Trending now

រាជរដ្ឋាភិបាលកម្ពុជាអនុញ្ញាតឱ្យនាំចេញអង្ករជាធម្មតា

08:12 | 14/05/2020 (សរុបដោយសាមេត)

នាថ្ងៃទី ១៣ ខែភសភាឆ្នាំ ២០២០ នៅក្នុងលិខិតជម្រាបជូន ទៅលោកឧកញ៉ា ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ដែលចុះហត្ថលេខាដោយឯកឧត្តម ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុបានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជាបានអនុញ្ញាតឱ្យនាំចេញអង្កររសជាធម្មតាចាប់ពីថ្ងៃទី ២០ ខែឧសភា ឆ្នាំ២០២០ នេះតទៅ

នាំចេញអង្ករសទៅកាន់ទីផ្សាអន្តរជាតិ

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ដាក់ចេញបទបញ្ជាឲ្យផ្អាកនូវការនាំចេញអង្ករស និងស្រូវ ចាប់អនុវត្តន៍ពីម៉ោង២៣៖៥៩នាទី ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០ ដើម្បីធានានូវសន្តិសុខស្បៀងរបស់កម្ពុជា នៅគ្រាដែលកំពុងរងនូវវិបត្តិនៃជំងឺកូវីដ១៩។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការហាមឃាត់ការនាំចេញអង្ករនេះ គឺហាមឃាត់តែអង្ករស និងស្រូវប៉ុណ្ណោះ ចំពោះអង្ករក្រអូប ត្រូវបានអនុញ្ញាតឲ្យនាំចេញធម្មតា។

សម្តេចតេជោបញ្ជាក់ថា អង្ករស និងស្រូវរបស់កម្ពុជាភាគច្រើន នាំចេញទៅប្រទេសជិតខាង ដែលមានវៀតណាម និងថៃ។ ប៉ុន្តែដើម្បីធានាដល់ការផ្គត់ផ្គង់ក្នុងស្រុកទើប កម្ពុជាត្រូវរក្សាទុកស្រូវ និងអង្ករស ដែលមានតម្រូវការក្នុងស្រុកច្រើន ហើយចំពោះអង្ករក្រអូបដែលមានចំនួនតិច និងមិនសូវមានត្រូវការក្នុងស្រុកច្រើននោះ នៅតែអនុញ្ញាតឲ្យនាំចេញដូចធម្មតា៕



(សរុបដោយសាមេត)

(សរុបដោយសាមេត)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស
វេទិកាអនាគតអាស៊ាន (ASEAN Future Forum - AFF) - វៀតណាមរួមវិភាគទានដើម្បីអនាគតអាស៊ាន
អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Do Hung Viet: វៀតណាមមានបំណងចង់លើកកម្ពស់តួនាទីដឹកនាំ និងជាស្នូលក្នុងកិច្ចសហប្រតិបត្តិការនៅតំបន់និងពិភពលោក
វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន