Trending now

ប្រមុខរដ្ឋាភិបាល ឲ្យក្រុមហ៊ុន ផលិតម៉ាសក្រមា២លាន ដើម្បីចែកកម្មករនិងអ្នកក្រីក្រ

16:18 | 02/06/2020 (បូកសរុបដោយឌីណា)

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រាប់ក្រុមហ៊ុនមួយចំនួននៅកម្ពុជា ឲ្យផលិតម៉ាសក្រមាចំនួន២លាន សម្រាប់ចែកជូនដល់កម្មករ និងជនក្រីក្រ ដើម្បីពាក់ការពារនឹងជំងឺកូវីដ១៩។ សម្តេច អះអាងថា ការផលិតម៉ាសក្រមា២លាននេះ គឺជាជំហានដំបូង។

ផលិតម៉ាសក្រមា។ (រូបថត៖ Thmey Thmey.com)

ដោយសារ​តែ​ការ​ផ្ទុះ​ឡើង​នូវ​ជំងឺ​កូ​វី​ដ​-១៩​កំពុង​បង្ក​ឱ្យ​កក្រើក​ពេញ​ពិភពលោក​នោះ​ ការ​ភ័យ​ខ្លាច​នានាក៏​បាន​កើតឡើង ទន្ទឹម​គ្នា​ផង​ដែរ ​បាន​ធ្វើ​ឱ្យ​មាន​តម្រូវការ​ប្រើប្រាស់​«​ម៉ាស​»​យ៉ាងច្រើន រហូត​ផលិត​លែងទាន់ ហើយ​អ្នកលក់​ម៉ាស​មួយ​ចំនួន បាន​ឆក់​ឱកាស​លក់​ក្នុង​តម្លៃ​យ៉ាង​ថ្លៃ​ចាប់ពី​១៥​ទៅ​២០​ដុល្លារ​ក្នុង​មួយ​ដុំ ដែល​កាលពីមុន​ផ្ទុះ​ជំងឺ​នោះ គេ​លក់​ក្នុង​តម្លៃ​តែ​២០០០​រៀល​ទៅ​៨០០០​រៀល​ប៉ុណ្ណោះ​ក្នុង​មួយ​ដុំ​ទៅ​តាម​គុណភាព​ម៉ាស ។

អ្វី​ដែល​គួរ​ឱ្យ​កោតសរសើរ និង​ចាប់អារម្មណ៍​នោះ គឺ​ក្រមា​ខ្មែរ​ត្រូវ​បាន​ក្លាយជា​វត្ថុ​ដែល​អាចយ​កមក​ច្នៃ​ជា​ម៉ាស​យ៉ាង​ស្អាត​ដាក់​លក់​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដែល​មាន​អ្នកគាំទ្រ​យ៉ាងច្រើន ។

ម៉ាស់ក្រមាបានផលិតសម្រាប់ប្រជាជនកម្ពុជាទាំងឡាយ (គិតពីកុមារ) ។ (រូបថត៖ Thmey Thmey.com)

​នា​ពិធី​សំណេះសំណាល​ជាមួយ​មន្ត្រី និង​ក្រុមការងារ​បច្ចេកទេស ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ក្រុង​ក្នុង​ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃទី​១ ខែមិថុនា ប្រមុខ​រដ្ឋាភិបាល ថ្លែង​ដូច្នេះ​ថា​៖«​ខ្ញុំ​កំពុងតែ​ឲ្យ​ផលិត​ម៉ាស ដែល​ធ្វើ​ពី​ក្រមា ដើម្បី​ចែកជូន​កម្មករ និង​អ្នកក្រីក្រ ព្រោះ​ម៉ាស់​ដែល​យើង​ពាក់​នេះ ពាក់បាន​តែម្តង​ចោល អ៊ីចឹង​ម៉ាស​ក្រមា​នោះ យើង​អាច​បោក​ទឹកបាន ព្រោះ​វា​ស្រួល​ក្នុងការ​ប្រើប្រាស់​»​។

​ទន្ទឹមនឹងនេះ ប្រមុខ​រដ្ឋាភិបាល បាន​ក្រើនរំលឹក កុំ​ឲ្យ​ពលរដ្ឋ​ទៅ​ជួបជុំ​នៅ​កន្លែង ដែលមាន​មនុស្ស​ច្រើន និង​ណែនាំ​ឲ្យ​ពលរដ្ឋ​ប្រកាន់ខ្ជាប់​អនាម័យ តាមរយៈ​ការលាង​ដៃ​ជាមួយនឹង​សាប៊ូ ឬ​ទឹក​អាល់កុល និង​ពាក់​ម៉ាស់​ជាប្រចាំ​./.

(បូកសរុបដោយឌីណា)

(បូកសរុបដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

របាយការណ៍ UPR វដ្តទី ៤ របស់វៀតណាមធានាគោលការណ៍តម្លាភាព កិច្ចសហប្រតិបត្តិការការសន្ទនាជាក់ស្ដែងនិងការស្ថាបនា
ទីក្រុងហូជីមិញ​​ - ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-ថៃ
សមាគមនារីវៀតណាមនៅហុងគ្រីមានបំណងប្រារព្ធខួបលើកទី ២០ របស់ខ្លួន
ពិព័រណ៍សៀវភៅអនឡាញបម្រើប្រជាជនវៀតណាមនៅបរទេស
UNDP ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​ជួយ​វៀតណាម​ក្នុង​ការ​ជំរុញ​ការ​ប្រែ​ក្លាយ​បៃតង​ក្នុង​វិស័យ​ទេសចរណ៍