Trending now

អូស្ត្រាលី បង្កើន​ការផ្តល់​មូលនិធិ ដល់​ការ​បោសសំអាត​មីន​នៅ​កម្ពុជា​

11:04 | 11/01/2021

ស្ថានទូតអូស្ត្រាលីប្រចកម្ពុជា បានឲ្យដឹងថា នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃគម្រោងបោសសំអាតមីនដើម្បីលទ្ធផល ឯកអគ្គរាជទូតរងស្តីទីនៃស្ថានទូតអូស្ត្រាលី លោក David Bloch មានសេចក្តីរីករាយដោយប្រកាសនូវការចូលរួមចំណែករបស់រដ្ឋាភិបាលអូស្ត្រាលី ក្នុងផ្តល់មូលនិធិបន្ថែមចំនួន មួយលានដុល្លារអូស្ត្រាលី នៅឆ្នាំ២០២១ ដើម្បីជួយបន្ថែមទៀតនូវកិច្ចប្រឹងប្រែងបោសសំអាតមីនរបស់កម្ពុជា។

អូស្ត្រាលី បង្កើន​ការផ្តល់​មូលនិធិ ដល់​ការ​បោសសំអាត​មីន​នៅ​កម្ពុជា​

មូលនិធិ​នេះ​នឹង​ជួយ​បង្កើន​នូវ​ផ្ទៃដី​ដែល​បោសសំអាត​មីន​រួច និង​ជួយ​ជីវិត​ប្រជាជន​កម្ពុជា​ឲ្យ​មាន​សុវត្ថិភាព និង​រំដោះ​ដី​សម្រាប់​ប្រើប្រាស់​ក្នុង​ផលិតកម្ម ដើម្បី​ជួយ​ស្តារឡើងវិញ​នូវ​សេដ្ឋកិច្ចកម្ពុជា​ដែល​ប៉ះពាល់​ដោយសារ​ជម្ងឺ​កូ​វីដ​-១៩​។​ ​ចាប់តាំងពី​ឆ្នាំ​១៩៩៤​មក អូស្ត្រាលី​បានផ្តល់​មូលនិធិ​ជាង​១០០​លាន​ដុល្លារ​អូស្ត្រាលី ដល់​សកម្មភាព​ដោះមីន​នៅ​កម្ពុជា​។

​យើង​សូម​អបអរ​ដៃគូ​របស់​យើង រួមមាន អាជ្ញាធរ​សកម្មភាព​បោសសំអាត​មីន អង្គការ UNDP Cambodia KOICA 캄보디아사무소 (KOICA Cambodia Office) និង ក្រសួងការបរទេស​និង​ពាណិជ្ជកម្ម​របស់​ប្រទេស New Zealand ក្នុង​ការបន្ត​វឌ្ឍនភាព​ដើម្បី​ប្រែក្លាយ​កម្ពុជា​ជា​ប្រទេស​គ្មាន​គ្រាប់មីន​./.

(ប្រភពព័ត៌មាន: cen.com.khmer)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់