Trending now

អង្គការអន្តរជាតិផ្តល់ជំនួយដល់សមាគមកាកបាទក្រហមវៀតណាមដើម្បីជួយប្រជាជនរងគ្រោះដោយទឹកជំនន់

12:20 | 06/11/2020

សមាគមកាកបាទក្រហម និងអឌ្ឍចន្ទក្រហមអន្តរជាតិបានអំពាវនាវឲ្យគៀងគថវិកាចំនួន ៣.៩ លាន CHF (ហ្វ្រង់ស្វ៊ីស) ដើម្បីផ្តល់ជំនួយដល់សមាគមកាកបាទក្រហមវៀតណាមសម្រាប់ជួយប្រជាជនវៀតណាមចំនួន ១៦០,០០០ នាក់ ដែលរងផលប៉ះពាល់ដោយទឹកជំនន់នាពេលកន្លងមក។

បណ្តាសកម្មភាពជួយគាំទ្រនឹងត្រូវអនុវត្តក្នុងរយៈពេល ១២ ខែ ដោយផ្តោតលើវិស័យនានាដូចជា៖ កន្លែងស្នាក់នៅមានសុវត្ថិភាព ការរកស៊ីចិញ្ចឹមជីវិត និងតម្រូវការមូលដ្ឋាន ជំនួយវេជ្ជសាស្រ្ត ទឹកស្អាត និងការកាត់បន្ថយគ្រោះមហន្តរាយធម្មជាតិ ...

កម្មាភិបាលនៃសមាគមកាកបាទក្រហមវៀតណាមផ្តល់អំណោយជូនប្រជាជននៅតំបន់រងគ្រោះដោយទឹកជំនន់

គួររំលឹកថា ចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២៣ ខែតុលា សមាគមកាកបាទក្រហមវៀតណាមបានចូលរួមទៅពិនិត្យនិងវាយតម្លៃលើការខូចខាត និងតម្រូវការចាំបាច់របស់ប្រជាជនក្រោយគ្រោះមហន្តរាយធម្មជាតិនៅតាមបណ្តាខេត្តដូចជា៖ ខេត្ត Quang Binh, Quang Tri, Thua Thien-Hue, Quang Nam, Quang Ngai ដើម្បីដាក់ចេញផែនការជួយគាំទ្រ។ ក្រុមបេសកកម្មនេះរួមមានអ្នកតំណាងមកពីអគ្គនាយកដ្ឋានបង្ការនិងប្រយុទ្ធប្រឆាំងគ្រោះមហន្តរាយ អង្គការសហប្រជាជាតិ អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិប្រចាំវៀតណាម ស្ថាប័នគ្រប់គ្រងគ្រោះមហន្តរាយ និងសមាគមកាកបាទក្រហមវៀតណាម។

នៅខែតុលា ឆ្នាំ២០២០ ទឹកជំនន់បានបង្កការខូចខាតបាត់បង់យ៉ាងធ្ងន់ធ្ងរទាំងអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាជននៅបណ្តាខេត្តនៃភាគកណ្ដាលវៀតណាម។ សមាគមកាកបាទក្រហមវៀតណាមបានអនុវត្តផែនការសកម្មភាពភ្លាមៗដើម្បីជួយប្រជាជននៅតំបន់រងគ្រោះដោយទឹកជំនន់ និងជំនះការលំបាកបានទាន់ពេល​វេលា./.

(ប្រភពព័ត៌មាន: kh.qdnd.vn,)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ