Trending now

អគ្គលេខាធិការ AIMF ស្ញប់ស្ញែងចំពោះការដឹកនាំប្រទេសរបស់សម្ដេចតេជោ ហ៊ុន សែន

07:52 | 05/12/2019 (សរុបដោយវិច្ឆិកា)

អគ្គលេខាធិការ សមាគមអន្ដរជាតិនៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំង លោក Robert Beugre MAMBE បានបង្ហាញនូវការស្ញប់ស្ញែងយ៉ាងខ្លាំង ចំពោះការរីកចម្រើនរបស់រាជធានីភ្នំពេញ និងប្រទេសកម្ពុជាទាំងមូល ក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលបានប្រែក្លាយកម្ពុជាពីប្រទេសខ្ទេចខ្ទាំ មកជាប្រទេសដែលមានការអភិវឌ្ឍ។

ទិដ្ឋភាពនៃសន្និសីទ។ (ប្រភព៖​ AKP)

ក្នុងសន្និសីទសារព័ត៌មាន ក្រោយបញ្ចប់មហាសន្និបាតលើកទី៩ របស់សមាគមអន្ដរជាតិ នៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំង ដែលកំពុងធ្វើជាម្ចាស់ផ្ទះ នៅព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩នេះ លោក Robert Beugre MAMBE បានអះអាងថា ការរីកចម្រើន អភិវឌ្ឍន៍របស់កម្ពុជានាពេលបច្ចុប្បន្ននេះ មិនអាចកាត់ផ្ដាច់ពីកត្តាសន្ដិភាពបាននោះឡើយ ព្រោះសន្ដិភាពពិតជាមានតម្លៃណាស់។

អគ្គលេខាធិការសមាគម AIMF បានថ្លែងយ៉ាងដូច្នេះថា «ពួកខ្ញុំមានការភ្ញាក់ផ្អើលពេញចិត្តខ្លាំង ពួកខ្ញុំមានភាពស្ញប់ស្ញែង ដូច្នេះក៏បានសុំឲ្យសមាជិក ដែលជាចៅហ្វាយក្រុងគាំទ្រ ដល់កិច្ចការរបស់អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ក៏ដូចជាកិច្ចការរបស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី។ អ្វីដែលជាធនធានសម្បត្តិល្អបំផុតនៅក្នុងប្រទេសនេះ គឺសុខសន្ដិភាព»។

លោក Robert Mambe Beugré ក៍​បា​ន​ស​ង្ក​ត់​ធ្ង​ន់​ថា​ «​ពួ​ក​ខ្ញុំ​មា​នការភ្ញាក់ផ្អើលពេញចិត្តខ្លាំង ពួកខ្ញុំមានភាពស្ញប់ស្ញែង​ ដូ​ច្នេះ​ក៏​បានសុំឱ្យស​មា​ជិ​កដែ​ល​ជា ​ចៅ​​ហ្វាយក្រុងគាំទ្រ​កិច្ចការរបស់អភិបាលនៃគណៈអភិបា​ល​រា​​ជធានីភ្នំពេញ ក៏​ដូ​ច​ជា​កិ​ច្ច​កា​រប​ស់​​សម្តេចតេជោ នាយករដ្ឋមន្ត្រី»។

ក្នុងសុន្ទរកថាបើកមហាសន្និបាត​សមាគមអន្ត​រ​ជាតិអភិបាល​ក្រុ​ង ​​ប្រើប្រាស់​ភាសា​បា​រាំ​ង​លើកទី៣៩ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍ថា រាជធា​នី​ភ្នំ​ពេ​ញ​នៅ​តែ​រក្សាបាននូវអត្តសញ្ញាណនៃទីក្រុងប្រវត្តិសាស្រ្តរបស់ខ្លួន ដែលជាបេះដូងនៃ​ព្រះ​រា​ជា​​ណា​ច​ក្រកម្ពុជា និងជាមជ្ឈមណ្ឌល​ប្រមូ​លផ្តុំ​លើ​គ្រ​ប់​វិស័​យ​រួមមាន៖ វិស័យនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច បេតិកភណ្ឌ វប្បធម៌ទេសចរណ៍ និងការទូត រហូតត្រូវបានទទួលងារថាជា "ទីក្រុងគុជនៅអាស៊ី” នៅសម័យសង្គមរាស្ត្រនិយម ក្នុងចន្លោះឆ្នាំ១៩៥៣-១៩៧០។

លោកតមអភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍បន្តថា រហូតមកដល់ពេល​បច្ចុ​ប្ប​ន្ន​នេះ​ ក្នុងរយៈពេល៤០ឆ្នាំកន្លងមកនេះ ការគ្រប់គ្រងទីក្រុងភ្នំពេញមានការវិវឌ្ឍចំនួន០៥ ដំណាក់កាលធំៗគឺ ពីឆ្នាំ១៩៧៩ដល់ឆ្នាំ១៩៩៣៖ ការគ្រប់គ្រងទីក្រុងភ្នំពេញ ដើរតួនាទី​អនុ​វ​ត្ត​ដើម្បី មូលហេតុសន្តិភាព ទទួលយកការធ្វើមាតុភូមិនិវត្តន៍​និងប្រ​ឆាំ​ងការវិល​ត្រឡ​ប់​នូ​វ​រ​ប​ប​ប្រ​ល័យពូជសាសន៍។ ពីឆ្នាំ១៩៩៣ ដល់ឆ្នាំ២០០០ ការគ្រប់គ្រងទីក្រុងភ្នំពេញ ដើរតួនាទី​អនុវ​ត្ត​ន៍ដើ​ម្បី មូលហេតុរក្សាស្ថិរភាពនយោបាយ និងស្តារហេដ្ឋា​រចនាសម្ព័ន្ធរូបវន្តក្នុងទីក្រុង​ឡើ​ង​វិ​ញ​។ ពីឆ្នាំ២០០០ ដល់ឆ្នាំ២០០៨ ការគ្រប់គ្រងទីក្រុងភ្នំពេញ ដើរតួនាទីអនុវត្តន៍ដើម្បី បុព្វហេតុ​ស​ន្តិ​សុខផ្ទៃក្នុង បន្តស្តារ និងកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តក្នុងទីក្រុង។ ពីឆ្នាំ២០០៨ ដល់ឆ្នាំ​២​០​១​៣ ការគ្រប់គ្រងរាជធានីភ្នំពេញដើរតួនាទីអនុវត្តដើម្បី បុព្វ​ហេ​តុ​​ព​ង្រឹងសន្តិសុខ-សណ្ដា​ប់​ធ្នា​ប់​សាធារណៈ បន្តស្ដារ-កសាងហេ​ដ្ឋារចនាសម្ព័ន្ធរូបវន្តក្នុងទីក្រុ​ង​​និងអភិវឌ្ឍន៍ស​ហគ​ម​ន៍​ក្រី​ក្រ​។ ពីឆ្នាំ២០១៣ រហូតដល់សព្វថ្ងៃ ការគ្រប់គ្រងរាជធានីភ្នំពេញ ដើ​រ​តួនាទី អនុវត្តន៍ដើម្បីបុព្វហេ​តុ​កំ​ណែទម្រង់, អភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព និង​ជា​អ​នា​គ​ត​ទី​ក្រុងវៃឆ្លាត (Smart City)។

ទាំងនេះ គឺជាការកត់សម្គាល់ដោយសង្ខេប អំពីដំណើរការគ្រប់គ្រងរាជធានីភ្នំពេញ ទៅតាមដំណាក់កាលនៃការវិវឌ្ឍក្នុងរយៈពេល ៤០ឆ្នាំកន្លងទៅនេះ៕

(សរុបដោយវិច្ឆិកា)

(សរុបដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស