Trending now

បាក់រលំអគារនៅក្រុងព្រះសីហនុ

22:14 | 22/06/2019 (យោងតាម baotintuc.vn ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - នាថ្ងៃទី ២២ ខែមិថុនា យោងតាមសារព័ត៌មានអេឡិចត្រូនិក FreshNews របស់កម្ពុជាបានរាយការណ៍ថា ករណីបាក់រលំអគារនៅព្រឹកព្រលឹមបានបណ្តាលឱ្យមនុស្សចំនួន ៧នាក់ ស្លាប់និងអ្នករងរបួសកើនដល់២១នាក់

បាក់រលំអគារនៅក្រុងព្រះសីហនុ

លោកឧត្តមសេនីយ៍ ហេង ប៊ុនទី មេបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធខេត្តព្រះសីហនុ​ បានឲ្យដឹងថា កម្លាំងសមត្ថកិច្ចនិងរដ្ឋបាលខេត្ត រួមជាមួយក្រុមគ្រូពេទ្យជំនាញៗបាននិងកំពុងផ្តល់នូវការព្យាបាលយ៉ាងយកចិត្តទុកដាក់បំផុតចំពោះអ្នករងរបួសនិងចាត់ចែងគាំទ្រចំពោះអ្នកដែលស្លាប់បាត់បង់ជីវិតដើម្បីធ្វើបុណ្យតាមប្រពៃណី។ ចំពោះជនរងគ្រោះដែលបាត់បង់ជីវិត រដ្ឋបាលខេត្តបានរៀបចំជាក្តារមឈូស និងថវិកា ២ លានរៀល អ្នកតំណាងរាស្ត្រមណ្ឌលខេត្តព្រះសីហនុ ចូលរួមថវិកា បន្ថែម ៥០ ម៉ឺនរៀល ជូនគ្រួសារសពនីមួយៗ ហើយអជ្ញាធរបាន និងធ្វើការទំនាក់ទំនងគ្រសារសពដើម្បីដឹកសពទៅជូនក្រុមគ្រួសាររៀបចំធ្វើបុណ្យ តាមប្រពៃណី។បច្ចុប្បន្នក្រុមការងារកំពុងបន្ដសង្គ្រោះ ជនរងគ្រោះបន្ថែមទៀត ដែលគេសង្ស័យថា កំពុងស្ថិតនៅក្នុងគំនរអគារនោះ។

ទីតាំងសំណង់អគារនេះមានទំហំទទឹង ១៥ ម៉ែត្រ បណ្ដោយ ៣០ ម៉ែត្រ និងកំពុងដំណើរការសាងសង់បានប្រមាណ៧០ទៅ៨០ភាគរយ។ មូលហេតុនៃការដួលរលំនៃអគារនេះមិនទាន់ត្រូវបានកំណត់នៅឡើយទេ។

បច្ចុប្បន្នទីក្រុងនេះមានកាស៊ីណូប្រហែល ៥០ ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនចិនហើយសណ្ឋាគារជាច្រើនត្រូវបានកំពុងសាងសង់។ យោងតាមតួលេខផ្លូវការចាប់ពីឆ្នាំ ២០១៦ ដល់ឆ្នាំ ២០១៨ ដើមទុនពីប្រទេសចិនបានវិនិយោគនៅខេត្តព្រះសីហនុបានឈានដល់ប្រហែល ១ ពាន់លានដុល្លារអាមេរិក៕

(យោងតាម baotintuc.vn ប្រែសម្រូលដោយវិច្ឆិកា)

(យោងតាម baotintuc.vn ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ