Trending now

ស្ថាប័ន​ទេសចរណ៍​អាស៊ាន​​ដាក់​ផែនការ​ អភិវឌ្ឍន៍​តំបន់​អាស៊ាន​​ជា​គោលដៅ​ទេសចរណ៍​​តែមួយ​​

18:27 | 12/07/2019 (យោងតាម vayofm និង cpp.org.kh សរុបដោយវិច្ឆិកា)

នាអំលុងកិច្ចប្រជុំស្ថាប័នទេសចរណ៍អាស៊ានលើកទី៥០ នៅខេត្តសៀមរាប ចាប់ពីថ្ងៃទី០៨-១២ ខែកក្កដា ឆ្នាំ២០១៩ ថ្នាក់ដឹកនាំស្ថាប័នទេសចរណ៍អាស៊ានទាំង១០ និងលេខាធិការដ្ឋានអាស៊ាន បានជួបប្រជុំជាមួយគ្នា និងបានដាក់ចុះនូវផែនការសកម្មភាព ឆ្នាំ២០២០-២០២១ ស្របតាមផែនការយុទ្ធសាស្រ្តអភិវឌ្ឍទេសចរណ៍អាស៊ាន ឆ្នាំ២០១៦-២០២៥។

កិច្ចប្រជុំស្ថាប័នទេសចរណ៍អាស៊ានលើកទី៥០ នៅខេត្តសៀមរាប

ការដាក់ចុះនូវផែនការនេះ ធ្វើឡើងក្នុងកិច្ចប្រជុំនាថ្ងៃទី១០ ខែកក្កដា ក្នុងនោះរួមមាន៖ទី​១ ពង្រឹងការផ្សព្វផ្សាយទេសចរណ៍អាស៊ានតាមប្រព័ន្ធឌីជីថល អនឡាញ និងប្រព័ន្ធបណ្តាញសង្គមផ្សេងៗទៀត។

​ទី​២ ជំរុញការបង្កើតផលិតផលថ្មីៗ ដោយផ្តោតសំខាន់លើទេសចរណ៍ម្ហូបអាហារ តាមរយៈការរៀបចំផែនការអភិវឌ្ឍទេសចរណ៍ចំណីអាហារអាស៊ាន ការបង្កើតបណ្តាញអ្នកជំនាញអាស៊ាន ផ្នែកចំណីអាហារ ការជំរុញទេសចរណ៍បើកបរដោយខ្លួនឯង ក៏ត្រូវបានជំរុញបន្ថែមតាមរយៈការបង្កើតខ្សែទស្សនកិច្ចរវាងប្រទេសជាប់ព្រំដេនគ្នា។ ទន្ទឹមនឹងនោះ ទេសចរណ៍សាសនា ពិធីបុណ្យ ក៏ត្រូវបានជំរុញជាអាទិភាពផងដែរ។

ទី​៣ ការអភិវឌ្ឍធនធានមនុស្សដោយបន្តពង្រឹងការអនុវត្តកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកលើ អ្នកជំនាញទេសចរណ៍ (MRA) រួមមាន៖ ការធ្វើបច្ចុប្បន្នភាពលើស្តង់ដាកម្មវិធីសិក្សា ការបន្ថែមជំនាញផ្សេងៗទៀត នៅពេលខាងមុខ មានដូចជាជំនាញរៀបចំព្រឹត្តិការណ៍ (MICE) ជំនាញស្ប៉ាទៅក្នុងកិច្ចព្រមព្រៀង MRA ដោយបច្ចុប្បន្នមានជំនាញចំនួន ៣២ ផ្នែកសណ្ឋាគារ និងសេវាកម្មធ្វើដំណើរ។

ទី៤ ការជំរុញការវិនិយោគក្នុងវិស័យទេសចរណ៍អាស៊ាន តាមរយៈការធ្វើការផ្សព្វផ្សាយនៅក្រៅប្រទេសរួមគ្នា ការជំរុញការហោះហើរផ្ទៃក្នុង និងការសម្រួលការធ្វើដំណើរ។

ឯកឧត្តម ថោង រដ្ឋសក្តិ អគ្គនាយកអភិវឌ្ឍទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងទេសចរណ៍កម្ពុជា ដែលជាអនុប្រធានអង្គប្រជុំ បានអញ្ជើញប្រទេសសមាជិកអាស៊ានទាំងអស់ចូលរួមការតាំងពិព័រណ៍ទេសចរណ៍ អន្តរជាតិកម្ពុជា (CTM) ឆ្នាំ២០១៩ និងវេទិកាវិនិយោគទេសចរណ៍លើកទី២ ដោយព្រឹត្តិការណ៍ទាំងពីរ នឹងរៀបចំនាពេលជាមួយគ្នានៅទីក្រុងភ្នំពេញ នាខែតុលាខាងមុខ៕

(យោងតាម vayofm និង cpp.org.kh សរុបដោយវិច្ឆិកា)

(យោងតាម vayofm និង cpp.org.kh សរុបដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់