Trending now

រាជរដ្ឋាភិបាលកម្ពុជាអំពាវនាវដល់សហគ្រាសអាមេរិកបន្តវិនិយោគនៅកម្ពុជា

08:49 | 24/09/2020 (សរុបដោយសាមេត)

នាថ្ងៃទី ២១ ខែកញ្ញាឆ្នាំ ២០២០ ក្នុងកិច្ចប្រជុំតាមប្រព័ន្ធអនឡាញជាមួយលោក Alexander Feldman នាយកប្រតិបត្តិក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន និងគណៈប្រតិភូសហគ្រាសមួយចំនួនទៀត លោកនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានសង្ឃឹមថា សហគ្រាសអាមេរិចនឹងបន្តវិនិយោគបន្ថែមទៀតនៅកម្ពុជាក្នុងបរិបទនៃការរីករាលដាលនៃជំងឺរាតត្បាត COVID-19 នៅតែមានភាពស្មុគស្មាញនាបច្ចុប្បន្ន។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចូលរួម​កិច្ចប្រជុំ​ធុរកិច្ច​អាមេរិក​-​អាស៊ាន​កាលពី​ម្សិលមិញ ខណៈដែល​លោកនាយក​រដ្ឋមន្ត្រី​ស្នើ​ឲ្យ​មានការ​វិនិយោគ​បន្ថែមទៀត​ពី​សហរដ្ឋអាមេរិក​

លោក​នាយករដ្ឋមន្ត្រីបានឱ្យដឹងថា បើ​ទោះបីជា​ករណី​ឆ្លង​រីក​រាលដាល​នៃ​ជំងឺរាតត្បាត COVID-19 បាន​បង្ក​ផលប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាជន​កម្ពុជា ​និង​សេដ្ឋកិច្ច​យ៉ាងណា​ក៏ដោយ ក៏​រដ្ឋាភិបាល​នឹង​មិន​កាត់បន្ថយ​កំណើន​ក្នុង​កំណែទម្រង់​និង​ការអភិវឌ្ឍ​នៅក្នុង​វិស័យ​ណា​មួយ​ឡើយ​។​

​ជាមួយគ្នានេះ​ផងដែរ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​ថ្លែងអំណរគុណ​ដល់​ក្រុមប្រឹក្សា​និង​ក្រុមហ៊ុន​អាមេរិក​នានា​ដែល​បាន​ខិតខំ​ក្នុងការ​ចូលរួមចំណែក​អភិវឌ្ឍ​ប្រទេស​កម្ពុជា និង​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជាជន​កម្ពុជា​ទាំងមូល​។​

​លោក​បន្ថែមថា​៖ “ខ្ញុំ​សូម​ធ្វើការ​អំពាវនាវ​ដល់​តំណាង​ក្រុមហ៊ុន​អាមេរិក​បន្ត​ជំរុញ​សមិទ្ធិផល​នានា​ដែល​រដ្ឋាភិបាល​បានធ្វើ​ដើម្បី​គាំទ្រ​ដល់​អាជីវកម្ម ការវិនិយោគ​ហើយ ក៏ដូចជា​ជួយ​ទាក់ទាញ​អ្នកជំនួញ​អាមេរិក​ឱ្យមក​វិនិយោគ​នៅ​កម្ពុជា​ផងដែរ​”​។​

​លោក ហ៊ុន សែន បាន​បន្តថា​ដើម្បី​ទាក់ទាញ​វិនិយោគិន​បរទេស​ឲ្យ​បាន​កាន់តែច្រើន ជាពិសេស​ក្នុងអំឡុងពេល​នៃ​ការរីក​រាលដាល​នៃ​ជំងឺរាតត្បត COVID-19 ប្រទេស​កម្ពុជា​កំពុងតែ​ធ្វើឱ្យ​ច្បាប់​វិនិយោគ​ដ៏​ទូលំទូលាយ​របស់ខ្លួន​មាន​ភាពប្រសើរឡើង និង​កំពុង​អភិវឌ្ឍ​ប្រព័ន្ធ​លើកទឹកចិត្ត​ថ្មី​នៅក្នុង​ឧស្សាហកម្ម​អេឡិចត្រូនិក ការជួបប្រជុំ ក​សិ​-​ឧស្សាហកម្ម ផលិតកម្ម​គ្រឿងបន្លាស់ និង​ឧស្សាហកម្ម​គាំទ្រ​នានា​។​

​លោក​បន្ថែមថា កម្ពុជា​នឹង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​ប្រទេស​ចិន​ក្នុងពេល​ឆាប់ៗ​នេះ​។​

​លោក​ថា​៖ “​ខ្ញុំ​សង្ឃឹមថា​ច្បាប់ [​ច្បាប់​វិនិយោគ​] និង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា ចិន នឹង​ដើរតួនាទី​ក្នុងការ​ជំរុញ​ប្រទេស​កម្ពុជា​ឱ្យ​ក្លាយជា​ចំណុច​ដ៏​គួរ​ឲ្យ​ទាក់ទាញ​សម្រាប់​ក្រុមហ៊ុន​អាមេរិក​ដែល​កំពុង​ស្វែងរក​មជ្ឈមណ្ឌល​ផលិតកម្ម​ថ្មី​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​”​។​

​លោកនាយក​រដ្ឋមន្ត្រី​បាន​បន្ថែម​ឲ្យ​ដឹង​ទៀតថា រដ្ឋាភិបាល​កម្ពុជា​ក៏បាន​ចេញ​នូវ​វិធានការណ៍​នានា​ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​វិនិយោគិន​និង​អ្នកជំនួញ​ជួបប្រទះ​។ កំណែទម្រង់​នេះ​គឺ​ដើម្បី​ជំរុញ​ការប្រកួតប្រជែង​របស់​ព្រះរាជាណាចក្រ​កម្ពុជា ផ្តល់​ភាពងាយស្រួល​បន្ថែមទៀត និង​បង្កើត​បរិយាកាស​ធុរកិច្ច​អំណោយផល​ក្នុង​ការធ្វើ​ជំនួញ​និង​វិនិយោគ​នៅ​កម្ពុជា​។​

​យោងតាម​ការិយាល័យ US Statistics Bureau របស់​សហរដ្ឋអាមេរិក​បាន​ឲ្យ​ដឹងថា គិត​ចាប់ពី​ខែមករា​ដល់​ខែកក្កដា ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា​និង​សហរដ្ឋអាមេរិក​បាន​កើនឡើង​ចំនួន ១៧ ភាគរយ​នៅ​ឆ្នាំនេះ ដែលមាន​ចំនួន ៣,៥៧ ពាន់​លាន​ដុល្លារ​។ ការនាំចេញ​របស់​កម្ពុ​ជា​ទៅកាន់​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​ធំជាងគេ​នៅលើ​ពិភពលោក​មួយ​នេះ​មានការ​កើន​ដល់ ៣,៤ ពាន់​លាន​ដុល្លារ ពោលគឺ​មានការ​កើនឡើង​ចំនួន ២៤ ភាគរយ​។​

​នៅក្នុង​ខែកក្កដា​កន្លងទៅ ប្រទេស​កម្ពុជា​បាន​នាំចេញ​ផលិតផល​នានា​ដែលមាន​ទំហំ​ទឹកប្រាក់​ចំនួន ៦៤៩ លាន​ដុល្លារ​ទៅកាន់​សហរដ្ឋអាមេរិក ខណៈដែល​ប្រទេស​នេះ​បាន​នាំចូល​មកវិញ​នូវ​ទំនិញ​នានា​ដែលមាន​តម្លៃ ២៥ លាន​ដុល្លារ​។ ផលិតផល​នាំចេញ​សំខាន់​របស់​កម្ពុ​ជារួម​មាន​ផលិតផល​វាយ​ន​ភណ្ឌ ស្បែកជើង ការធ្វើដំណើរ និង​ផលិតផល​កសិកម្ម ខណៈដែល​ការ​នាំចូល​មកវិញ​រួមមាន​យានយន្ត ចំណី​សត្វ និង​គ្រឿង​ម៉ាស៊ីន​។ កាលពី​ឆ្នាំមុន ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ​មាន​ទំហំ​ទឹកប្រាក់​ចំនួន ៥,៨ ពាន់​លាន​ដុល្លារ​អាមេរិក កើនឡើង ៣៧ ភាគរយ​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ។​

​ក្នុងអំឡុង​កម្មវិធី​មួយ​ដែល​ធ្វើឡើង​រវាង​ស្ថានទូត​សហរដ្ឋអាមេរិក និង​ក្រសួងពាណិជ្ជកម្ម​នៃ​ប្រទេស​កម្ពុជា លោក W. Patrick Murphy ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា​បាន​មានប្រសាសន៍ថា​ផលិតផល​របស់​សហរ​ដ្ឋ​អាមេរិក​មាន​ស្តង់ដារ​ខ្ពស់​សម្រាប់​ផលិតផល​អន្ដរជាតិ​ដែល​រួមមាន​យីហោ​ល្បីៗ​ដូចជា Ford និង Jack Daniels ដែលមាន​ប្រជាប្រិយភាព​នៅក្នុង​ប្រទេស​កម្ពុជា​។​

​លោក​បន្ថែម​ឲ្យ​ដឹងផង​ដែរ​ថា សហរដ្ឋអាមេរិក​កំពុង​ជួយ​ដល់​ការនាំចេញ​របស់​កម្ពុជា​តាមរយៈ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ​ផ្នែក​ពាណិជ្ជកម្ម GSP របស់ខ្លួន​ដែល​រួមមាន​ទំនិញ​ធ្វើដំណើរ និង​អង្ករ​៕

(សរុបដោយសាមេត)

(សរុបដោយសាមេត)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់