Trending now

រដ្ឋបាលខេត្តសៀមរាបរៀបចំកម្មវិធី “សម្រាកសៀមរាប” ដើម្បីទទួលភ្ញៀវទេសចរក្នុងឱកាសថ្ងៃឈប់សម្រាកជិតមកដល់

10:47 | 10/08/2020 (សរុបដោយសាមេត)

នាពេលថ្មីៗនេះ យោងតាមបណ្តាញសង្គមរដ្ឋបាលខេត្តសៀមរាបបានឱ្យដឹងថា រដ្ឋបាលខេត្ត បានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប ដើម្បីរៀបចំកម្មវិធីកំសាន្ត “សម្រាកសៀមរាប” តាមបែបប្រពៃណី សាសនា ពិព័រណ៍ ជិះកង់ និងកម្មវិធីផ្សេងៗជាច្រើនទៀត ដោយអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ ដើម្បីទទួលភ្ញៀវទេសចរក្នុងឱកាសឈប់សម្រាកសងថ្ងៃឈប់បុណ្យចូលឆ្នាំប្រពៃណីជាតិចំនួន ៥ ថ្ងៃ ចាប់ពីថ្ងៃទី ១៧ ដល់ ២១ ខែសីហា ឆ្នាំ២០២០ ។

រដ្ឋបាលខេត្តសៀមរាបរៀបចំកម្មវិធី “សម្រាកសៀមរាប” ដើម្បីទទួលភ្ញៀវទេសចរក្នុងឱកាសថ្ងៃឈប់សម្រាកជិតមកដល់

បើតាមការរៀបរាប់លើទំព័រហ្វេសប៊ុករបស់លោក ទៀ សីហា អភិបាលខេត្តសៀមរាប បានបង្ហាញពី កម្មវិធីកំសាន្តដែលបានគ្រោងរៀបចំរួមមាន៖

១.កម្មវិធីសាសនា បួងសួងសុំសេចក្តីសុខ

២.កម្មវិធីពិព័រណ៍ បន្លែផ្លែឈើ កសិផល ផលិតផល ក្រុង-ស្រុកទាំង១២

៣.កម្មវិធីប្រកួតម្ហូបអាហារ ពានរង្វាន់មាន់អាំង ឆ្ងាញ់ជាងគេនៅខេត្តសៀមរាប

៤.ផ្សារទឹក

៥.ផាប់ស្ទ្រីត

៦.កម្មវិធីជិះកង់

៧.កម្មវិធីកីឡាវាយកូនហ្គោល

៨.កម្មវិធីដើរព្រៃ ចង្ក្រានរយ ភ្នំគូលែន

៩.ផ្ទាំងទស្សនីយភាពសិល្បៈ

ទិដ្ឋភាពនៃអង្គរវត្តថតចេញពីលើអាកាស

ជាមួយនឹងព្រឹត្តិការណ៍ដែលនឹងខិតចូលមកដល់នាពេលខាងមុខ ហើយស្របពេលដែលប្រទេសកម្ពុជាកំពុងស្ថិតក្នុងវិបត្តិជំងឺកូវីដ ១៩ រដ្ឋបាលខេត្តក៏បានគិតគូរ និង ទទូចដល់ប្រតិបត្តិករទេសចរ ព្រមទាំងភ្ញៀវទេសចរ ដែលមានបំណងចូលរួមនោះសូមចូលរួមអនុវត្តវិធានការការពារជំងឺកូវីដ ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល ដែលឯកឧត្តមអភិបាលខេត្តសៀមរាប បានបញ្ជាក់ច្បាស់ៗកុំភ្លេច ៣ យ៉ាងខាងក្រោមនេះ៖

១.កុំភ្លេចត្រៀមយកពាក់ម៉ាស់ ឬក្រម៉ា

២.កុំភ្លេចជែល ឬអាល់កុលលាងដៃ (យើងបានត្រៀម សាប៊ូលាងដៃជូននៅតាមទីសាធារណផងដែរ)

៣.កុំភ្លេចរក្សាគម្លាតសុវត្ថិភាព។ រដ្ឋបាលខេត្តនឹងជូនដំណឹងកម្មវិធីលម្អិតនឹងភ្ជាប់ជូនក្នុងពេលឆាប់ៗនេះ។

គួរបញ្ជាក់ដែរថា សម្រាប់អាជ្ញាធរខេត្តសៀមរាបផ្ទាល់ក៏បានត្រៀមរៀបចំដាក់សាប៊ូ និង ជែលអាល់កុលលាងដៃ ជូនបងប្អូនភ្ញៀវទេសចរនៅតាមទីសាធារណៈផងដែរ សម្រាប់ព្រឹត្តការណ៍ «សម្រាកសៀមរាប» ដែលនឹងចាប់ផ្តើមពីថ្ងៃទី ១៧ ដល់ ២១ ខែសីហា ឆ្នាំ ២០២០ ខាងមុខនេះ៕

ភ្ញៀវទេសចរណ៍ទៅលេងនៅសៀមរាប

(សរុបដោយសាមេត)

(សរុបដោយសាមេត)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់