Trending now

​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​កម្ពុជាស្នើក្រុមហ៊ុនវៀតណាមវិនិយោគវិស័យផលិតកម្មជ្រូកនៅកម្ពុជា

12:49 | 25/06/2019 (យោងតាម vayofm សរុបដោយវិច្ឆិកា)

​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​កម្ពុជាលោក វេង សាខុន បាន​ស្នើ​ឱ្យ​ក្រុមហ៊ុន ស៊ី​ភី វៀតណាម ពិចារណា​ពង្រីក​ការវិនិយោគ​នៅ​កម្ពុជា ដោយ​សហការ​ជាមួយ​ក្រុមហ៊ុន ស៊ី​ភី កម្ពុជា ដើម្បី​បង្កើន​ផលិតកម្ម​ជ្រូក​សាច់​ក្នុងស្រុក ធានា​ដល់​ចំនួន​ផ្គត់ផ្គង់​ឱ្យបាន​គ្រប់គ្រាន់ ធានា​គុណភាព និង​សុវត្ថិភាព គ្មាន​ជំងឺឆ្លង ។​

​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​កម្ពុជាលោក វេង សាខុន

រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​កម្ពុជា បាន​ស្នើ​ឱ្យ​ក្រុមហ៊ុន CP វៀតណាម ពិចារណា​ពង្រីក​ការវិនិយោគ​នៅ​កម្ពុជា ដោយ​សហការ​ជាមួយ​ក្រុមហ៊ុន ស៊ី​ភី កម្ពុជា ដើម្បី​បង្កើន​ផលិតកម្ម​ជ្រូក​សាច់​ក្នុងស្រុក ធានា​ដល់​ចំនួន​ផ្គត់ផ្គង់​ឱ្យបាន​គ្រប់គ្រាន់ ធានា​គុណភាព និង​សុវត្ថិភាព គ្មាន​ជំងឺឆ្លង ។​

​សំណើ​នេះ​ធ្វើឡើង​ក្នុង​ជំនួប​នា​រសៀល​ថ្ងៃ​ទី​ ២៤ មិថុនា ដោយ​លោក វេង សាខុន មើលឃើញថា ក្រុមហ៊ុន​មួយ​នេះ បាន​ជោគជ័យ ក្នុង​ការទប់ស្កាត់​ការ​រាល​ឆ្លង​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក ក្នុង​កសិដ្ឋាន​របស់​ខ្លួន​បាន​យ៉ាង​ប្រសើរ ។

​លោក​រដ្ឋមន្ត្រី​ថា មេរៀន និង​បទពិសោធន៍​ទាំងនេះ កម្ពុជា​នឹង​រៀនសូត្រ​តាម ដើម្បី​ជា​ទុន​ក្នុង​ការលើកតម្កើង​ផ្នែក​បច្ចេកទេស ទាំង​ការងារ​ផលិតកម្ម និង​បសុព្យាបាល ពិសេស​យន្តការ​នៃ​ការទប់ស្កាត់ និង​លុបបំបាត់ ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​ដ៏​កាច​សាហាវ​នេះ ៕

(យោងតាម vayofm សរុបដោយវិច្ឆិកា)

(យោងតាម vayofm សរុបដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់