Trending now

អ្នក​ធ្វើ​ប្លុក​វីដេអូ កំពុង​ព្យាយាម​បង្កើន​ប្រជាប្រិយភាព​លើ​គេហទំព័រ YouTube

09:14 | 06/06/2017

កំណត់​ហេតុ​វីដេអូ ឬ Vlogging គឺ​នៅ​តែ​ជា​គំនិត​មួយ​ដែល​ថ្មី​សន្លាង​នៅ​ក្នុង​ប្រទេស​កម្ពុជា ប៉ុន្តែ​មធ្យោបាយ​នៃ​ការថត និង​ការ​ចែករំលែក​ត្រូវ​បាន​រីក​លូតលាស់​ជាក់ស្តែង​តាម​ប្រជាប្រិយភាព​របស់​វា ខណៈ​ពេល​ដែល​យុវជន​មួយ​ចំនួន​ព្យាយាម​ស្វែងរក​វិធី​ថ្មីៗ និង​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត​ដើម្បី​ចែករំលែក​អំពី​បទពិសោធ​ជីវិត និង​ដំណើរ​ផ្សងព្រេង​របស់​ខ្លួន​។

អ្នក​ផលិត​ខ្សែ​ភាពយន្ត​ម្នាក់​វ័យ​ ២៣ ​ឆ្នាំ​លោក ជុង សៀវភីន គឺជា​អ្នក​ចំណូល​ថ្មី​ក្នុង​ការ​ធ្វើ​កំណត់​ហេតុ​វីដេអូ​នេះ​ប្លុក​វីដេអូ​របស់​គាត់​បាន​ចាប់​ផ្តើម​សាកល្បង និង​ផ្តិត​យក​បទពិសោធ​ជីវិត​របស់​ខ្លួន​ផ្ទាល់​ទៅ​កាន់​ពិភពលោក​តាមរយៈ​ប្រព័ន្ធ​អ៊ីនធឺណិត​កាល​ចុង​ឆ្នាំ​ ២០១៦ ​នេះ​។

ឥឡូវ​នេះ​លោក សៀវភីន បង្ហោះ​វីដេអូ​របស់​ខ្លួន​ជា​ទៀងទាត់​នៅ​លើ​គេហទំព័រ YouTube របស់​លោក​ដែល​ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ​ថា​ដើរលេង សន្តិភាព «Peace Derleng»​។

លោក សៀវភីន បាន​និយាយ​ថា៖ «​ខ្ញុំ​រីករាយ​នឹង​ការ​ចែករំលែក​កំណត់​ហេតុ​វីដេអូ​ដើរ​លេង​ផ្ទាល់​ខ្លួន​របស់​ខ្ញុំ​ដើម្បី​ផ្សព្វផ្សាយ​ពី​ទីតាំង​រមណីយដ្ឋាន​ដែល​ខ្ញុំ​បាន​ទៅ​ដល់​ចែករំលែក​សាច់​រឿង និង​ការ​គិត​របស់​ខ្ញុំ​ដែល​អាច​ជា​ប្រយោជន៍​របស់​អ្នក​ទស្សនា​ផង​ដែរ​»​។

លោក​បាន​បន្ថែម​ថា​គំនិត​ដំបូង​ដែល​លោក​បាន​ចាប់ផ្តើម​កំណត់​ហេតុ​វីដេអូ​នេះ​ដើម្បី​បង្ហាញ​ទស្សនិកជន​របស់​លោក​អំពី​ដំណើរ​ផ្សងព្រេង​សប្បាយៗ​របស់​ខ្លួន​ជាមួយ​មិត្តភក្តិ​តែ​ប៉ុណ្ណោះ​»​។

«​វា [vlogging] បាន​ចងក្រង​ពេលវេលា និង​អនុស្សាវរីយ៍​ដែល​ខ្ញុំ និង​មិត្តភក្តិ​របស់​ខ្ញុំ​មាន​ភាព​សប្បាយ​រីករាយ បើ​ទោះបី​ខ្ញុំ​មិន​ទាន់​បាន​ក្លាយ​ជា​អ្នក​ធ្វើ​កំណត់ហេតុ​វីដេអូ​ប្រចាំ​ថ្ងៃ​នៅ​ឡើយ​ក៏ដោយ​»​។

ក្នុង​នាម​ជា​អ្នក​ធ្វើ​ដំណើរ​ផ្សងព្រេង​ដ៏ញឹកញាប់​ម្នាក់​លោក សៀវភីន បាន​ប្រាប់​ថា​លោក​មិន​បាន​ប្រកាន់​ខ្ជាប់​តាម​កាលវិភាគ​ពេលវេលា​ក្នុង​ការ​ធ្វើ​កំណត់ហេតុ​វីដេអូ​ជាក់លាក់​ណា​មួយ​នោះ​ឡើយ​ដោយ​លោក​ចូលចិត្ត​ផ្តោត​ទៅ​លើ​ការ​ធ្វើ​វីដេអូ​របស់​ខ្លួន​ដែល​មាន​លក្ខណៈ​បែប​ធម្មជាតិ​បំផុត​។

ដោយ​មាន​ចំនួន​អ្នក​ទស្សនា​តាមដាន​គេហទំព័រ YouTube ជាង​ ១៧,០០០ ​នាក់​លោក សៀវភីន ជា​ទៀងទាត់​ទទួល​បាន​ការ​ទស្សនា​វីដេអូ​របស់​គាត់​ច្រើន​ជាង ១០,០០០ ​ដង​ដែល​ចូល​មើល​វីដេអូ​ដំណើរ​ផ្សងព្រេង​របស់​លោក​នៅ​ទីកន្លែង​រមណីយដ្ឋាន​ផ្សេងៗ​នៃ​ប្រទេស​កម្ពុជា​។

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់