Trending now

សេចក្តីជូនដំណឹងរបស់ស្ថានទូតកម្ពុជាប្រចាំវៀតណាមអំពី អញ្ជើញចូលវៀតណាមដើម្បីបន្តការសិក្សា

10:40 | 08/07/2020 (សរុបដោយវិច្ឆិកា)

ស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម សូមជូនដំណឹង ដល់បណ្តាបងប្អូន និង ក្មួយៗនិស្សិត និងសិក្ខាកាមកម្ពុជាដែលទន្ទឹងរង់ចាំអញ្ជើញចូលវៀតណាមដើម្បីបន្តការសិក្សា

ស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម បានជូនដំណឹង ដល់បណ្តាបងប្អូន និង ក្មួយៗនិស្សិត និងសិក្ខាកាមកម្ពុជាដែលទន្ទឹងរង់ចាំអញ្ជើញចូលវៀតណាមដើម្បីបន្តការសិក្សាមេត្តា ជ្រាបថា៖ កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០ ខុទ្ទកាល័យនាយករដ្ឋមន្ត្រីវៀតណាមបានចេញលិខិត ណែនាំដល់បណ្តាស្ថានប័ន ក្រសួង ខេត្ត ក្រុងពាក់ព័ន្ធនានាដើម្បីជ្រាប និងអនុវត្តស្តីពីការបង្កលក្ខណៈ ជូននិស្សិតឡាវ និងកម្ពុជាចូលប្រទេសវៀតណាម ដែលមានខ្លឹមសារសំខាន់សម្រាប់កម្ពុជា ដូចខាងក្រោម៖

១. ក្រសួងអប់រំ និងបណ្តុះបណ្តាលសហការដោយយកចិត្តទុកដាក់ជាមួយស្ថានទូតឡាវ និងស្ថាន ទូតកម្ពុជា និងបណ្ដាស្ថាប័នតំបន់ដែលមានការពាក់ព័ន្ធដើម្បីផ្សព្វផ្សាយដោះស្រាយបានទាន់ ពេលវេលា និងមានម្ចាស់ការរាយការណ៍លទ្ធផលមកនាយករដ្ឋមន្ត្រីពីបញ្ហាចំពោះមុខ។

២. ក្រសួងសុខាភិបាល ក្រសួងការបរទេស ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ ក្រសួងដឹកជញ្ជូន ក្រសួងអប់រំ និងបណ្តុះបណ្តាល និងបណ្តាក្រសួងជំនាញ តំបន់មានស្មារតីខ្ពស់ក្នុងការដោះ ស្រាយបណ្តាបែបបទចាំបាច់ដើម្បីធានាបានផែនការរៀនសូត្ររបស់និស្សិតឡាវ និង កម្ពុជា។ (សូមជូនភ្ជាប់ខ្លឹមសារបកប្រែទាំងស្រុងនៃលិខិត)។

សេចក្តីជូនដំណឹងរបស់ស្ថានទូតកម្ពុជាប្រចាំវៀតណាម។


(សរុបដោយវិច្ឆិកា)

(ប្រភពព័ត៌មាន: Royal Embassy of Cambodia in Vietnam)

(សរុបដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់