Trending now

នាយករដ្ឋមន្ត្រីជប៉ុន ប្រកាសជំហរយ៉ាងម៉ឹងម៉ាត់ថា បន្តគាំទ្រ និងជួយអភិវឌ្ឍន៍ដល់កម្ពុជា

07:46 | 01/06/2019 (យោងតាម FN)

យុគសម័យ - នាយករដ្ឋមន្ត្រីជប៉ុន លោក Shizo Abe បានប្រកាសបង្ហាញជំហរម៉ឹងម៉ាត់ជាថ្មីថា នឹងបន្តគាំទ្រនិងជួយដល់ការអភិវឌ្ឍរបស់កម្ពុជា ក្នុងនោះរួមទាំងជួយ ធ្វើឱ្យប្រសើរឡើងនូវដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាផងដែរ។

នាយករដ្ឋមន្ត្រីកម្ពុជា សម្តេច តេជោ ហ៊ុនសែន និងនាយករដ្ឋមន្ត្រីជប៉ុន លោក Shizo Abe នៅឯជំនួបពិភាក្សានាថ្ងៃទី៣១ខែឧសភា នៅទីក្រុងតូក្យូ នៃប្រទេសជប៉ុន (រូបថតៈ FN)

ការប្រកាសរបស់លោកនាយករដ្ឋមន្ត្រីជប៉ុន បានធ្វើឡើងនៅចំពោះមុខសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងគណៈប្រតិភូក្នុងកិច្ចពិភាក្សាការងារនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩នេះ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។

ក្នុងជំនួបធ្វើក្រោមបរិយាកាសដ៏ស្និទ្ធស្នាលនេះ សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវសំណើជាច្រើនសុំការគាំទ្រពីរាជរដ្ឋាភិបាលជប៉ុន ដើម្បីជំរុញការអភិវឌ្ឍនៅកម្ពុជា។ សំណើទាំងនោះមានដូចជាការសុំជួយជំរុញអ្នកវិនិយោគជប៉ុនមកកាន់កម្ពុជាឱ្យបានកាន់តែច្រើន, ជួយដល់ការបោសសំអាតមីននៅក្នុងខេត្តបាត់ដំបង ប៉ៃលិន និងពោធិ៍សាត់, ជួយលើបញ្ហាថាមពលអគ្គិសនី និងជួយលើការបណ្តុះបណ្តាលធនធានមនុស្សជាដើម។

ឆ្លើយតបទៅនឹងសំណើទាំងនេះ លោកនាយករដ្ឋមន្ត្រី បានឯកភាពទៅតាមសំណើរបស់សម្តេចតេជោ ហ៊ុន សែន ហើយបានសន្យានឹងជួយឱ្យអ្នកពាក់ព័ន្ធ ធ្វើលើការងារទាំងអស់នេះ។

នៅក្នុងជំនួបនេះសម្តេចតេជោ ហ៊ុន សែន ក៏បានឆ្លៀតបញ្ជាក់ទៅលោក Abe ផងដែរថា កម្ពុជាមិនមានមូលដ្ឋានទ័ពបរទេសណាមួយដូចការលើកឡើង នាពេលកន្លងទៅនោះឡើយ៕

(យោងតាម FN)

(យោងតាម FN)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស