Trending now

បារាំងគាំទ្រគម្រោងស្រាវជ្រាវចំនួន៣នៅកម្ពុជា ដែលស្រាវ​ជ្រាវ​​លើជំងឺ​កូវីដ-១៩

06:13 | 10/05/2020 (សរុបដោយវិច្ឆិកា)

ក្នុងជំនួបពិភាក្សាការងារជាមួយ​ឯកឧត្ដម ម៉ម ប៊ុនហេង រដ្ឋមន្រ្ដីក្រសួងសុខាភិបាល កាលពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០ លោកជំទាវ អេវ៉ា ង្វៀនប៊ិញ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជាបានជម្រាបអំពីការផ្តល់ជំនួយរបស់បារាំង​ដែលមានទឹកប្រាក់ចំនួន ៤០០,០០០ អឺរ៉ូ ដល់គម្រោងស្រាវជ្រាវចំនួន៣នៅកម្ពុជា ដែលស្រាវ​ជ្រាវ​​លើជំងឺ​កូវីដ-១៩។

លោកជំទាវ អេវ៉ា ង្វៀនប៊ិញ និង ឯកឧត្ដម ម៉ម ប៊ុនហេង។

លោកជំទាវ អេវ៉ា ង្វៀនប៊ិញ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជាបានថ្លែងអំណរ​គុណដល់មន្ត្រី​គ្រ​ប់ផ្នែក និងស្ថាប័នពាក់ព័ន្ធទាំងអស់នៃរាជរដ្ឋាភិបាលកម្ពុជា ដែលបានយកចិត្តទុកដាក់​ព្យា​បាល​ជនជាតិបារាំងដែលមានជំងឺកូវីដ-១៩ ទាំង៤០នាក់ នៅក្នុងប្រទេសកម្ពុជាឱ្យបានជាសះ​សើ្បយ។ ការលើកឡើងរបស់លោកជំទាវឯកអគ្គរដ្ឋទូតនេះ ក្នុងជំនួបពិភាក្សាការងារជាមួយ​ឯកឧត្ដម ម៉ម ប៊ុនហេង រដ្ឋមន្រ្ដីក្រសួងសុខាភិបាល កាលពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០។ នេះបើយោងតាមការផ្សាយរបស់ស្ថានទូតបារាំងប្រចាំកម្ពុជា។

លោកជំទាវ អេវ៉ា ង្វៀនប៊ិញ បានសម្តែងនូវសេចក្ដីរីករាយដែលជនជាតិបារាំង​បាន​ជាសះសើ្បយទាំងអស់ពីជំងឺកូវីដ-១៩ និងបានត្រឡប់ទៅជួបជុំគ្រួសារវិញ ក៏ដូចជាអ្នក​ជំងឺ​កូវីដ-១៩ ស្ទើរតែទាំងអស់នៅក្នុងប្រទេស​កម្ពុជា។ លោកជំទាវបានគូសបញ្ជាក់ថា ស្ថានភាព​នៅកម្ពុជាមានភាពល្អប្រសើរ ប៉ុន្តែយើងគួរបន្តការប្រុ​ងប្រយ័ត្ន។ លោកជំទាវបានជម្រាប​ជូនឯកឧត្តមរដ្ឋមន្ត្រីអំពីគម្រោងរបស់ទីភ្នាក់ងារអភិវឌ្ឍន៍បារាំងក្នុងការផ្តល់ជំនួយឥតសំណងចំនួន២លានអឺរ៉ូ ដើម្បីផ្តល់ការគាំទ្រដល់មន្ទីរពិសោធន៍ឈានមុខគេនានាក្នុងតំបន់​អាស៊ី​អាគ្នេយ៍​ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលក្នុងនោះក៏មានវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា​ផងដែរ(ជាវិទ្យាស្ថានកម្ពុជាដែលមានកិច្ចសហប្រតិបត្តិការដ៏ស្អិតល្មួតជាមួយប្រទេសបារាំង)។

ក្នុងឱកាសជំនួបនោះ លោកជំទាវក៏បានជម្រាបផងដែរអំពីការផ្តល់ជំនួយរបស់បារាំង​ដែលមានទឹកប្រាក់ចំនួន ៤០០,០០០ អឺរ៉ូ ដល់គម្រោងស្រាវជ្រាវចំនួន៣នៅកម្ពុជា ដែលស្រាវ​ជ្រាវ​​លើជំងឺ​កូវីដ-១៩។

ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្ដីក្រសួងសុខាភិបាលបានសម្តែងការរីករាយចំពោះភាព​ល្អ​ប្រសើរនៃកិច្ចសហប្រតិបត្តិការស្ទើរគ្រប់វិស័យរវាងបារាំង និងកម្ពុជា ចាប់តាំងពីឆ្នាំ១៩៩១​មក ដែលមានដូចជាការបណ្តុះបណ្តាល ការស្រាវជ្រាវ សម្ភារ បរិក្ខារ និងការជួយ​លើវិស័យ​ផ្សេងៗជាច្រើនទៀត៕

(សរុបដោយវិច្ឆិកា)

(សរុបដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស