Trending now

សម្តេចក្រឡាហោម ស ខេង ណែនាំឱ្យដាក់ពលរដ្ឋមកពីថៃ នៅដាច់ដោយឡែក១៤ថ្ងៃ

16:10 | 23/03/2020 (បូកសរុបដោយឌីណា)

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំដល់អាជ្ញាធរនៅតាមមូលដ្ឋានឱ្យចុះចាត់វិធានការ ដោយដាក់ពលរដ្ឋខ្មែរទើបត្រឡប់មកពីប្រទេសថៃ ឱ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ ដើម្បីបង្ការការចម្លងមេរោគកូវីដ១៩ (COVID-19)។

ពលរដ្ឋខ្មែរកំពុង​​រង់ចាំ​ការបំពេញបែបបទឆ្លងដែន។ (រូបថត៖ freshnewsasia)

ការណែនាំរបស់សម្តេចក្រឡាហោម ស ខេង បានធ្វើឡើងបន្ទាប់ពីប្រជាពលរដ្ឋខ្មែរធ្វើការនៅថៃ បានសម្រុកនាំគ្នាចាកចេញពីប្រទេសថៃ ត្រឡប់ចូលមកប្រទេសកម្ពុជាវិញ។

សារសម្លេងណែនាំទៅកាន់ថ្នាក់ដឹកនាំនៅតាមបណ្តាខេត្ត ជាពិសេសខេត្តជាប់ព្រំដែនថៃនៅយប់ថ្ងៃនេះ សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់យ៉ាងដូច្នេះ «ឥឡូវខ្ញុំស្នើអ៊ីចេះខេត្តសាម៉ីនីមួយៗណែនាំទៅមូលដ្ឋានភូមិឃុំហ្នឹង ស្រុកហ្នឹង ឱ្យផ្តល់ព័ត៌មាន។ បានន័យថា ប្រជាជនទើបមកពីថៃផ្តល់ព័ត៌មានមក ដើម្បីឱ្យគ្រូពេទ្យពិនិត្យ ហើយបើសង្ស័យយ៉ាងម៉េចទុកឱ្យគាត់នៅដោយឡែកសិន កុំឱ្យប៉ះពាល់ជាមួយអ្នកដទៃនៅក្នុងផ្ទះគាត់ណុង។ សូម្បីតែគ្រួសារក៏កុំឱ្យប៉ះដែរ។ ល្អមែនទែនគាត់មកអ៊ីចឹងមែន ឱ្យគាត់នៅក្នុងផ្ទះគាត់ណុង១៤ថ្ងៃ ហើយបើមានអីសង្ស័យយកកំហាក យកអីមកធ្វើតេស្តធ្វើអី»។

សម្តេចណែនាំបន្តថា «ណែនាំពួកគាត់នៅក្នុងផ្ទះមែន តែនៅដោយឡែកពីគេក្នុងរយៈពេល១៤ថ្ងៃ ដើម្បីការពារជំងឺរាតត្បាតនេះ។ បើមានសញ្ញាអីយកមកពិនិត្យឱ្យបានច្បាស់លាស់»។

សូមរំលឹកថា ប្រជាពលរដ្ឋខ្មែរបម្រើការងារនៅប្រទេសថៃ កំពុងនាំគ្នាសម្រុកត្រឡប់មកស្រុកកំណើតវិញនៅថ្ងៃអាទិត្យ ទី២២ ខែមីនា ឆ្នាំ២០២០នេះ។

ការវាស់សីតុណ្ហភាព​ភ្ញៀវឆ្លងដែន។ (រូបថត៖ freshnewsasia)

ប្រជាពលរដ្ឋខ្មែរដែលបម្រើការងារនៅក្នុងប្រទេសថៃ នៅថ្ងៃនេះបាននាំគ្នាសម្រុកត្រឡប់មកស្រុកកំណើតវិញ ដោយមិនដឹងពីមូលហេតុនោះឡើយ។ តាមច្រកព្រំដែននៃខេត្តជាប់ប្រទេសថៃដូចជា នៅខេត្តបាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យជាដើម ត្រូវបានគេរាយការណ៍ថា មានពលរដ្ឋខ្មែរច្រើនជាងពាន់នាក់បាននាំគ្នាត្រឡប់មកស្រុកកំណើតវិញ។

ការត្រឡប់មកស្រុកយ៉ាងគំហុករបស់ប្រជាពលរដ្ឋខ្មែរ ដែលធ្វើការនៅក្នុងប្រទេសថៃនេះ នាំឱ្យមានការព្រួយបារម្ភខ្លាចពួកគេនាំមកទាំងមេរោគកូវីដមកជាមួយ ខណៈការឆ្លងមេរោគកូវីដ១៩នៅប្រទេសថៃមានការកើនឡើង។ មកដល់ត្រឹមថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០នេះ ប្រទេសថៃ មានអ្នកឆ្លងមេរោគកូវីដ១៩រហូតដល់ជិត ៦០០នាក់ហើយ។ ការឆ្លងនេះ មានអត្រាខ្ពស់ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ./.

(បូកសរុបដោយឌីណា)

(បូកសរុបដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់