Trending now

សម្ដេចតេជោ ហ៊ុន សែន៖ កំណើនសេដ្ធកិច្ចកម្ពុជាកាន់តែរីកលូតលាស់រឹងមាំ ក្រោមដំបូលសន្តិភាព

06:41 | 13/12/2019 (ប្រភព៖ .information.gov.kh - សរុបដោយ ហេងវុធ្ធី)

នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់សម្ដេចតេជោ នារសៀលថ្ងៃទី ១២ ខែធ្នូ​ឆ្នាំ២​០​១​៩ ​បានសរសេរថា ច្បាស់ណាស់ កត្តាសន្តិភាព គឺមានសារៈសំខាន់ខ្លាំងបំផុត ជា​ពិសេស​​ស​ម្រា​ប់​ប្រទេសកម្ពុជាដែលធ្លាប់បានឆ្លងកាត់សង្រ្គាម និងវិនាសកម្មនៃរបបប្រល័យ​ពូជសាសន៍​ក​ន្លងមក ដែលបានបំផ្លាញជីវិតមនុស្សរាប់លាននាក់ និងបានធ្វើឱ្យ​ប្រទេសជាតិ​អន្តរាយធ្លាក់​ក្រោ​ម​ចំណុចសូន្យ។ សម្ដេចតេជោបានលើកឡើងថា “ពិតប្រាកដណាស់ មាន​សន្តិភាព ទើបពលរដ្ធមានសិទ្ធិសេរីភាព មាន​សន្តិ​ភាព ទើបប្រទេសជាតិមានការ​អភិវឌ្ឍ​រីកចម្រើនទៅបាន” ។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា

សម្ដេចតេជោបានគូសបញ្ជាក់ថា ​សន្តិភាពពេញលេញជាង២០ឆ្នាំមកនេះ គឺបាន​ផ្តល់ឱកាសឱ្យកម្ពុជាបាន​កសាង​អភិ​វ​ឌ្ឍ​​​ន៍​សង្គមជាតិរីកចម្រើនដល់សព្វថ្ងៃ ដែលបានធ្វើឱ្យ​សេដ្ឋ​កិច្ចជាតិកាន់តែរីកលូត​លាស់​ជា​មួ​យ​កំណើនក្នុងរង្វង់ប្រមាណ ៧.១ភាគរយ ដែលមាន​អត្រា​អតិផរណាត្រឹមតែ ២.៥ភាគរយប៉ុណ្ណោះ។ ទន្ទឹមនេះ ក្រោ​ម​​ការដឹកនាំលើមាគ៌ា និង​ទ​ស្ស​​ន​វិស័យ​ច្បាស់​លាស់របស់ សម្តេចតេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្រ្តី ដែលបានអនុវត្តន៍​យុ​ទ្ធ​​សាស្ត្រ “ចុងខ្សែពីរនៃចំណងខ្សែមួយ” ដែលសំដៅលើការគ្រប់​គ្រ​ង​ស្ថានភាពនយោបាយ​ឱ្យ​មា​នស្ថិរភាពល្អ និងគ្រប់គ្រងស្ថានភាពម៉ាក្រូសេដ្ឋកិច្ចឱ្យ​មាន​ស្ថិរ​ភាពរឹងមាំល្អកើនឡើង​ថែ​ម​ទៀ​ត។

គិតមកទល់ខែធ្នូ ២០១៩ នេះ ចំណូលដែល​បាន​មក​ពីអគ្គនាយកដ្ឋាន​គយ និងរដ្ឋាករ​កម្ពុជាបើតាមគម្រោងផែន​កា​រ​កំណត់ត្រូវប្រមូលឱ្យបាន ២,២៦០ លានដុល្លារអាម៉េរិក ។ ប៉ុន្តែ​មក​ដល់​ត្រឹមថ្ងៃទី០៩ ខែធ្នូ ២០១៩ កន្លងមកនេះ គឺយើងប្រមូលបាន ៣,០១៣ លានដុល្លារ​អាម៉េរិក លើសផែន​ការ​ប្រ​មា​​​​​​​​​​​​​​​​​​ណ៧៥៨លានដុល្លារ (​ស្មើ​​នឹង៣៣.៥ភាគរយ) ។ សម្ដេចតេជោ​បានបន្ថែថា បើគិតជា​មធ្យម​ចំណូលដែលមកពីរដ្ឋាករគយ គឺ​ប្រមូលបានប្រមាណ១០​លា​ន​ដុល្លារអាម៉េរិក ក្នុងមួយថ្ងៃៗ។ ជាមួយគ្នានេះ យើងនៅសល់ជិត២០ថ្ងៃទៀត ដែល​មិ​ន​​ទាន់​បានគិតបូកថែម ហើ​យ​ដែល​យើងរំពឹងថាចំណូលគយគឺនឹងកើនលើសផែនការ​ប្រមា​ណ​​ជាង៨០០លានដុល្លារ។ ចំ​ពោះ​ចំណូលពីអគ្គពន្ធដារវិញគឺមានផែនការប្រមូល​ឱ្យបានប្រមា​ណ​ ២,២៨៨ លានដុល្លារ។ ប៉ុ​ន្តែ​មកទល់ពេលនេះ គឺប្រមូលចំណូលបាន ២,៦៣៤ លាន​ដុ​ល្លា​រអាម៉េរិក​​រួចហើយ ដែល​ពេលនេះ​បា​ន​លើសផែនការប្រមាណ៣៤៥ លានដុល្លារ។ សរុប​ក្នុងច្បាប់​ផែន​​ការថវិកា ពីរដ្ឋាករគយ និង​អគ្គពន្ធដាដែលបានដាក់ចេញគឺមាន​គម្រោងប្រមូល​ចំណូល​​ប្រ​មា​​ណ ៤,៥៤៨​លានដុល្លារអាម៉េរិក។ ប៉ុន្តែរហូតដល់ពេលនេះគឺប្រមូល​បាន​ប្រមាណ ៥,៦៥២ លានដុ​ល្លា​​រអាម៉េរិក ដែលប្រមូលបាន​លើ​ស​​ពីផែនការដែលបាន​កំណត់​ប្រមាណ១,១០៤ លានដុល្លារអាម៉េរិករួច​ស្រេ​ច​​ទៅហើយ។ បើយើងបូក​រួ​​ម​ទាំង២ខែមុន​យើង​អាចប៉ាន់ស្មានបានថានឹងចំណូលលើស​ផែន​កា​រ គឺនឹងឈានដល់១,៣​០​០​​លានដុល្លារ ដែល​ជា​ថវិកាដ៏ល្អបានមកពីចំណូលសារពើពន្ធ ហើ​យដែលមិនទាន់បានបូក​ប​ញ្ចូ​ល​ពីចំណូលមិន​មែនសារពើពន្ធមានដូចជា ចំណូលបាន​មក​ពី​ថ្លៃ​ទិដ្ឋា​ការ​ទេសចរណ៍ អា​កា​ស​​យានដ្ឋាន អាកាសចរណ៍ ប័ណ្ណចូលទន្សនាអង្គវត្ត និងពី​ដី​ក​សិ​កម្ម​(ដីសម្បទានសេដ្ឋកិច្ច​ដែល​ជួល​ទៅ​ឱ្យឯកជនវិនិយោគ)… ។ល។

សម្ដេចតេជោបានថ្លែងទៀតថា នៅពេលនេះ រាជរដ្ឋា​ភិ​បា​ល​យើងមានថវិកា​ជា​សា​ច់​ប្រាក់ប្រមាណ ៣,៥០០លានដុល្លារ ដែលអាចប្រើបា្រស់​បាន​ភ្លា​មៗ ដែលមិនបានរួមបញ្ចូល​ពី​ទុនបម្រុងអន្តរជាតិប្រមាណ ១៥ពាន់លានដុល្លារ និង មា​ស​ប្រ​មាណ៣០តោន ទៀតផង។

តែទោះបីយ៉ាងណាក្ដី កម្ពុជាដែលបានដើរមកដល់ដំណាក់កាលនេះ គឺដោយសារ​មានការចូលរួម​ពីប្រទេស​ជា​​​ដៃគូ ដៃគូវិនិយោគឯកជន និងពីបងប្អូនជនរួមជាតិទាំងអស់គ្នា ដែលបានចូលរួមថែរក្សា​ការ​ពារសន្តិភាព និងចូលរួមទទួលខុសត្រូវបង់ពន្ឋទាំងអស់គ្នា ដើម្បី​កម្ពុជាកាន់តែរីកលូត​លា​ស់​​ឆាប់រហ័សលឿនទៅមុខ៕

(ប្រភព៖ .information.gov.kh - សរុបដោយ ហេងវុធ្ធី)

(ប្រភព៖ .information.gov.kh - សរុបដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ