Trending now

៤​ខែ​នេះ កម្ពុជា​សម្រេច​ចំណូល​រដ្ឋបាល​ថ្នាក់ជាតិ ជាង​២​ពាន់​លាន​ដុល្លារ ខណៈ​កូ​វីដ​១៩ កំពុង​រាតត្បាត​

09:57 | 05/06/2020 (សរុបដោយ ហេង វុធ្ធី)

គិត​ត្រឹម​រយៈពេល​៤​ខែ​ដើម​ឆ្នាំនេះ កម្ពុជា សម្រេចបាន​ចំណូល​រដ្ឋបាល​ថ្នាក់ជាតិ ៨ ៤២៨ ២៧៧​លាន​រៀល (​ជាង​២០០០​លាន​ដុល្លារ​) ។ ចំនួន​នេះ មានការ​កើនឡើង​១០,២៩​ភាគរយ​ទៀតផង បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​២០១៩​។

ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា (រូបភាព៖ ហ្វេសប៊ុក ក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ)

នៅ៤ខែ ដំបូង នៃឆ្នាំនេះ បើទោះបីជាក្នុងកាលៈទេសៈដែលកម្ពុជាទទួលរងនូវវិបត្តិកូវីដ-១៩ក្ដី ប៉ុន្ដែ បើមើលទៅលើចំណូលថវិកាជាតិរបស់កម្ពុជា ដែលសម្រេចបាន គឺមានរហូតដល់ទៅប្រមាណជាង ៨លានលានរៀល ឬស្មើនឹងប្រមាណ ២ពាន់លានដុល្លារអាមេរិក បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន គឺកើនឡើងជាង ១០%។ រីឯការចំណាយវិញ គឺមានរហូតដល់ទៅជាង ៧លានលានរៀល ឬស្មើនឹងប្រមាណ ១,៧ ពាន់លានដុល្លារ កើនឡើងជាង ៣១%។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

តាម​របាយការណ៍​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​បានឲ្យដឹងទៀតថា ​ចំពោះ​ប្រភពចំណូល​ថ្នាក់ជាតិ​ ៤ខែឆ្នាំនេះ ដែល​មាន​ប្រមាណ ២ពាន់លាន​ដុល្លារអាមេរិកនោះ គឺ​ស្មើនឹង ជិត ៣៤% នៃច្បាប់ហិរញ្ញវត្ថុ​ឆ្នាំ២០២០ ដោយចំណូលទាំងនេះ បានមកពី​ប្រភពចំណូលពន្ធ​ប្រមាណជិត ៨៥% ឬស្មើនឹងប្រមាណ ១.៧០០លានដុល្លារ ចំណូលផ្សេងៗ​ប្រមាណ ជាង ១១% និងចំណូលពី​អំណោយ​មានប្រមាណជិត ៤%។

ដោយឡែក ចំពោះការចំណាយ​រដ្ឋបាល​ថ្នាក់ជាតិសរុប នៅ៤ខែដំបូងឆ្នាំនេះ ​ដែលមាន ជាង ១.៧០០ លាន​ដុល្លារអាមេរិកនោះ គឺស្មើនឹង ជាង ២៥% នៃច្បាប់ហិរញ្ញវត្ថុ​ឆ្នាំ២០២០ គឺត្រូវបានចំណាយ​ទៅលើ​បន្ទុកបុគ្គលិក (ប្រាក់ខែមន្ត្រីរាជការ), ចំណាយលើទំនិញ និងសេវាកម្ម ចំណាយ​ការប្រាក់ ការឧបត្ថម្ភធន អំណោយ ការឧបត្ថម្ភផ្នែក​សង្គម​កិច្ច និងចំណាយផ្សេងៗ។

​របាយការណ៍​ក្រសួង​សេដ្ឋកិច្ច បាន​សង្កត់ធ្ងន់​ដូច្នេះ​ថា​៖«​គិត​ត្រឹម​ខែមេសា នៃ​ឆ្នាំ​២០២០​នេះ តុល្យភាព​ប្រតិបត្តិការ​ដុល​(​ចំណូល​ដក​ចំណាយ​) មាន​សមតុល្យ​ចំនួន​៣,០៦៦, ០២០​លាន​រៀល ឬ​បាន​កើនឡើង​១៥,៧២​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០១៩»​។​



៤​ខែ​នេះ កម្ពុជា​សម្រេច​ចំណូល​រដ្ឋបាល​ថ្នាក់ជាតិ ជាង​២​ពាន់​លាន​ដុល្លារ ខណៈ​កូ​វីដ​១៩ កំពុង​រាតត្បាត​

ផ្អែកតាម​ការសន្និដ្ឋាន​របស់​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈ​ទិន្នន័យ​រយៈពេល ៤ខែ ខាងលើនេះ ការអនុវត្ត​ចំណូល​​ថវិកា​រដ្ឋបាល​ថ្នាក់ជាតិ នៅតែទទួលបាន​លទ្ធផល​ល្អ កើនជាង ១០% ធៀបនឹងរយៈពេល​​ដូចគ្នា​កាលពី​​ឆ្នាំ២០១៩ ស្របពេលដែល​ការចំណាយសរុប​មានសន្ទុះគួរឲ្យ​កត់សម្គាល់​ដែលបាន​កើនឡើងដល់ទៅជាង ៣១%។

ទោះជាបែបនេះក្ដី ក្រសួង​សេដ្ឋកិច្ច​អះអាងថា ការផ្ទុះឡើង​នៃជំងឺ​រលាក​ផ្លូវដង្ហើម​កូវីដ-១៩ នឹងផ្ដល់​ផល​ប៉ះពាល់​ដល់​ការអនុវត្ត​ថវិកា​របស់​រដ្ឋបាល​ថ្នាក់ជាតិ​ក្នុងឆ្នាំ២០២០នេះ។

ក្រសួង​សេដ្ឋកិច្ច វាយតម្លៃថា ការអនុវត្ត​ចំណូល​ថវិកា​រដ្ឋបាល​ថ្នាក់ជាតិ មាន​លទ្ធផល​ល្អ ពោលគឺ​កើនឡើង​១០,២៩​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​២០១៩ បើ​ទោះ​ចំណាយ​សរុប​ក៏មាន​សន្ទុះ​គួរឱ្យកត់សម្គាល់ ក្នុងនោះ​កើនឡើង ៣១,៥៦​ភាគរយ​។ « បើទោះបីជា​ការអនុវត្ត​ចំណូល និង​ចំណាយ​សរុប​មាន​ភាពល្អ ប្រសើរ​ក៏ដោយ តែ​ការ​ផ្ទុះឡើង​នៃ​ជំងឺ​រលាក​ផ្លូវដង្ហើម​ធ្ងន់ធ្ងរ (​កូ​វី​៥-១៩) នឹង​ផ្តល់​ផលប៉ះពាល់​ដល់​ការអនុវត្ត​ថវិកា​របស់ រដ្ឋបាល​ថ្នាក់ជាតិ​ក្នុង​ឆ្នាំ​២០២០»​។ នេះ​ជាការ​បញ្ជាក់​របស់​ក្រសួង​សេដ្ឋកិច្ច​៕


(សរុបដោយ ហេង វុធ្ធី)

(សរុបដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ