Trending now

អាមេរិក ចង់ឃើញវត្តមានយន្តហោះ Boeing នៅកម្ពុជា

11:43 | 20/05/2020 (បូកសរុបដោយឌីណា)

សហរដ្ឋអាមេរិក ចង់ឃើញវត្តមានយន្តហោះ Boeing ដែលជាផលិតផលរបស់ខ្លួន បម្រើសេវាកម្មទេសចរណ៍នៅកម្ពុជា។ លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានលើកពីដំណើរការអាកាសចរណ៍មកពិភាក្សាជាមួយលោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល កាលពីថ្ងៃទី១៨ ឧសភា។

លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ជួបពិភាក្សាជាមួយលោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល កាលពីថ្ងៃទី១៨ ឧសភា ២០២០។ (រូបថត៖ Thmey Thmey.com)

ក្នុងជំនួប​ពិភាក្សាគ្នា​នោះ ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា សន្យា​ជំរុញ​ឱ្យ​ក្រុមហ៊ុន​អាកាសចរ​អាមេរិក​មក​ពិភាក្សា​ដោយផ្ទាល់​ជាមួយ​ក្រុមហ៊ុន​វិនិយោគ​អាកាសយានដ្ឋាន​កម្ពុជា​ក្រោម​កិច្ចសម្របសម្រួល​ពីរ​ដ្ឋ​លេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល​។ លោក W. Patrick Murphy បាន​និយាយ​ដូច្នេះ​ថា​៖«​គួរ​មានការ​ប្រើប្រាស់​អាកាសយា​ន​ប្រភេទ Boeing នៅ​ប្រទេស​កម្ពុជា​»​។​

​កម្ពុជា​ក៏​ចង់​ប្រើប្រាស់​យន្តហោះ​ប្រភេទ Boeing នេះដែរ​។ នេះ​ជាការ​បញ្ជាក់​របស់លោក ម៉ៅ ហាវ​ណ្ណា​ល់ ដែល​ស្នើឱ្យ​លោក​ទូត​អាមេរិក​រូបនេះ បញ្ជូន​ក្រុមហ៊ុន​ផលិត​យន្តហោះ Boeing មក​កម្ពុជា ដើម្បី​ពិភាក្សាគ្នា​។​

​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល​កម្ពុជា បាន​ស្រង់​សម្តី​លោក ម៉ៅ ហាវ​ណ្ណា​ល់ មក​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​ដូច្នេះ​ថា​៖«​សូម​ស្វាគមន៍ និង​សូម​ឲ្យ​ក្រុមហ៊ុន Boeing មក​សហការ​និង​ធ្វើ​បទ​បង្ហាញ​ដល់​អ្នកប្រើប្រាស់​។ ចំពោះ​ឯកឧត្តម​បណ្ឌិត​ផ្ទាល់​ក៏​ពេញចិត្ត​ចំពោះ​ការធ្វើដំណើរ​តាម​យន្តហោះ ប្រភេទ Boeing ដែរ​ជាពិសេស ប្រភេទ​យន្តហោះ B777 ដែល​ផ្តល់​ផាសុខភាព​ក្នុងការ​ធ្វើដំណើរ​»​។​

​ក្រៅពីនេះ​លោក W. Patrick Murphy ក៏​ពិភាក្សា​ពី​ការវិវត្តន៍​វិស័យ​អាកាសចរ​ស៊ីវិល​នៅ​កម្ពុជា ជាពិសេស​ក្នុងអំឡុងពេល Covid-19, ការសាងសង់​អាកាសយា​ន​ដ្ឋា​ន​អន្តរជាតិ​, កិច្ចព្រមព្រៀង​ផ្លូវអាកាស​រវាង​កម្ពុជា​និង​អាមេរិក និង​ការផ្តល់​សច្ចាប័ន​នៃ​ការអនុវត្ត​អនុសញ្ញា Cape Town Convention ជា​ប្រ​យោ​ជ​ន៏​សម្រាប់​ហិរញ្ញប្បទាន​ក្នុង​ការជួល​អាកាសយាន​ដែរ​។​

​ចំពោះ​សំណើ​គិតគូរ​ពី​អនុសញ្ញា​ខេ​ប​ថោ​ន (Cape Town Convention) កម្ពុជា​មិន​ជំទាស់​ឡើយ​។ តែ​លោក ម៉ៅ ហាវ​ណ្ណា​ល់ ស្នើ​ឲ្យ​លោក​ឯកអគ្គរដ្ឋទូត​អាមេរិក ផ្តល់​អ្នក​ប្រឹក្សា និង​ជំនួយ​បច្ចេកទេស រៀបចំ​ដំណើរការ​នេះ​។​

​ជាការ​ឆ្លើយតប​លោក W. Patrick Murphy សន្យា​រៀបចំ​អ្នកទំនាក់ទំនង​មក​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល និង​ជំនួយ​បច្ចេកទេស​សម្រាប់​ការផ្តល់​សច្ចាប័ន​អនុសញ្ញា Cape Town​។​

ដោយឡែកចំពោះ កិច្ចព្រមព្រៀងសេវាកម្មដឹក ជញ្ជូនតាមផ្លូវអាកាសវិញ គឺរហូតមកទល់ពេលនេះកម្ពុជា បានចុះហត្ថលេខាទាំងទ្វេភាគី និងពហុភាគីបានចំនួន៤៤ ប្រទេសហើយ ក្នុងនោះជាមួយអាស៊ានមានចំនួន៦ កិច្ចព្រមព្រៀងពហុភាគី។ ជាមួយសហរដ្ឋអាមេរិក ភាគីទាំងពីរ បានជួយពិភាក្សាគ្នាតាំងពី ឆ្នាំ២០១៤មក ហើយក៏មានចំណុចឯកភាពគ្នាច្រើន លើកលែងតែពាក្យនិយមន័យ ទឹកដី និងការស្នើសុំ ធ្វើសេវាកម្មផ្ទៃដី ដោយភាគីអាម៉េរិកផ្ទាល់ខ្លួនឯង។ ចំណុចនេះលោកនឹងពិនិត្យពន្លឿន ហើយសេវាកម្មផ្ទៃដី គួរក្រុមហ៊ុនអាមេរិក មកធ្វើការពិភាក្សាផ្ទាល់ ជាមួយក្រុមហ៊ុនវិនិយោគ អាកាសយានដ្ឋាន BOT អាកាសចរណ៍ស៊ីវិល ចាំតែជួយសម្របសម្រួលជូន ៕

(បូកសរុបដោយឌីណា)

(បូកសរុបដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់