Trending now

រាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩

16:40 | 12/08/2020 (សរុបដោយវិច្ឆិកា)

នាថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ នៅសាលប្រជុំសាលាខេត្តសៀមរាប មានធ្វើពិធីប្រកាសដំណើរការគម្រោងរួមគ្នា រវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិ ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ និងការដោះស្រាយផលប៉ះពាល់សេដ្ឋកិច្ច-សង្គម ដោយវិបត្តិកូវីដ-១៩

កម្ពុជានិងអង្គការសហប្រជាជាតិប្រកាសដំណើរការគម្រោងរួមគ្នាប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។

ពិធីនេះក្រោមអធិបតីភាពលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស និងលោកស្រី Kristin Parco ប្រធានអង្គការទេសន្តរប្រវេសន៍ អន្តរជាតិ ជាតំណាងអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី អគ្គលេខាធិការ តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធចំនួន៦ រដ្ឋបាលខេត្ត មន្ទីរ អង្គភាពពាក់ព័ន្ធមកពីខេត្តសៀមរាប បាត់ដំបង និងខេត្តបន្ទាយមានជ័យ ព្រមទាំងអង្គការ IOM អង្គការUN និងក្រោមការសម្របសម្រួលរបស់ គ.ជ.ប.ជ។

លោកជំទាវ យូ សុភាព អភិបាលរងខេត្ត និងជាលេខាធិការដ្ឋានគណៈកម្មាធិការ ប្រយុទ្ធប្រឆាំងការជួញដូរមនុស្សខេត្តសៀមរាប បានមានប្រសាសន៍ថា ការអនុវត្តគម្រោងរួមគ្នានេះ ពិតជាមានប្រយោជន៍ និងមានភាពចាំបាច់ណាស់ សម្រាប់នាំយកមកជាមួយនូវព័ត៌ មានថ្មីៗ ពីការរៀបចំគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការឆ្លើយតបនឹងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ និងការដោះស្រាយផលប៉ះពាល់សេដ្ឋកិច្ច-សង្គម ដោយវិបត្តិកូវីដ-១៩ ដែលអាចជាវិភាគទានដល់ការដោះស្រាយបញ្ហានៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ សំខាន់នោះ គឺជាការចែករំលែក ជួយសម្រាលការលំបាក និងការជួយគ្នាក្នុងគ្រាមានអាសន្នអន់ក្រ ហើយក៏ជាប្រពៃណីដែលថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ តែងតែប្រតិបត្តិជាប់ជាប្រចាំគ្រប់កាលៈទេសៈ មិនប្រកាន់ពណ៌សម្បុរ ជាតិសាសន៍ និន្នាការនយោបាយណាមួយឡើយ។

លោកជំទាវ យូ សុភាព បានឱ្យដឹងទៀតថា ចាប់តាំងពីកើតមានវិបត្តិជំងឺកូវីដ-១៩ ដោយគិតត្រឹមថ្ងៃទី១០ ខែមីនា ដល់ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២០នេះ ប្រជាពលរដ្ឋត្រឡប់ពីក្រៅប្រទេសសរុបចំនួន ១៦.៣៦៨នាក់ ស្រី ៧.១៦១នាក់ ហើយត្រូវបានធ្វើចត្តាឡីស័កនៅក្នុងមណ្ឌលតាមបណ្តាក្រុង ស្រុក ឃុំ សង្កាត់ និងធ្វើការទប់ស្កាត់ការចំណាកស្រុកខុសច្បាប់តាម រយៈមេខ្យល់ បានចំនួន ២១០នាក់ ស្រី៨០នាក់ កុមារ៧នាក់ ក្នុងនោះកុមារី ៥នាក់។​

ក្នុងកិច្ចប្រជុំនោះលោកជំទាវ ជូ ប៊ុនអេង បានធ្វើការវាយតម្លៃ និងកោតសរសើរចំពោះ កិច្ចខិតខំប្រឹងប្រែង ក្នុងការអនុវត្តនូវសេចក្តីណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាវិធានការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងការប្រយុទ្ធប្រឆាំងបង្ការទប់ស្កាត់ពីការរីករាលដាលនូវជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ រួមទាំងការទប់ស្កាត់ចំពោះការធ្វើចំណាកស្រុកដោយខុសច្បាប់ តាមរយៈមេខ្យល់ ទទួលបានជោគជ័យទៀតផង។ លោកជំទាវ ក៏បានលើកឡើងផងដែរថា ពលករដែលងាយរងគ្រោះបំផុតគឺស្ត្រីមានផ្ទៃពោះ ជនរងគ្រោះដោយអំពើហិង្សាផ្នែកយេនឌ័រ និងកុមារ ត្រូវចាត់ជាអាទិភាពសម្រាប់ការកំណត់អត្តសញ្ញាណ ដំណើរការបញ្ជូនករណីនិងគាំទ្រសម្រាប់តាមដានបន្តកាន់តែប្រសើរឡើងនៅតាមសហគមន៍គោលដៅ។

លោកជំទាវ ជូ ប៊ុនអេង បានឱ្យដឹងទៀតថា ការកំណត់ជ្រើសរើសយកខេត្តសៀមរាប បន្ទាយមានជ័យ និងខេត្តបាត់ដំបង ក្នុងការអនុវត្តគម្រោងរួមគ្នា ការពង្រឹងយន្តការរបស់រាជ រដ្ឋាភិបាលនៅថ្នាក់ក្រោមជាតិ ក្នុងការផ្តល់សេវាសង្គមកិច្ច ព្រមទាំងបន្ស៊ាំផលប៉ះពាល់ដោយជំងឺកូវីដ-១៩ រយៈពេលមធ្យម ឬវែងដល់ពលករដែលងាយរងគ្រោះបំផុត សំខាន់ស្ត្រីជាមេគ្រួសារ​។ គម្រោងរួមគ្នានេះ នឹងមានបំណងសម្រេចការធ្វើទេសន្តរប្រវេសន៍ ប្រកបដោយនិរន្តរភាព និងការគ្រប់គ្រងនៅតាមព្រំដែនកាន់តែប្រសើរឡើងទៀតផង៕

(សរុបដោយវិច្ឆិកា)

(សរុបដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ