Trending now

សម្តេច​ហ៊ុនសែន ​ប្រតិកម្ម​​ចំពោះ​ព័ត៌មាន​ដែល​ផ្ស​ព្វផ្សាយ​ថា​កម្ពុជា​ចុះហត្ថលេខា​ជាសម្ងាត់​ជាមួយ​ចិន​ប្រើប្រាស់​មូលដ្ឋាន​យោធា​

12:32 | 22/07/2019 (យោងតាម rasmeinews.com សរុបដោយហេង វុធ្ធី)

ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ សម្តេច​តេ​ជោ ហ៊ុន សែន នា​ព្រឹក​ថ្ងៃទី ២២​ខែកក្កដា​ឆ្នាំ​២០១៩​នេះ​ បាន​សម្ដែង​ប្រតិកម្ម​ភ្លាមៗ តប​ជាមួយ​ការផ្សព្វផ្សាយ​ព័ត៌មាន​ស្តីអំពី​កម្ពុជា​ចុះហត្ថលេខា​ជាសម្ងាត់​ជាមួយ​ចិន​ប្រើប្រាស់​មូលដ្ឋាន​យោធា​។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ បាន​ចាត់ទុកថា​ព័ត៌មាន​នេះ​គឺជា​ព័ត៌មាន​ប្រឌិត​ដ៏​អាក្រក់​បំផុត​ប្រឆាំង​ជាមួយ​កម្ពុជា ។

សម្តេច​តេ​ជោ ហ៊ុន សែន (រូបថត៖ rasmeinews.com)

សម្តេច​តេ​ជោ ហ៊ុន សែន បានផ្តល់​កិច្ចសម្ភាសន៍​ជាមួយ​អង្គភាព​ព័ត៌មាន Fresh News នា​ព្រឹក​ថ្ងៃទី​២២ ខែកក្កដាឆ្នាំ២០១៩ ជាមួយ​ខ្លឹមសារ​ថា «​នេះ​ជា​ព័ត៌មាន​ប្រឌិត​ដ៏អាក្រក់​បំផុត​ប្រឆាំង​ជាមួយ​កម្ពុជា ។ គ្មាន​រឿង​បែបនេះ​កើតឡើង​នោះទេ​ព្រោះ​មូលដ្ឋាន​យោធា​បរទេស​វា​បាន​ប្រឆាំងនឹងរដ្ឋធម្មនុញ្ញ​របស់​ក​ម្ពុ​ជា​»​។​

​ប្រតិកម្ម​របស់​សម្តេច​តេ​ជោហ៊ុន សែន ធ្វើឡើង​បន្ទាប់ពី​សារព័ត៌​មានប​រទេស​មួយចំនួន ​ព្រមទាំង​សារព័ត៌មាន VOA បានចេញ​ផ្សាយ​ដកស្រង់​តាមសារព័ត៌មាន The Wall Street Journal ថា​៖ «​ប្រទេស​ចិន​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ជាសម្ងាត់​មួយ​ដើម្បី​អនុញ្ញាត​ឲ្យ​កងទ័ព​របស់ខ្លួន​ប្រើប្រាស់​មូលដ្ឋាន​ទ័ពជើងទឹក​កម្ពុជា។ កិច្ចព្រមព្រៀង​នោះ​គឺ​កម្ពុជា​ផ្តល់​ឲ្យ​ភាគី​ចិន​នូវ​សិទ្ធិផ្តាច់មុខ​ធ្វើជា​មូលដ្ឋាន​ទាហានជើងទឹក​ចិនជា​ផ្នែក​មួយ​នៅឈូង​សមុទ្រ​ខ្មែរ​ ហើយ​នៅ​ជិត​ព្រលានយន្តហោះ​ធំ​មួយ​ដែល​កសាង​ដោយ​ចិន​នឹង​អនុញ្ញាត​ឲ្យ​ចិន​ប្រើ​ជា​មូលដ្ឋាន​យោធា​រយៈពេល៣០ឆ្នាំ​ ដាក់​ទ័ព ដាក់​គ្រឿង​សព្វាវុធ​ កន្លែង​ចត​ជាដើម​»​។​

​សម្តេច​តេ​ជោ​ហ៊ុន សែន ​មានប្រសាសន៍​ដោយ​ភាពច្បាស់លាស់​បន្តថា​៖ «​តើ​កម្ពុជា​ត្រូវការ​វត្តមាន​យោធា​ចិន​លើ​ទឹកដី​របស់ខ្លួន​ដើម្បី​អ្វី​?​ យើង​មិនដែលបាន​ពិភាក្សា​ណាមួយ​ជាមួយមេដឹកនាំ​ចិន​នោះឡើយ​ កុំថាឡើយ​ដល់​មាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​។​ល្មម​ឈប់​ប្រើ​ព័ត៌មាន​ក្លែងបន្លំ​អំពី​វត្តមានកងទ័ព​ចិន​លើ​ទឹកដី​កម្ពុជា​ដើម្បី​ប្រឆាំង​នឹង​យើង​ហើយ​»​។​

​គួរ​ជម្រាបជូន​ដែរថា ​កន្លងមក​សម្តេច​តេ​ជោ​ហ៊ុន សែន ព្រមទាំង​មន្ត្រី​យោធា​កំពូលៗ​របស់​កម្ពុជា​ធ្លាប់​បានចេញ​សេចក្តីប្រកាស​បដិសេធ​ជា​សាធារណៈច្រើនដង​រួចហើយ​ថា ៖ កម្ពុជា​មិនមាន​ការចាំបាច់​ដើម្បី​នឹង​រំលោភ​លើ​រដ្ឋធម្មនុញ្ញរ​បស់​ខ្លួន​ទេ​។រដ្ឋធម្មនុញ្ញ​របស់​ក​ម្ពុ​ជា​ដែល​ចែងថា​កម្ពុជា​មិន​អនុញ្ញាត​ឲ្យ​មាន​វត្តមាន​កងទ័ព​បរទេស​លើទឹក​ដី​កម្ពុជា​ទេ​ ហើយ​កម្ពុជា​ក៏​មិន​អនុញ្ញាត​ឲ្យ​កងទ័ព​របស់ខ្លួន​មាន​វត្តមាន​លើទឹក​ដី​បរទេស​ដែរ​ ក្រៅពី​ការចូលរួមបេសកកម្ម​របស់​អង្គការសហប្រជាជាតិ។តើ​កម្ពុជា​ត្រូវការ​កងទ័ព​បរទេស​នៅ លើ​ទឹកដី​របស់ខ្លួន​ដើម្បី​អ្វី​ទៅ​? តើ​កម្ពុជា​ត្រូវការ​ច្បាំង​ជាមួយ​អ្នកណា​? កម្ពុ​ជាមាន​កម្លាំង​គ្រប់គ្រាន់​ដើម្បី​ការពារ​ឯករាជ្យ អធិបតេយ្យភាព​របស់​ខ្លួន​រួចទៅហើយ។មិនមាន​ការចាំបាច់​ដើម្បី​ដាក់​កងទ័ព​បរទេស​មក​ជំនួយ​ទេ​។ប្រសិនបើ​មានការ​ត្រូវការ​ណាមួយ​នោះ​ក៏​គ្មាន​ការចាំបាច់​ដើម្បី​នឹងត្រូវ​អន្តរាគមន៍​ដោយ​កងទ័ព​បរទេស​ទេ​។សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ថ្លែងថា​ កម្ពុជា​នឹង​មិនមែនជា​ទីលាន​សាកល្បង​មនោគមន៍វិជ្ជា​ឬ​អាវុធ​នោះទេ ។ យើង​បដិសេធ​ដាច់ខាត​ការប្រកួតប្រជែង​ខាង​មនោគមន៍វិជ្ជា​ដើម្បី​បំបែកបំបាក់​ខ្មែរ និង​សម្លាប់​ខ្មែរ​ដូច​កាលពី​អតីតកាល។ យើង​ទាត់ចោល​ដាច់ខាត​នូវ​ការប្រកួតប្រជែង​យក​កម្ពុជា​ធ្វើជា​ទីលាន​សាកល្បង​អាវុធ​របស់ខ្លួន​ឬ​លក់​អាវុធ​របស់ខ្លួន​មក​ឲ្យ​កម្ពុជា ៕​

(យោងតាម rasmeinews.com សរុបដោយហេង វុធ្ធី)

(យោងតាម rasmeinews.com សរុបដោយហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ