Trending now

ព័ត៌មានជាតិថ្ងៃភ្ជុំធំ សម្តេចតេជោ ឲ្យពលរដ្ឋការពារខ្លួនពីជំងឺកូវីដ១៩

15:25 | 17/09/2020 (បូកសរុបដោយឌីណា)

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០នេះ គឺជាថ្ងៃបុណ្យភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីជាតិ របស់ខ្មែរគឺជាពេលវេលាដែលប្រជាពលរដ្ឋទាំងអស់ កំពុងរីករាយជួបជុំជាមួយក្រុមគ្រួសារ មិត្តភក្កិ បងប្អូន ធ្វើបុណ្យ ធ្វើទាន ក្នុងនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានស្នើឲ្យពលរដ្ឋទាំងអស់ យកចិត្តទុកដាក់ ថែរក្សាសុខភាពឲ្យបានគ្រប់គ្នាជាពិសេសការពារខ្លួនជាឆ្ងាយពីជំងឺកូវីដ១៩។

ព័ត៌មានជាតិថ្ងៃភ្ជុំធំ សម្តេចតេជោ ឲ្យពលរដ្ឋការពារខ្លួនពីជំងឺកូវីដ១៩។ (រូបថត៖ Thmey Thmey.com)

ក្នុងនោះ សម្តេចថា ត្រូវស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានខ្ជាប់ ខ្ជួនដោយបន្តពាក់ ម៉ាសការពារ ហើយឧស្សាហ៍ដុសសម្អាតលាងដៃជាមួយ សាប៊ូ ទឹកអាល់កុល ឬចឹលសម្លាប់មេរោគជាប្រចាំ ។

រីឯ ក្រសួងសុខាភិបាល ក៏បានអំពាវនាវ ប្រជាពលរដ្ឋ ព្រមទាំងព្រះសង្ឃ និងគណកម្មការវត្តទូទាំងប្រទេសកម្ពុជា ចូលរួមអនុវត្តន៍វិធានការ ដូចជា ៖ ត្រូវមានអនាម័យខ្លួន ប្រាណ ជាពិសេសអនាម័យដៃឲ្យ បានស្អាតជាប់ជានិច្ច ដោយលាងសម្អាតឲ្យបានញឹកញាប់តាម បច្ចេកទេសណែនាំរបស់ក្រសួងសុខាភិបាល, ប្រើម៉ាស់ក្នុងករណីចាំបាច់ ជាពិសេស ត្រូវពាក់ម៉ាស់ពេលចូលក្នុងទីវត្តអារ៉ាម ឫកន្លែងដែលមានមនុស្សម្នាច្រើន ,ត្រូវចេះរក្សាគម្លាតសុវត្ថិភាព ជាដើម។

អ្វីជារឿងសំខាន់គឺពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្ន ចំពោះអគ្គិភ័យ ដែលអាចបណ្តាលមកពីការដុតធូប ទៀន ព្រមទាំងចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានគ្រប់ៗគ្នា ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ៕

(បូកសរុបដោយឌីណា)

(បូកសរុបដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ