Trending now

រដ្ឋបាលខេត្ត​ស្ទឹងត្រែង ដាំ​ត្នោត​១០​ម៉ឺន​គ្រាប់ នៅ​ព្រំដែន​កម្ពុជា​-​ឡាវ ដើម្បី​បង្ហាញ​អត្តសញ្ញាណ​ខ្មែរ​

09:56 | 01/06/2020

គ្រាប់ត្នោត​ចំនួន ១០​ម៉ឺន​គ្រាប់ ត្រូវបាន​រដ្ឋបាលខេត្ត​ស្ទឹងត្រែង ដាក់​ដាំ​នៅតាម​បណ្ដោយ​ខ្សែក្រវ៉ាត់​ព្រំដែន​កម្ពុជា​-​ឡាវ​។ បើតាម​លោក ម៉ែន គុង អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​ស្ទឹងត្រែង ការដាំ​គ្រាប់ត្នោត​នៅតាម​ព្រំដែន​កម្ពុជា​-​ឡាវ​នេះ គឺ​ចាប់ផ្ដើម​តាំងពី​ឆ្នាំ​២០១៧ ក្នុង​គោលបំណង​ចង់បង្ហាញ​ពី​អត្តសញ្ញាណ​ខ្មែរ​និង​ចង់​ឲ្យ​នៅតាម​ព្រំដែន​មាន​ដើមត្នោត​នៅ​សងខាង​ផ្លូវ​។

រដ្ឋបាលខេត្ត​ស្ទឹងត្រែង ដាំ​ត្នោត​១០​ម៉ឺន​គ្រាប់ នៅ​ព្រំដែន​កម្ពុជា​-​ឡាវ ដើម្បី​បង្ហាញ​អត្តសញ្ញាណ​ខ្មែរ​។

​នៅ​ថ្ងៃទី​៣០ ឧសភា​កន្លងទៅ លោក ម៉ុម សារឿន អភិបាលខេត្ត​ស្ទឹងត្រែង បាន​ដឹកនាំ​មន្ត្រីរាជការ​ចុះ​ដាំ​គ្រាប់ត្នោត​ចំនួន ១០​ម៉ឺន​គ្រាប់ នៅតាម​បណ្ដោយ​ខ្សែក្រវ៉ាត់​ព្រំដែន​កម្ពុជា​-​ឡាវ ដែល​ចាប់ពី​ចំណុច​បង្គោល​លេខ ០៤៦ ដល់​បង្គោល​លេខ ០៧៨ និង​បន្ត​ទៅកាន់​ទីរួមស្រុក​សៀម​ប៉ាង​។

​នា​ពិធី​ដាំ​គ្រាប់ត្នោត លោក ម៉ុម សារឿន អភិបាលខេត្ត​ស្ទឹងត្រែង លើកឡើងថា​៖ «​សកម្មភាព​ដាំ​ដើមត្នោត​នា​ថ្ងៃនេះ គឺជា​សកម្មភាព​ប្រវត្តិសាស្ត្រ​របស់​ខេត្ត ក្នុងការ​បង្ហាញ​ពី​វប្បធម៌​ដ៏​ផូ​ផង់​របស់​ជាតិ ការថែរក្សា​អត្តសញ្ញាណ​ជាតិ ដួង​ប្រ​លឹ​ង​ជាតិ ការពារ​អធិបតេយ្យភាព​ជាតិ និង​បំផុស​ផ្នត់គំនិត​ដល់​អ្នកជំនាន់ក្រោយ​ឲ្យ​ស្រឡាញ់​នូវ​អ្វី​ដែលជា​អត្តសញ្ញាណ​ជាតិ និង​ដួងព្រលឹង​ជាតិ​របស់ខ្លួន​»​។

​នេះ​ជា​លើក​ទី​៤ ហើយ​ដែល​រដ្ឋបាលខេត្ត​ស្ទឹងត្រែង បាន​ដាំ​គ្រាប់ត្នោត នៅតាម​បណ្ដោយ​ខ្សែក្រវ៉ាត់​ព្រំដែន​កម្ពុជា​-​ឡាវ​។ ជាមួយគ្នានេះ អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​ស្ទឹងត្រែង លោក ម៉ែន គុង បញ្ជាក់ថា រដ្ឋបាលខេត្ត នឹង​បន្ត​ដាំ​គ្រាប់ត្នោត​នៅតាម​បណ្ដោយ​ខ្សែក្រវ៉ាត់​បន្តទៀត ដែល​ស្ថិតនៅ​ព្រំដែន​កម្ពុជា​-​ឡាវ​។ លោក ម៉ែន គុង ប្រាប់​យ៉ាង​ដូច្នេះ​៖ «​ផ្លូវ​ក្រវ៉ាត់​មាន​ប្រវែង​ប៉ុណ្ណា ខេត្ត​នឹង​បន្ត​ដាំ​នៅ​សងខាង​ផ្លូវ​នោះ​»៕

(ប្រភពព័ត៌មាន: thmeythmey.com)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ