Trending now

ឯកអគ្គរដ្ឋទូត​បារាំ​ងសន្យា​ជំរុញ​អ្នកវិនិយោគ​បារាំង​ឱ្យមក​វិនិយោគ​នៅ​ប្រទេសកម្ពុជា​

15:03 | 07/11/2019 (សរុបដោយវិច្ឆិកា)

នៅ​ថ្ងៃទី​៦ ខែវិច្ឆិកា ឆ្នាំ​២០១៩ ល​៩​កសុខ ចិន្តា​សោភា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​អញ្ជើញ លោកស្រី អេ​វ៉ា ង្វៀន ប៊ិ​ញ (Eva Nguyen Binh) ឯកអគ្គរដ្ឋទូត​បារាំ​ង​ប្រចាំ​នៅ​កម្ពុជា បំពេញ​ទស្សនកិច្ច​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ​។

លោកស្រី អេ​វ៉ា ង្វៀន ប៊ិ​ញ (Eva Nguyen Binh) និង លោក សុខ ចិន្តា​សោភា។ (ប្រភព៖ mekong-post)

ប្រភព​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​បញ្ជាក់ថា​ក្នុងឱកាស​នោះ​រដ្ឋមន្ត្រី​ប្រតិភូ​បាន​ជម្រាបជូន​លោកស្រី​ឯកអគ្គរដ្ឋទូត អំពី​សាវតា​នៃ​ការអភិវឌ្ឍ​តំបន់​សេដ្ឋកិច្ច​ពិសេស​នៅ​កម្ពុជា​ដែលជា​ការផ្តួចផ្តើម​គំនិត​ដោយផ្ទាល់​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​បច្ចុប្បន្នភាព​នៃ​ការអភិវឌ្ឍ​។​

​ចំណែក​លោកស្រី​ទូត​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការអភិវឌ្ឍ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ​ដែលមាន​ការរៀបចំ​បានល្អ​ប្រសើរ និង​បាន​ចូលរួមចំណែក​ដល់​ការធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​។

នៅ​ទីនោះ​លោកស្រី​ទូត​បាន​ទស្សនា​រោងចក្រ​ចំនួន​បី​។ គឺ​រោងចក្រ​ផលិត​ធុង​ទឹក​រថយន្ត រោងចក្រ​ផលិត​ក្តារបន្ទះ និង​រោងចក្រ​ផលិត​សម្ភារៈ​សម្រាប់​ជិះសេះ​។​លោក​បាន​សន្យាថា​នឹង​ជំរុញ​អ្នកវិនិយោគ​បារាំង​ឱ្យមក​វិនិយោគ​នៅ​កម្ពុជា ជាពិសេស មក​បណ្តាក់ទុន​នៅ​បណ្តា​តំបន់​សេដ្ឋកិច្ច​ពិសេស​។​

លោកស្រី​ទូត​​ទស្សនា​រោងចក្រ​ផលិត​ក្តារបន្ទះ។ (រូបថតស៊ីឌីស៊ី/rasmeinews)


​គួរ​បញ្ជាក់ថា បច្ចុប្បន្ន កម្ពុ​ជាមាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ដែល​កំពុងដំណើរការ​ចំនួន​២៣ មាន​គម្រោង​វិនិយោគ​ចំនួន​៤៨២ ដែល​ផ្តល់​ការងារ​ដល់ក​ម្មករក​ម្មការ​នី​ចំនួន​ជាង ១៣​ម៉ឺន​នាក់ និង​ចូលរួមចំណែក​ដល់​ប្រមាណ​១៤​ភាគរយ នៃ​ការនាំចេញ​សរុប​។ ក្នុងនោះ តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ​មាន​គម្រោង​វិនិយោគ​ចំនួន​១៨១​គម្រោង ដែល​ផ្តល់​ការងារ​ដល់ក​ម្មករក​ម្មការ​នី​ចំនួន​ជាង ២៥.០០០​នាក់​៕

(សរុបដោយវិច្ឆិកា)

(សរុបដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់