Trending now

សម្តេចតេជោ តែងតម្កល់ប្រយោជន៍ជាតិ និងមាតុភូមិជាអាទិភាព ទោះជីវិតក៏ហ៊ានលះបង់

11:19 | 14/01/2021 (បូកសរុបដោយឌីណា)

អបអរសាទរគម្រប់ខួប៣៦ឆ្នាំ ដែលសម្តេចតេជោ កាន់តួនាទីជានាយករដ្ឋមន្ត្រី ដែលជាតំណែងកំពូលក្នុងការទទួលខុសត្រូវលើការដឹកនាំនាវាកម្ពុជា។

សម្តេចតេជោ តែងតម្កល់ប្រយោជន៍ជាតិ និងមាតុភូមិជាអាទិភាព ទោះជីវិតក៏ហ៊ានលះបង់។ (រូបថត៖ freshnews)

តំណែងនាយករដ្ឋមន្ត្រី សម្តេច ហ៊ុន សែន ឈានដល់ឆ្នាំទី៣៦ រីឯនាយករដ្ឋមន្ត្រីដែលកាន់តំណែងយូរជាងគេបន្ទាប់ទៀតមាន នាយករដ្ឋមន្ត្រីកោះសាម័រ លោក Tuilaepa Aiono Sailele Malielegaoi ជាង២២ឆ្នាំ នាយករដ្ឋមន្ត្រីកោះសាំងវ៉ាំងសង់ និងហ្រ្គើណាឌីន ជិត២០ឆ្នាំ លោក Ralph Gonsavles លោកនាយករដ្ឋមន្ត្រីដូមិនីក Roosevelt Skerrit ជាង១៧ឆ្នាំ និងលោកនាយករដ្ឋមន្ត្រីសិង្ហបុរី Lee Hsein Loong ជាង១៦ឆ្នាំ។

សម្តេចតេជោ ហ៊ុន សែន ត្រូវបានរដ្ឋសភាក្នុងសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា បោះឆ្នោតជ្រើសរើសជាប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រី (នាយករដ្ឋមន្ត្រី) នៃរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតកម្ពុជា នាថ្ងៃទី១៤ ខែមករា ឆ្នាំ១៩៨៥។

សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានគូសបញ្ជាក់ថា ការទទួលបានតំណែងជានាយករដ្ឋមន្ត្រីនេះ បន្ទាប់ពីសម្តេចបានបំពេញភារកិច្ចជារដ្ឋមន្ត្រីការបរទេស ជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការទេសរយៈពេល៦ឆ្នាំ ហើយក៏បានបំពេញមុខនាទីជានាយករដ្ឋមន្ត្រីស្តីទីជាង៣ខែ ពេលដែលលោក ចាន់ ស៊ី ចេញទៅព្យាបាលជំងឺ និងទទួលមរណភាពនៅទីក្រុងមូស្គូ សហភាពសូវៀត។

ការឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីរបស់សម្តេចតេជោ គឺចំពេលប្រទេសជាតិ ខ្វះស្បៀងអាហារយ៉ាងខ្លាំង ព្រោះតែការរងនូវទឹកជំនន់ និងគ្រោះរាំងស្ងួតក្នុងឆ្នាំ១៩៨៤។ បើទោះបីជាការឡើងដឹកនាំប្រទេសក្នុងស្ថានភាពខ្វះស្បៀងអាហារបែបនេះក្តី នាយករដ្ឋមន្ត្រីដ៏វ័យក្មេងរូបនេះ បានថ្លែងទៅកាន់រដ្ឋសភាថា មិនត្រូវទុកឲ្យប្រជាជនណាម្នាក់ស្លាប់ដោយអត់បាយ ដោយមិនបានដឹង និងមិនបានដោះស្រាយនោះឡើយ។ ទ្រឹស្តីនេះ បានបន្សល់ទុករហូតបច្ចុប្បន្ន មិនគ្រាន់តែជាទ្រឹស្តីប៉ុណ្ណោះទេ តែជាសកម្មភាពជាក់ស្ដែងរបស់គណបក្សប្រជាជនកម្ពុជាទាំងមូល។

សម្តេចតេជោ តែងតម្កល់ប្រយោជន៍ជាតិ និងមាតុភូមិជាអាទិភាព ទោះជីវិតក៏ហ៊ានលះបង់ (រូបថត៖ freshnews)

កម្ពុជារយៈពេល ៣៦ឆ្នាំ នៃការដឹកនាំដោយផ្ទាល់របស់ម្តេចតេជោ ហ៊ុន សែន បានធ្វើឱ្យកម្ពុជាមានការចម្រើនលូតលាស់គួរជាទីមោទនភាព។ ស្នាដៃធំៗក្រោមការដឹកនាំរបស់សម្តេចតេជោ មានដូចជាការបញ្ចប់ភ្លើងសង្គ្រាម ការបែកបាក់ជាតិ កសាងសេដ្ឋកិច្ចពីប្រទេសក្រីក្រ មកជាប្រទេសមានចំណូលមធ្យមកម្រិតទាបជាដើម។

លោក ហ៊ុន ម៉ានី ដែលជាកូនប្រុសទី៣របស់សម្តេចតេជោ បានគូសបញ្ជាក់ពីវីរភាពនៃការដឹកនាំរបស់សម្តេចតេជោលើទំព័រហ្វេសប៊ុកយ៉ាងដូច្នេះ «ពុកជាគ្រូ ពុកជាថ្នាក់ដឹកនាំ ហើយពុកក៏ជាលោកឪពុកដែលមានព្រហ្មវិហារធម៌។ មិនថាពុកឋិតក្នុងតួនាទីអ្វី ពុកតែងតម្កល់ប្រយោជន៍ជាតិ និងមាតុភូមិ ជាអាទិភាពខ្ពស់បំផុត។ ក្នុងបេសកកម្មនេះ ពុកហ៊ានលះបង់គ្រប់បែបយ៉ាង សូម្បីតែជីវិតផ្ទាល់ខ្លួន»./.

(បូកសរុបដោយឌីណា)

(បូកសរុបដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន
ខែមនុស្សធម៌ជាតិរបស់វៀតណាម៖ បន្តដំណើរការសប្បុរសធម៌
ទីក្រុងហាណូយ៖ "ការសន្ទនារវាងអគ្គលេខាធិការអាស៊ានជាមួយយុវជននៃបណ្តាប្រទេសអាស៊ាន"
វៀតណាមបំផុសខែមនុស្សធម៌ជាតិឆ្នាំ ២០២៤៖ "ដំណើរមនុស្សធម៌ - ការប្រគល់និងទទួលសេចក្តីស្រឡាញ់"
កិច្ចព្រមព្រៀងទីក្រុងហ្សឺណែវបន្សល់ទុកនូវមេរៀនដ៏មានតម្លៃជាច្រើនរហូតដល់ថ្ងៃនេះ