Trending now

៩ខែនេះ គយប្រមូលចំណូលបានជាង ២ពាន់លានដុល្លារ

10:30 | 19/10/2019

រយៈពេល៩ខែ ឆ្នាំ២០១៩នេះ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ប្រមូលចំណូលបានជាង ២ពាន់លានដុល្លារអាមរិក។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីកិច្ចប្រជុំបូកសរុបការងារគយ និងរដ្ឋាកររយៈពេល ៩ខែ ឆ្នាំ២០១៩។

លោកបណ្ឌិត គុណ ញឹម ជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានគូសបញ្ជាក់ថា សម្រាប់៩ខែ ឆ្នាំ២០១៩ ចំណូលសរុបមានប្រមាណជាង ៩.៧ទ្រីលានរៀល កើនឡើងប្រមាណ ៣៥% ធៀបរយៈពេលដូចគ្នាឆ្នាំ២០១៨

យោងតាមសេចក្តីប្រកាសព័ត៌មាននេះ, លោកបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានគូសបញ្ជាក់ថា សម្រាប់៩ខែ ឆ្នាំ២០១៩ ចំណូលសរុបមានប្រមាណជាង ៩.៧ទ្រីលានរៀល (ប្រមាណ ២,៣៩១លានដុល្លារអាមេរិក) កើនឡើងប្រមាណ ៣៥% ធៀបរយៈពេលដូចគ្នាឆ្នាំ២០១៨។

លោកថ្លែងថា លទ្ធផលចំណូលនេះត្រូវប្រមាណជា ១០៦% នៃផែនការឆ្នាំ ដែលកំណត់ដោយច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០១៩។ បើប្រៀបធៀប រយៈពេលដូចគ្នា ឆ្នាំ២០១៨ លទ្ធផលចំណូលតាមប្រភេទពន្ធ និងអាករសំខាន់ៗ ដែលប្រមូលដោយគយ មានកំណើនគួរឱ្យកត់សម្គាល់ ក្នុងនោះពន្ធគយ (ពន្ធនាំចូល) មានកំណើនជិត៣៨%, អាករពិសេសកើនប្រមាណ ៣៩% និងអាករលើតម្លៃបន្ថែម (VAT) កើនជាង៣២%។

គួរបញ្ជាក់ថា មុខទំនិញជាប្រភពចំណូលសំខាន់ៗរួមមាន៖ (១). យានយន្តនិងគ្រឿងចក្រ គ្របដណ្តប់ប្រមាណជាង ៥២% នៃចំណូលសរុប, (២). ប្រេងឥន្ធនៈនិងថាមពលប្រមាណជិត ១៧% នៃចំណូលសរុប និង(៣). ទំនិញចម្រុះនិងគ្រឿងសំណង់មានប្រមាណ ២៩.៥% នៃចំណូលសរុប។ លទ្ធផលដ៏ល្អប្រសើរនេះ គឺបានមកដោយសារកម្ពុជាមានស្ថិរភាពនយោបាយ, ការអនុវត្តកម្មវិធីកែទម្រង់របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ ស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្រ កែទម្រង់មុតស្រួចរបស់រាជរដ្ឋាភិបាល, ការពង្រឹងអភិបាលកិច្ចផ្ទៃក្នុងរបស់អង្គភាពគយ និងការយល់ដឹងកាន់តែទូលាយ ក្នុងការអនុវត្តកាតព្វកិច្ចពន្ធអាកររបស់ធុរជនពាក់ព័ន្ធ។

ដើម្បីឱ្យការប្រមូលពន្ធនិងអាករឱ្យកាន់តែមានប្រសិទ្ធភាព និងទទួលបានលទ្ធផលកាន់តែល្អប្រសើរបន្ថែមទៀត បណ្ឌិត គុណ ញឹម បានណែនាំឱ្យមន្ត្រីគយនិងរដ្ឋាករ ខិតខំប្រឹងប្រែងឱ្យអស់ពីកម្លាំងកាយចិត្ត ក្នុងការបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវវិជ្ជាជីវៈ និងបានរំលឹកមតិណែនាំរបស់ អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នាកិច្ចប្រជុំបូកសរុបលទ្ធផលការងារគយ និងរដ្ឋាករប្រចាំឆមាសទី១ ឆ្នាំ២០១៩កន្លងមក។

លើសពីនេះ លោកបានណែនាំបន្ថែមដោយសង្កត់ធ្ងន់ និងត្រូវយកចិត្តទុកដាក់ខ្ពស់ជាប្រចាំលើការងារជំនាញសំខាន់ៗមួយចំនួនដូចជា៖ ការពង្រឹងប្រសិទ្ធភាពនៃការងារបច្ចេកទេសគយ, អនុវត្តបន្តដូចភ្លៀងរលឹម ការងារបង្ការនិងបង្រ្កាបអំពើរត់គេចនិងបន្លំពន្ធ, ការធ្វើសាមញ្ញកម្មនីតិវិធីគយ និងកែលម្អសេវាគយបន្ថែមទៀត, ការអនុវត្តនីតិវិធីបំពេញបែបបទគយ មុនពេលទំនិញមកដល់, ជំរុញបញ្ចប់ យុទ្ធសាស្រ្តនៃ ការអនុវត្តច្បាប់ និងយុទ្ធសាស្រ្តប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងការកសាងផែនការសកម្មភាព អគ្គនាយកដ្ឋានគយនិងរដ្ឋាករ ឆ្នាំ២០២០ ជាដើម៕

ប្រភព៖ FN

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ