Trending now

មន្រ្តីកម្ពុជា-ថៃតាមព្រំដែន បើកកិច្ចប្រជុំពិភាក្សារួមគ្នាទប់ស្កាត់គ្រឿងញៀនឆ្លងដែន

23:14 | 11/07/2019 (ប្រភព៖ Fresh News)

លោក ផៃធូន ផ្លាមកេសន អភិបាលរងខេត្តកោះកុង បានដឹកនាំគណៈកម្មការ អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សា BLO រវាងមន្ត្រីប្រចាំការការិយាល័យទំនាក់ទំនងការងារបង្ក្រាបគ្រឿងញៀន ជាប់ព្រំដែនរវាងខេត្តកោះកុង និងខេត្តត្រាតដែលមានព្រំដែនជាប់គ្នា នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩។

លោក ស៊ុប ផាកមិតឈិនណាក់ស៊ី និង លោក ផៃធូន ផ្លាមកេសន

ឯភាគីថៃក្រោមការដឹកនាំដោយលោក ស៊ុប ផាកមិតឈិនណាក់ស៊ី អភិបាលរងខេត្តត្រាត រួមនឹងមន្ត្រីក្រោមឱវាទ ដែលកិច្ចពិភាក្សាក្រោមប្រធានបទ «រួមគ្នាទប់ស្កាត់បទល្មើសគ្រឿងញៀនឆ្លងដែន» រៀបចំឡើងដោយភាគីថៃ ស្ថិតនៅសណ្ឋាគារភូបទន្លេ ស្រុកខ្លងយ៉ៃ ប្រទេសថៃ។

លោក ផៃធូន ផ្លាមកេសបានថ្លែងថា ក្នុងកិច្ចប្រជុំពិភាក្សា BLO រវាងមន្ត្រីប្រចាំការការិយាល័យទំនាក់ទំនងការបង្ក្រាបគ្រឿងញៀនជាប់ព្រំដែនរវាងខេត្តកោះកុង និងខេត្តត្រាត ឃើញថា សមត្ថកិច្ចទាំង២ខេត្ត បានរួមសហការគ្នាល្អ ដោយភាគីទាំងសងខាងបានផ្តល់ព័ត៌មានឲ្យគ្នាបានរហ័ស ដែលអាចឃាត់មុខសញ្ញាជនសង្ស័យបានភ្លាមៗ។

កិច្ចពិភាក្សាក្រោមប្រធានបទ «រួមគ្នាទប់ស្កាត់បទល្មើសគ្រឿងញៀនឆ្លងដែន»

លោកថ្លែងបន្តថា «សូមសមត្ថកិច្ចទាំងទ្វេរភាគីនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងច្រកទ្វារអន្តរជាតិចាំយាម និងហាកលិក ត្រូវមានវិធានការយ៉ាងម៉ឺងម៉ាត់ ដើម្បីទប់ស្កាត់បង្ក្រាបបទល្មើស គ្រឿងញៀន ដែលជនសង្ស័យនឹកឆ្លងដែន កុំឲ្យមាន ព្រោះគ្រឿងញៀនធ្វើឲ្យខូចអនាគតយុវវ័យ បំផ្លាញ ធ្វើឲ្យអាប់ឱនដល់សង្គមជាតិ និងបាត់ធនធានមនុស្សផងដែរ ហេតុដូច្នេះ យើងទាំងអស់គ្នា ត្រូវត្រួតពិនិត្យឲ្យបានល្អិតល្អន់ នៅពេលអ្នកទេសចរណ៍ និងពលរដ្ឋទាំងទ្វេរភាគីបានធ្វើដំណើរឆ្លង ហើយបើកទទួលបានមុខសញ្ញា មិនប្រក្រតីត្រូវផ្តល់ព័ត៌មានជូនគ្នា ទៅមកដើម្បីកំណត់មុខសញ្ញា ធ្វើការឃាត់ខ្លួនជនសង្ស័យ»។

លោកបានបញ្ជាក់ថា ការប្រជុំពិភាក្សា BLO រវាងខេត្តកោះកុង និងខេត្តត្រាតឃើញថា សមត្ថកិច្ចទាំង២បានសហការបានល្អ ហើយគ្រឿងញៀនមានការថយចុះជាលំដាប់៕

(ប្រភព៖ Fresh News)

(ប្រភព៖ Fresh News)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ