Trending now

រដ្ឋបាល​ក្រុង​សៀមរាប ប្តេជ្ញា​អនុវត្ត​គម្រោង​បើកផ្លូវ​ក្នុង​ក្រុង ដោយ​ឈរលើ​គោលការណ៍​យុត្តិធម៌​

21:14 | 02/08/2020

រដ្ឋបាល​ក្រុង​សៀមរាប កំពុង​មមាញឹក​ក្នុង​គម្រោង​បើកផ្លូវ ដែល​នេះ​ជា​ផ្នែក​មួយ​ក្នុង​ផែនការ សៀមរាប​ផ្ទះ​ខ្ញុំ ២០២០-២០២៤ របស់​រដ្ឋបាលខេត្ត​។ គម្រោង​នេះ ទទួល​បានការ​សាទរ​ច្រើន​ពី​ប្រជាពលរដ្ឋ ដោយ​សម្រួលការ​ធ្វើដំណើ​រ ទោះបី​មានការ​ប៉ះពាល់​ដល់​សំណង់​ប្រជាពលរដ្ឋ​មួយចំនួន​ក្ដី តែ​ពលរដ្ឋ​បារម្ភ​ពី​ការអនុវត្ត​មិន​ស្មើភាព​គ្នា​។ អាជ្ញាធរ​ក្រុង​សៀមរាប បញ្ជាក់ថា ខ្លួន​នឹង​អនុវត្តន៍​គម្រោង​នេះ​ដោយ​ឈរលើ​គោលការណ៍​យុត្តិធម៌​បំផុត​។

លោក នួន ពុទ្ធារ៉ា និងក្រុមការងារពេលចុះពិនិត្យការងារបើកផ្លូវកន្លងមក។ រូបភាព៖ រដ្ឋបាលក្រុងសៀមរាប

​អភិបាលក្រុង​សៀមរាប លោក នួន ពុទ្ធា​រ៉ា បានឱ្យដឹងថា មកដល់​បច្ចុប្បន្ននេះ ផ្លូវ​ជាច្រើន​ខ្សែ​បាននិងកំពុង​បើក ដែល​កន្លង​មកជា​ផ្លូវ​តូច ទ័ល ពិបាក​ក្នុង​ការធ្វើ​ចរាចរណ៍​។ លោក​បន្តថា គម្រោង​នេះ​អនុវត្តន៍​នៅ​កម្រិត​ថ្នាក់ភូមិ សង្កាត់ និង​ថ្នាក់ស្រុក និង​កំពុងដំណើរការ​យ៉ាង​មមាញឹក និង​ដោយ​រលូន​។ "​ការកំណត់​ថ្នាក់​ដើម្បី​អនុវត្តន៍​គម្រោង​បើកផ្លូវ​នេះ ដោយសារ​យើង​ចង់ឱ្យមាន​ស្វយ័ត តែ​ពេល​មានការ​លំបាក​អីយើ​ង​ជួយ​វិញ​»"។ នេះ​ជាការ​លើកឡើង​របស់​អភិបាលក្រុង​សៀមរាប មុននឹង​បន្តថា គម្រោង​បើកផ្លូវ​នេះ​មាន​សារសំខាន់ សម្រួលការ​ធ្វើចរាចរ​ណ៍ ការដឹកជញ្ជូន ទាក់ទាញ​ទេសចរ​ផ្សារភ្ជាប់​ក្នុង​តំបន់​ទេសចរណ៍​មួយៗ មួយទៀត​គឺ​ចូលរួម​គាំពារ​បរិស្ថាន​ក្នុង​តំបន់​នោះ​ផងដែរ​។

​លោក នួន ពុទ្ធា​រ៉ា បន្តថា នេះ​ជា​ផែនការ​របស់​ថ្នាក់​ខេត្ត ដើម្បី​ស្ដារ​វិស័យ​ទេសចរណ៍ សម្រួល​ចរាចរណ៍​ក្នុង​ក្រុង​សៀមរាប​កុំឱ្យ​មានការ​កកស្ទះ​ខ្លាំង ពិសេស​រៀបចំ​ផ្សារភ្ជាប់​ផ្លូវ​ខ្នែង​តូចៗ​ពី​ផ្លូវជាតិ​លេខ​៦ ឆ្ពោះទៅ​ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី​១ ទី​២ និង​ផែនការ​ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី​៣ ដែលជា​គម្រោង​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។

​ជុំវិញ​ការ​នៃ​ប៉ះពាល់​វិញ តាម​ការបញ្ជាក់​របស់​លោក នួន ពុទ្ធា​រ៉ា ការអនុវត្ត​នេះ​គឺ​គោរព​តាម​គោលការណ៍​ច្បាប់ LMAP ដែល​កំណត់​ទំហំ​ផ្លូវ និង​ដី​ចំណីផ្លូវ​របស់​រដ្ឋ ហើយ​អាជ្ញាធរ​ព្យាយាម​សម្របសម្រួល​ដោយ​កាយវិការ​ទន់ភ្លន់ និង​ឱ្យមាន​ការប៉ះពាល់​តិចតួច​បំផុត​។ លោក​ពន្យល់ថា ការអនុវត្ត​ការងា​រនះ​គឺធ្វើឡើង​ដោយ​ភាពយុត្តិធម៌ និង​ស្មើភាព មិន​យល់ថា​សំណង់​នោះ​ជា​របស់​អ្នកតូច​ឬ​អ្នកធំ​ឡើយ​។ លោក​អភិបាលក្រុង​ក៏​សម្ដែង​ការសោកស្ដាយ​ចំពោះ​ម្ចាស់​សំណង់​ខ្លះ ដែល​រង​ផលប៉ះពាល់​ច្រើន គឺ​ដោយសារ​ពួកគេ​មិនបាន​ពិចារណា​ត្រឹមត្រូវ ដោយ​សាងសង់​រំលោភ​លើដី​សាធារណ​។ តាម​លោក នួន ពុទ្ធា​រ៉ា គម្រោង​នេះ​នឹង​បន្ត​អនុវត្តន៍​រហូតដល់​ឆ្នាំ​២០២៤ និង​បន្ត​អនុវត្តន៍​រហូត​ធានាថា ផ្លូវ​តូចៗ​ក្នុង​ក្រុង​ត្រូវបាន​បើក​ទាំងអស់​៕

(ប្រភពព័ត៌មាន: thmeythmey.com)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

របាយការណ៍ UPR វដ្តទី ៤ របស់វៀតណាមធានាគោលការណ៍តម្លាភាព កិច្ចសហប្រតិបត្តិការការសន្ទនាជាក់ស្ដែងនិងការស្ថាបនា
ទីក្រុងហូជីមិញ​​ - ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-ថៃ
សមាគមនារីវៀតណាមនៅហុងគ្រីមានបំណងប្រារព្ធខួបលើកទី ២០ របស់ខ្លួន
ពិព័រណ៍សៀវភៅអនឡាញបម្រើប្រជាជនវៀតណាមនៅបរទេស
UNDP ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​ជួយ​វៀតណាម​ក្នុង​ការ​ជំរុញ​ការ​ប្រែ​ក្លាយ​បៃតង​ក្នុង​វិស័យ​ទេសចរណ៍