Trending now

សេដ្ឋកិច្ច​កម្ពុជា នឹង​អាចងើប​ឡើងវិញ​នៅឆ្នាំក្រោយ បើទប់ស្កាត់ជម្ងឺរាតត្បាតកូវីដ១៩បាន

16:04 | 09/07/2020 (សរុបដោយ ហេង វុធ្ធី)

យោងតាម​ការព្យាកររបស់​រាជរដ្ឋាភិបាល កំណើន​សេដ្ឋកិច្ច​កម្ពុជា​នៅឆ្នាំ​២០២០ អាចធ្លាក់ចុះដល់ -១,៩% ប៉ុន្តែ​អាចងើប​ឡើង​មកវិញ​នៅឆ្នាំ​២០២១ នៅអត្រា ៣,៥% ប្រសិន​បើការ​រីករាលដាល​នៃជំងឺ​កូវីដ១៩ ត្រូវបាន​ទប់ស្កាត់​ប្រកបដោយ​ប្រសិទ្ធភាព។ នេះបើសេចក្តី​សង្ខេប​ពីលទ្ធផល​ការងារ​ប្រចាំ​ឆមាស​ទី១ និង​ទិសដៅ​ការងារ​ឆមាសទី២ ឆ្នាំ​២០២០ របស់​ធនាគារ​ជាតិ​នៃកម្ពុជា កាលពីថ្ងៃទី​៦ ខែកក្កដា ឆ្នាំ​២០២០។

លោក ផាន់ ផល្លា រដ្ឋលេខាធិការ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ (ខាងឆ្វេង)

យោងតាម​ការព្យាកររបស់​រាជរដ្ឋាភិបាល កំណើន​សេដ្ឋកិច្ច​កម្ពុជា​នៅឆ្នាំ​២០២០ អាចធ្លាក់ចុះដល់ -១,៩% ប៉ុន្តែ​អាចងើប​ឡើង​មកវិញ​នៅឆ្នាំ​២០២១ នៅអត្រា ៣,៥% ប្រសិន​បើការ​រីករាលដាល​នៃជំងឺ​កូវីដ១៩ ត្រូវបាន​ទប់ស្កាត់​ប្រកបដោយ​ប្រសិទ្ធភាព។ នេះបើសេចក្តី​សង្ខេប​ពីលទ្ធផល​ការងារ​ប្រចាំ​ឆមាស​ទី១ និង​ទិសដៅ​ការងារ​ឆមាសទី២ ឆ្នាំ​២០២០ របស់​ធនាគារ​ជាតិ​នៃកម្ពុជា កាលពីថ្ងៃទី​៦ ខែកក្កដា ឆ្នាំ​២០២០។

ទោះ​យ៉ាងណា ពិភពលោក​នៅ​ប្រឈម​នឹង​ភាព​មិនច្បាស់​លាស់​ខ្លាំងពាក់ព័ន្ធ​នឹងការ​ទប់ស្កាត់​នេះ។ នៅ​ចំពោះមុខបញ្ហា​ទាំងនេះ ធនាគារ​ជាតិនៃ​កម្ពុចា នឹង​បន្ត​អនុវត្តវិធានការ​គាំទ្រ​តាមការ​ចាំបាច់ ស្របតាម​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល សំដៅ​រក្សាស្ថិរភាព​ម៉ាក្រូ​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ រក្សាលំនឹង​សង្គម-សេដ្ឋកិច្ច និង​ជំរុញ​កំណើន​សេដ្ឋកិច្ច៕

រាជរដ្ឋាភិបាល​កម្ពុជា​បាន និង​កំពុង​រៀបចំ​ច្បាប់​វិនិយោគ​ថ្មី ដើម្បី​ទាក់ទាញ​វិនិយោគ​បរទេសថ្មីៗបន្ថែមទៀត ខណៈដែល​កន្លងមកនេះ​កម្ពុជា បានដាក់​ចេញ​នូវ​គោលនយោបាយផ្សេងៗ ដើម្បី​ជួយ​សម្រួល​ដល់​ឱកាស​វិនិយោគ​នៅក្នុង​ប្រទេស និង​ទ្រទ្រង់​សេដ្ឋកិច្ចជាតិ ឱ្យមាន​លំនឹង​នៅក្នុង​វិបត្តិ​ជំងឺ Covid-19 ដែល​កំពុង​រាលដាល​ជា​សាកល។

លោក ផាន់ ផល្លា រដ្ឋលេខាធិការ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​នៅក្នុង​សន្និសីទ​ស្តីពី​វិធានការ​ទ្រទ្រង់​ស្តារ និង​ជំរុញ​កំណើនសេដ្ឋកិច្ច និង​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ របស់​រាជរដ្ឋាភិបាល​កម្ពុ​ជានា​ព្រឹក​ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០នេះ​ឱ្យដឹងថា ច្បាប់​វិនិយោគ​ថ្មី​នេះ​ដែល​រាជរដ្ឋាភិបាល​បាន​នឹង​កំពុង​ធ្វើ​នេះ គឺ​ក្នុង​គោលបំណង​ទាក់ទាញ​វិនិយោគ​បន្ថែម ខណៈដែល​បច្ចុប្បន្ន មាន​ចលនា​រោងចក្រ​នៅក្នុង​ប្រទេស និង​ក្រៅប្រទេស។

លោក​បន្តថា “ច្បាប់​យើង​នេះ​យើង​ធ្វើ​យ៉ាងម៉េច​ឱ្យមាន​វិស័យថ្មីៗ ដូចជា​វិស័យ​មិនមែនជា​វិស័យ​កាត់ដេរ ក្នុងន័យ​នោះ​វិស័យ​កាត់ដេរ​ក៏​យើង​នៅតែ​ទាក់ទាញ វិស័យ​ទេសចរណ៍​ក៏​នៅតែ​ទាក់ទាញ តែ​វិស័យ​ផ្សេងទៀត​ដែល​យើង​មិនទាន់បាន​អភិវឌ្ឍន៍ យើង​ទាក់ទាញ​ពួកគាត់​ឱ្យ​វិនិយោគ​នៅក្នុង​ប្រទេស” ។

ទីក្រុងភ្នំពេញមើលពីអាកាស

លោក​បន្ថែមថា “ច្បាប់​វិនិយោគ​ថ្មី​នេះ​ផងដែរ ក៏​នឹងចូលរួម​ដោះស្រាយ​បញ្ហា​ចាស់​ដែលមាន​ពី​កន្លងមកនេះ ហើយ​មិនទាន់​ដោះស្រាយ ហើយ​នៅពេល​មានច្បាប់​ថ្មី​នេះ​ចេញទៅ​យើង​រំពឹងថា វា​នឹង​ផ្តល់​បរិយាកាស​ល្អ​ដល់​ធុរកិច្ច” ។ លោក​បន្តថា “ខ្ញុំ​គិតថា វិនិយោគិន នឹង​មិនមាន​បញ្ហា​ច្រើន​នោះទេ នៅពេលដែល​គេ​មក​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​យើង” ។

តែ​យ៉ាងណាក៏ដោយ លោក​បញ្ជាក់ថា ច្បាប់​វិនិយោគ​ថ្មី​នេះ មិនទាន់​កំណត់​ពេលវេលា​ក្នុងការ​បញ្ចប់​នៅពេលណា​នោះទេ ដោយ​ត្រូវ​ឆ្លង​ទៅតាម​ដំណាក់ ប៉ុន្តែ​ប្រហែល​មិនយូ​នោះទេ ព្រោះ​កិច្ចការងារ​នេះ ជាការ​ប្រញាប់ បើ​យើង​នៅតែ​ពន្យា​ពេល​ទៀត យើង​មិនអាច​ទាក់ទាញ​វិនិយោគថ្មីៗបន្ថែមទៀត​ទេ នៅក្នុង​អំឡុងពេល​មាន​វិបត្តិ​នេះ។

សេដ្ឋកិច្ចពិភពលោក​កំពុង​ទទួលរង​ផលប៉ះពាល់​ធ្ងន់ធ្ងរ ពី​ការរីក​រាលដាល​ជំងឺ Covid-19 ហើយ​សេដ្ឋកិច្ចកម្ពុជា​ក៏បាន និង​កំពុង​ទទួល​ឥទ្ធិពល​អវិជ្ជមាន​នេះ​ផងដែរ ពិសេស​វិស័យ​ទេសចរណ៍ កម្មន្តសាល និង​សំណង់។

រាជរដ្ឋាភិបាល​ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ដាក់ចេញ​វិធានការ ប្រកប​ដោយ​ប្រសិទ្ធភាព ក្នុងការ​ទប់ស្កាត់ ការឆ្លង​ជំងឺ​កូ​វីដ១។ ជាមួយគ្នានេះ វិធានការ​គាំទ្រ ចំពោះ​វិស័យ​ដែល​ប៉ះពាល់ និង​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ ត្រូវបាន​ដាក់​ជា​បន្តបន្ទាប់ ដែល​បាន​កាត់បន្ថយ​ផលប៉ះពាល់ និង​រក្សា​និរន្តរភាព​នៃ​អាជីវកម្ម ព្រមទាំង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ។

ព្រះបរមរាជវាំងនៅទីក្រុងភ្នំពេញ

លោក វ​ង្សី វិស្សុត រដ្ឋលេខាធិការ​ប្រចាំការ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ឱ្យដឹង​ដែរ​ថា ដោយសារតែ​វិបត្តិ​នៃ​ជំងឺ Covid-19 បានធ្វើ​ឲ្យ​សេដ្ឋកិច្ច​របស់​កម្ពុជា ថមថយ​ចុះ​មិន​ធ្លាប់មាន​រយៈពេល២០ឆ្នាំ​ក្នុង​ក្រោយនេះ ខណៈ​នៅ​ឆ្នាំ២០២០នេះ រាជ​រដ្ឋ​ភិ​បាល​ព្យា​ការណ៍​ជំហាន​ដំបូង​ថា សេដ្ឋកិច្ច​របស់​កម្ពុជា​នឹង​ធ្លាក់ចុះ-១.៩ភាគរយ ខណៈ​សេដ្ឋកិច្ចពិភពលោក​វិញ ត្រូវបាន​គេ​ព្យាករណ៍​ថា​នឹង​ធ្លាក់ចុះ -៥ភាគរយ។

លោក​បន្តថា “ស្ទើរតែ​គ្រប់​វិស័យ​បាន​រង​ផលប៉ះពាល់ ដោយសារ​ជំងឺ​កូ​វីដ១៩ លើកលែងតែ​វិស័យ​កសិកម្ម ដែលមាន​ចំណែក​ជួយ​សេដ្ឋកិច្ច២៥% វិស័យ​បច្ចេកវិទ្យា និង​វិស័យ​ផលិត​អាហារ ដែល​មិន​រង​ផលប៉ះពាល់ ដោយសារ​ដោយ​ជំងឺ​Covid-19”។ លោក​បន្តថា “សេដ្ឋកិច្ច​របស់​កម្ពុជា នៅពេលនេះ​គឺ​សេដ្ឋកិច្ច​ដែល​ខិតខំ​រស់ តែ​ការ​រស់​នេះ​មិនមែន​ចាំ​ថ្ងៃ​ស្លាប់​នោះទេ គឺ​រស់​ដើម្បី​រង់ចាំ​ពេល​ដើរ និង​រត់​ឡើងវិញ” ។

លោក វ​ង្សី វិស្សុត​បាន​បន្ថែមថា យុទ្ធសាស្ត្រ​ដែល​រាជរដ្ឋាភិបាល​ជ្រើសរើស ដើម្បី​គ្រប់គ្រង​សេដ្ឋកិច្ច សង្គម នៅពេលនេះ គឺជា​យុទ្ធសាស្ត្រ “មួយពេលរ​ស់សិន កុំ​ឲ្យ​ស្លាប់” ដោយ​មិន​ឱ្យមាន​ប្រជាពលរដ្ឋ​ណា​ម្នាក់​អត់បាយ ស្លាប់​ដោយ​ជំងឺ Covid-19 គឺ​យុទ្ធសាស្ត្រ​យក​ជីវិត​មនុស្ស​ជាធំ ហើយ​ការ​រស់​នេះ​មិនមែន​សំដៅ​រស់​រង់ចាំ​ថ្ងៃ​ស្លាប់​នោះទេ គឺ​រស់​ដើម្បី​ពេល​ចប់ Covid-19 កម្ពុជា​នឹង​ងើបឡើង​វិញ។ លោ​កប​បញ្ជាក់ថា “យុទ្ធសាស្ត្រ​នេះ គឺជា​យុទ្ធសាស្ត្រ​ដែល​ធ្វើឡើង​ស្របតាម​សភាពការណ៍ ប្រែប្រួល​របស់​ពិភពលោក ហើយ​ទាមទារ​ឲ្យ​កម្ពុជា មានការ​ផ្លាស់ប្តូរ កែតម្រូវ​ឲ្យ​សមស្រប និង​ទាន់ពេលវេលា” ៕

(សរុបដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: propertyarea.asia និង kleykley.sabay)

(សរុបដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន
ខែមនុស្សធម៌ជាតិរបស់វៀតណាម៖ បន្តដំណើរការសប្បុរសធម៌
ទីក្រុងហាណូយ៖ "ការសន្ទនារវាងអគ្គលេខាធិការអាស៊ានជាមួយយុវជននៃបណ្តាប្រទេសអាស៊ាន"
វៀតណាមបំផុសខែមនុស្សធម៌ជាតិឆ្នាំ ២០២៤៖ "ដំណើរមនុស្សធម៌ - ការប្រគល់និងទទួលសេចក្តីស្រឡាញ់"
កិច្ចព្រមព្រៀងទីក្រុងហ្សឺណែវបន្សល់ទុកនូវមេរៀនដ៏មានតម្លៃជាច្រើនរហូតដល់ថ្ងៃនេះ