Trending now

នាយករដ្ឋមន្រ្តកម្ពុជា-សិង្ហបុរី ចាត់ទុករឿងថ្នាំងថ្នាក់ ក្នុងទំនាក់ទំនងមួយរយៈពេលខ្លី កន្លងទៅនេះ ជាសុបិនអាក្រក់

16:30 | 23/06/2019 (ប្រភព៖ Fresh News)

ក្នុងឱកាសមានវត្តមាននៅទីក្រុងបាងកក ប្រទេសថៃ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៤ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩នោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោក Lee Hsien Loong នាយករដ្ឋមន្រ្តីសិង្ហបុរី បានជួបសន្ទនាគ្នា ក្នុងពិធីទទួលទានបាយថ្ងៃត្រង់បញ្ចប់កិច្ចប្រជុំអាស៊ាន។

ទិដ្ឋភាពនៃជំនួប (រូបថតៈ FN)

ក្នុងកិច្ចសន្ទនានោះ មេដឹកនាំទាំងពីរ បានចាត់ទុកថា ភាពថ្នាំងថ្នាក់ ក្នុងទំនាក់ទំនង ដែលបណ្តាលមកពីការលើកឡើងរបស់ លោក Lee Hsien Loong ថា វៀតណាមឈ្លានពានកម្ពុជានោះ គឺជាសុបិនអាក្រក់តែមួយយប់ប៉ុណ្ណោះ ហើយភាគីទាំងពីបានប្តេជ្ញារក្សាទំនាក់ទំនង និងកាន់ដៃគ្នាដើរទៅមុខ។ នេះបើតាម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា។

បើតាម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន គឺក្នុងជំនួបសន្ទនានោះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងអំពីគុណបំណាច់របស់កម្ពុជា ដែលបានទទួលស្គាល់នូវឯករាជ្យភាពរបស់ប្រទេសសិង្ហបុរី ១ថ្ងៃបន្ទាប់ពីប្រទេសនេះ ប្រកាសឯករាជ្យនៅឆ្នាំ១៩៦៥ ហើយអះអាងថា ប្រទេសកម្ពុជា និងសិង្ហបុរី មានទំនាក់ទំនងល្អជាយូរណាស់មកហើយ។

លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានបញ្ជាក់ទៀតថា ក្នុងកិច្ចសន្ទនានោះ ភាគីទាំងពី សុទ្ធតែចាត់ទុកថា បញ្ហាកាលពីអតីតកាល គឺជាទស្សនៈខុសគ្នាតែប៉ុណ្ណោះ ហើយភាគីម្ខាងមិនអាចកែប្រែនូវទស្សនៈរបស់ភាគីម្ខាងទៀតបានទេ។ ប៉ុន្តែភាគីទាំងពីរ បានឯកភាពគ្នាមើលទៅមុខ ហើយចាប់ដៃគ្នា ទៅមុខដើម្បីភាពវិជ្ជមានទាំងអស់គ្នា។

នាយករដ្ឋមន្រ្តកម្ពុជា-សិង្ហបុរី ចាត់ទុករឿងថ្នាំងថ្នាក់ ក្នុងទំនាក់ទំនងមួយរយៈពេលខ្លី កន្លងទៅនេះ ជាសុបិនអាក្រក់១យប់តែប៉ុណ្ណោះ (រូបថតៈ FN)

សូមបញ្ជាក់ថា កាលពីចុងខែឧសភា ឆ្នាំ២០១៩ នាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lee Hsien Loong បានលើកឡើងថា វៀតណាមបានចូលឈ្លានពានកម្ពុជា កាលពីទសវត្សរ៍ឆ្នាំ១៩៨០។ ការលើកឡើងបែបនេះ បានធ្វើឱ្យមានការប្រតិកម្មយ៉ាងខ្លាំងពីសំណាក់ថ្នាក់ដឹកនាំកំពូលកម្ពុជា-វៀតណាម ដោយចាត់ទុកថា មានលក្ខណៈផ្ទុយពីប្រវត្តិសាស្រ្តជាក់ស្តែង ហើយគាំទ្រដល់របបខ្មែរក្រហម។

ទោះជាយ៉ាងនេះក្តីបន្ទាប់ពីមានប្រតិកម្មនេះ សិង្ហបុរីបានបន្ទន់ឥរិយាបទ ដោយអះអាងថា នាយករដ្ឋមន្រ្តីរបស់ខ្លួន មិនមានចេតនាមិនល្អណាមួយមកលើកម្ពុជានោះទេ។ រដ្ឋមន្ត្រីការបរទេសសិង្ហបុរី លោក Vivian ដែលបានទូរស័ព្ទមក រដ្ឋមន្រ្តីការបរទេសកម្ពុជា បានបញ្ជាក់អះអាងថា លោកនាយករដ្ឋមន្ត្រីសិង្ហបុរី Lee Hsien Loong ពុំមានចេតនាមិនល្អណាមួយក្នុងសារខាងលើនេះទេ។

លោក Vivian បានបញ្ជាក់ថា សិង្ហបុរីចង់បានតែសន្តិភាព និងវិបុលភាពសម្រាប់កម្ពុជាតែប៉ុណ្ណោះ ពុំមានបំណងណាមួយគាំទ្រខ្មែរក្រហម ហើយមិនចង់ឃើញរបបនេះ វិលត្រឡប់មកកម្ពុជាវិញទេ។ សូមកុំឱ្យមានការសង្ស័យអ្វីលើភាពស្មោះត្រង់នេះ៕

(ប្រភព៖ Fresh News)

(ប្រភព៖ Fresh News)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស