបៀបវារៈ នៃការអភិវឌ្ឍរបស់ប្រទេសនីមួយៗ ប្រកបដោយចីរភាព និងបរិយាប័ន្ន ។

សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា ដើម្បីក្តាប់យកឲ្យបានជាអតិបរមានូវកាលានុវត្តភាព នៃបដិវត្តន៍ ឧស្សាហកម្មទី៤, រាជរដ្ឋាភិបាលកម្ពុជា ក៏បានចាប់ផ្តើមរៀបចំក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ចឌីជីថល និងរដ្ឋា ភិបាលអេឡិចត្រូនិកផងដែរ។ ក្នុងបរិការណ៍នេះ, សម្ដេចបានរំលឹកថា ក្នុងអំឡុងទស្សនកិច្ចរបស់ ឯកឧត្តម លី យ៉ុង អគ្គនាយក នៃ UNIDO មកកាន់ព្រះរាជាណាចក្រកម្ពុជា ក្នុងឆ្នាំ២០១៧, យើងបានចុះហត្ថលេខាលើសេចក្តី ប្រកាសរួមស្តីពី “កម្មវិធីភាពជាដៃគូប្រចាំប្រទេសឆ្នាំ២០១៨-២០២៣” ក្នុងគោលបំណងជំរុញការអភិវឌ្ឍឧស្សាហូប នីយកម្មនៅកម្ពុជា ដែលក្នុងកាលៈទេសៈបច្ចុប្បន្ន យើងរំពឹងថា កម្មវិធីភាពជាដៃគូប្រចាំប្រទេសនេះ ក៏នឹងដើរតួនាទី យ៉ាងសំខាន់ក្នុងការគាំទ្រដល់ផែនការស្តារសេដ្ឋ-កិច្ចក្រោយពីវិបត្តិនៃជំងឺកូវីដ-១៩ ថែមទៀត ៕

(ប្រែសម្រួលដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: bnews.vn/)

(ប្រែសម្រួលដោយ ហេង វុធ្ធី)

ព័ត៌មានថ្មីៗ

បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស
វេទិកាអនាគតអាស៊ាន (ASEAN Future Forum - AFF) - វៀតណាមរួមវិភាគទានដើម្បីអនាគតអាស៊ាន
អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Do Hung Viet: វៀតណាមមានបំណងចង់លើកកម្ពស់តួនាទីដឹកនាំ និងជាស្នូលក្នុងកិច្ចសហប្រតិបត្តិការនៅតំបន់និងពិភពលោក
វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន