Trending now

ពាណិជ្ជកម្មកម្ពុជា - អាឡឺម៉ង់កើនជាង១ពាន់លានដុល្លារ

18:44 | 01/07/2019 (យោងតាម kohsantepheapdaily និង​ rasmeinews សរុបដោយវិច្ឆិកា)

ទំហំពាណិជ្ជកម្មរវាងកម្ពុជានិងអាឡឺម៉ង់បានកើនឡើងដល់ជាង ១ ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ខណៈប្រទេសអាឡឺម៉ង់ក៏ជាប្រទេសម្ចាស់ជំនួយដ៏សំខាន់មួយសម្រាប់កម្ពុជាផងដែរ។

​លោក Ingo H. Karsten ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​សហព័ន្ធ​អា​ល្លឺ​ម៉​ង់ និងលោក​ ប្រាក់ សុ​ខុន ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស និង​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ បានអោយ​ដឹងផង​ដែរ​ថា ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា និង​ប្រទេស​អា​ឡឺ​ម៉​ង់​កាន់តែ​មាន​ភាព​ជិត​ស្និទ្ធ​ឡើង និង​បាន​ធ្វើ​ឱ្យ​រដ្ឋាភិបាល​អា​ឡឺ​ម៉​ង់​បាន​បន្ត​ផ្ដល់​ជំនួយ​យ៉ាងច្រើន​ទៀត​ដល់​ប្រទេស​កម្ពុជា ជាក់ស្ដែង​រដ្ឋាភិបាល​អា​ឡឺ​ម៉​ង់​បាន​ផ្ដល់​ជំនួយ​ឥត​សំណង់ និង​កម្ចី​ហិរញ្ញប្បទាន​សម្បទាន​ដល់​កម្ពុជា​សរុប​៤៨​លាន​៦០​ម៉ឺន​អឺ​រ៉ូ សម្រាប់​គម្រោង​កាត់​បន្ថយ​ភាព​ក្រីក្រ​នៅ​កម្ពុជា​ពី​ឆ្នាំ​២០១៩ ដល់​ឆ្នាំ​២០២០​ខាង​មុខ​នេះ ។

លោក​ប្រាក់ សុ​ខុន ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​បាន​មាន​ប្រសាសន៍​នៅ​ក្នុង​ជំនួប​ជាមួយ​លោក Ingo H. Karsten ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​សហព័ន្ធ​អា​ល្លឺ​ម៉​ង់​ថា ទំនាក់ទំនង​រវាង​កម្ពុជា និង​អា​ល្លឺ​ម៉​ង់ ក្នុង​រយៈពេល​បួន​ឆ្នាំ​កន្លង​មកនេះ​បាន​ឆ្លុះ​បញ្ចាំង​តាម​រយៈ​ទំនាក់ទំនង​ពាណិជ្ជកម្ម​មានការ​កើនឡើង និង​រឹង​មាំ​ខ្លាំង​ជាងគេ​ក្នុង​ចំណោម​ប្រទេស​នៅ​អឺរ៉ុប ដោយ​បាន​ផ្លាស់​ប្តូរ​ទស្សនកិច្ច​កម្រិត​ខ្ពស់ និង​ការពិគ្រោះ​យោបល់​ទៀងទាត់ ជា​ពិសេស​សម្រាប់​កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍន៍ ។

បើ​តាម​របាយការណ៍​របស់​ក្រសួងពាណិជ្ជកម្ម​កម្ពុជា​បាន​បង្ហាញ​ទំនិញ​ដែល​កម្ពុជា​នាំ​ចេញ​ទៅ​កាន់​ប្រទេស​អា​ឡឺ​ម៉​ង់​ភាគច្រើន​ជាង​ផលិតផល​វាយនភ័ណ្ឌ សម្លៀក​បំពាក់ និង​ស្បែកជើង ជាក់ស្ដែង​ទំនិញ​លក់រាយ​ប្រភេទ​នេះ​នៅ​តាម​ហាង​នានា​ក្នុង​ប្រទេស​អា​ឡឺ​ម៉​ង់​បាន​ដាក់​ពាក្យ​ថា ផលិត​នៅ​កម្ពុជា ( Made In Cambodia ) ហើយ​អា​ឡឺ​ម៉​ង់​មក​កម្ពុជា​វិញ​ជា​រថយន្ត និង​គ្រឿងបន្លាស់​យានយន្ត​ជាដើម ។

ក្នុង​របាយការណ៍​បាន​បង្ហាញ​ផង​ដែរ​ថា ក្នុង​មួយ​ឆ្នាំ​កម្ពុជា​នាំ​ចេញ​ទៅ​កាន់​អា​ឡឺ​ម៉​ង់​នូវ​ទឹកប្រាក់​ប្រមាណ​ជាង​១​ពាន់​លាន​ដុល្លារ ហើយ​នាំ​ចូល​មក​វិញ​នូវ​ទឹកប្រាក់​ប្រមាណ​ជិត​១០០​លាន​ដុល្លារ​អា​មេ​រិ​ក​ប៉ុណ្ណោះ ។ បើ​ពិនិត្យ​ទៅ​មើល​តួលេខ​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​បណ្ដា​ប្រទេស​នៅ​ក្នុង​សហគមន៍​អឺរ៉ុប ឃើញ​ថា អា​ឡឺ​ម៉​ង់​ជា​ប្រទេស​ជាប់​ចំណាត់​ទី​២ ជា​ប្រទេស​នាំ​ចូល​ទំនិញ​ពី​កម្ពុជា ច្រើន​ជាងគេ បន្ទាប់​ពី​ចក្រភព​អង់គ្លេស ។

យោង​ទៅ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​ក្រោយ​ជំនួប​ជាមួយ​អគ្គរដ្ឋទូត​អា​ឡឺ​ម៉​ង់​ប្រចាំ​កម្ពុជា​ថា បច្ចុប្បន្ន​នេះ​មាន​ក្រុមហ៊ុន​អា​ល្លឺ​ម៉​ង់​កាន់តែ​ច្រើន​បាន​ចាប់អារម្មណ៍​មក​វិនិយោគ​នៅ​កម្ពុជា​ដូច​ជា ក្នុង​វិស័យ​អគ្គិសនី ដែល​នេះ​ជា​សញ្ញា​នៃ​តម្រូវការ​សម្រាប់​ការ​អភិវឌ្ឍ ។ ក្រៅពី​នោះ​អា​ល្លឺ​ម៉​ង់​ក៏​បាន​ផ្តល់​អាហារូបករណ៍​សម្រាប់​បណ្តុះបណ្តាល​អ្នកការទូត​វ័យក្មេង​នៅ​កម្ពុជា​ដែល​រហូត​មក​ដល់​ពេល​នេះ​មាន​ចំនួន​សរុប​១៣​នាក់​ហើយ​ផង​ដែរ ៕

(យោងតាម kohsantepheapdaily និង​ rasmeinews សរុបដោយវិច្ឆិកា)

(យោងតាម kohsantepheapdaily និង​ rasmeinews សរុបដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន
ខែមនុស្សធម៌ជាតិរបស់វៀតណាម៖ បន្តដំណើរការសប្បុរសធម៌
ទីក្រុងហាណូយ៖ "ការសន្ទនារវាងអគ្គលេខាធិការអាស៊ានជាមួយយុវជននៃបណ្តាប្រទេសអាស៊ាន"
វៀតណាមបំផុសខែមនុស្សធម៌ជាតិឆ្នាំ ២០២៤៖ "ដំណើរមនុស្សធម៌ - ការប្រគល់និងទទួលសេចក្តីស្រឡាញ់"
កិច្ចព្រមព្រៀងទីក្រុងហ្សឺណែវបន្សល់ទុកនូវមេរៀនដ៏មានតម្លៃជាច្រើនរហូតដល់ថ្ងៃនេះ