Trending now

សភាកម្ពុជាគាំទ្រចំពោះលទ្ធផលកិច្ចប្រជុំវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ក្នុងប្រទេសអូស្រ្តាលី

07:23 | 16/01/2020

សភាកម្ពុជាគាំទ្រចំពោះលទ្ធផលកិច្ចប្រជុំវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ក្នុងប្រទេសអូស្រ្តាលី ដែលធ្វើឡើងក្រោមមូលបទ «ភាពជាដៃគូសភាសម្រាប់ឆ្នាំ២០២០និងឆ្នំាបន្តបន្ទាប់» សំដៅជំរុញលើកកម្ពស់កិច្ចសហប្រតិបត្តិការសភា ដើម្បីរួមចំណែកដោះស្រាយបញ្ហារួមរបស់ប្រជាពលរដ្ឋនៅក្នុងវិស័យសន្តិសុខ សេដ្ឋកិច្ច សង្គម បរិស្ថាន និងសមភាពយេនឌ័រ ក្នុងការធានាឲ្យមានការអភិវឌ្ឍន៍ប្រកបដោយចីរភាព នៅក្នុងតំបន់និងសកលលោក។

សភាកម្ពុជាគាំទ្រចំពោះលទ្ធផលកិច្ចប្រជុំវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ក្នុងប្រទេសអូស្រ្តាលី (information.gov.kh)

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញចុះហត្ថលេខាលើលទ្ធផលកិច្ចប្រជុំនេះ ជាមួយនឹងប្រធានប្រតិភូសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិក ដើម្បីបញ្ជាក់ពីការគាំទ្រនូវរាល់ខ្លឹមសារនៃសេចក្តីសម្រេចទាំង១៧ចំណុច ដែលអង្គវេទិកាពិភាក្សាបានសម្រេចជាឯកច្ឆន្ទ។

កិច្ចប្រជុំប្រចំាឆ្នាំលើកទី២៨ របស់វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ដែលហៅកាត់ (APPF) ដែលសភាប្រទេសអូស្រ្តាលីធ្វើជាម្ចាស់ផ្ទះ បានបិទបញ្ចប់នៅរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០នេះ បន្ទាប់ពីបានដំណើរការកិច្ចប្រជុំអស់រយៈពេល៣ថ្ងៃ។

សម្រាប់កិច្ចប្រជុំប្រចំាឆ្នាំលើកទី២៩ របស់អង្គការសភាមួយនេះ នៅក្នុងឆ្នាំ២០២១ ត្រូវបានឯកឧត្តម តូនី ស្មីត ប្រធានរដ្ឋសភាអូស្រ្តាលី ប្រគល់ទង់ទៅឲ្យប្រធានគណៈប្រតិភូសភាសាធារណរដ្ឋកូរ៉េ ដើម្បីជានិមិត្តរូបនៃការបន្តវេនជាអ្នករៀបចំកិច្ចប្រជុំ។

វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ផ្តួចផ្តើមបង្កើតឡើងដោយ អតីតនាយករដ្ឋមន្រ្តីជប៉ុន ក្នុងឆ្នាំ១៩៩៣ ក្នុងគោលបំណងប្រមូលផ្តុំសភាក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ជួបប្រជុំប្រចំាឆ្នាំ ដើម្បីដោះស្រាយបញ្ហារួម ជំរុញសុខសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់និងសកលលោក។

បច្ចុប្បន្ន អង្គការសភាមួយនេះ មានសមាជិក២៧ប្រទេស មានប្រទេសអូស្រា្តលី ព្រះរាជាណាចក្រកម្ពុជា ចិន ជប៉ុន សាធារណរដ្ឋកូរ៉េ ម៉ុហ្គោលី សហព័ន្ធរុស្ស៊ី ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី ហ្វីលីពីន សឹង្ហបុរី ថៃ វៀតណាម ហ្វីជី ម៉េក្រុនេស៊ី ណូវែលហ្សឡង់ ប៉ាពូញូហ្គីនៀ ប្រជុំកោះម៉ារសល កាណាដា ឈីលី កូឡំប៊ី មិគសិគកូរ ប៉េរ៉ូ សហរដ្ឋអាមេរិក អេក្វាឌ័រ និងកូស្ការីការ៕

(ប្រភពព័ត៌មាន: information.gov.kh)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់