Trending now

ប្រធានរដ្ឋសភាកម្ពុជា សម្តេច ហេង សំរិន អញ្ជើញទទួលជួបជាមួយឯកអគ្គរាជទូតនៃព្រះរាជាណាចក្រស៊ុយអ៊ែត លោកស្រី Maria Sargren

12:20 | 22/07/2019 (យោងតាម cnc tv ប្រែសម្រួលដោយ ស្រីព្រេជ)

យុគសម័យ - នាព្រឹកថ្ងៃទី ២២ ខែកក្កដា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរា ជាណាចក្រកម្ពុជាបាន អនុញ្ញាតអោយលោកជំទាវ Maria Sargren ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រ ស៊ុយអ៊ែត ដែលត្រូវបញ្ចប់អាណត្តិការទូតចូលជួបសម្តែងការគួរសម និងជម្រាបលា។

សម្តេច ហេង សំរិន បានអនុញ្ញាតអោយឯកអគ្គរាជទូតស៊ុយអ៊ែតចូលរួបសម្តែងការគួរសមមិងជម្រាលា (រូបថតៈ cnc tv)

ក្នុងជំនួបនេះ ប្រធានរដ្ឋសភា សម្តេច ហេង សំរិន បានកោតសរសើរចំពោះកិច្ចខិត ខំប្រឹងប្រែងក្នុងអាណត្តិការទូតរបស់លោកជំទាវ ដែលបានធ្វើអោយទំនាក់ទំនង និងកិច្ចសហ ប្រតិបត្តិការ រវាងប្រទេសទាំងពីរកម្ពុជា-ស៊ុយអ៊ែត បានឈានដល់កំរិតខ្ពស់មួយ គួរឲ្យកត់សំគាល់។

សម្តេចអគ្គមហាពញាចក្រីហេងសំរិន បានថ្លែងអំណរគុណ ចំពោះរាជរដ្ឋាភិបាល និងប្រជាជនស៊ុយអែត ដែលបានរួមចំណែកស្វែងរកសន្តិភាពនៅកម្ពុជា ហើយនៅក្នុងចំណោមប្រទេសសមាជិក សហគមអឺរ៉ុប ស៊ុយអែត តែងគាំទ្រការ អភិវឌ្ឍន៍នៅកម្ពុជាស្ទើតែគ្រប់វិស័យ។ ជាមួយគ្នានេះ សម្តេចប្រធានរដ្ឋសភាបានអរគុណ ចំពោះប្រទេសស៊ុយ-អ៊ែត តាមរយៈអង្គការ SIDA ដែលបានជួយជំនួយបច្ចេកទេសដល់រដ្ឋសភា លើការអភិវឌ្ឍន៍ និងលើកកំពស់សមត្ថភាពរបស់តំណាងរាស្ត្រ និងមន្រ្តីជំនាញតាម រយៈការ រៀបចំទស្សនកិច្ចសិក្សា ការរៀបចំសិក្ខាសាលា និងវគ្គបណ្តុះ បណ្តាលនានា។

ទិដ្ឋភាពនៃជំនួប (រូបថតៈ cnc tv)

សម្ដេចអគ្គមហាពញាចក្រី ហេងសំរិន ប្រធានរដ្ឋសភាកម្ពុជា បានស្នើដល់លោកជំទាវឯកអគ្គរដ្ឋទូតស៊ុយអែតដែលនឹងបញ្ចប់អាណត្តិការទូត ជួយជំរុញអ្នកវិនិ យោគទុន និងទេសចរណ៍ស៊ុយអែត ឲ្យមកបណ្ដាក់ទុន និងទស្សនានៅប្រទេស កម្ពុជាឲ្យបានចំនួនច្រើនថែមទៀត។

សូមជំរាបថា ទីភ្នាក់ងារអភិវឌ្ឍន៍ របស់ស៊ុយអែត SIDA បានផ្ដល់ហិរញ្ញប្បទានអភិវឌ្ឍន៍ ដល់កម្ពុជាប្រមាណជាង១០០ លានដុល្លារសហរដ្ឋអាមេរិក នាពេលកន្លងមកនេះ៕

(យោងតាម cnc tv ប្រែសម្រួលដោយ ស្រីព្រេជ)

(យោងតាម cnc tv ប្រែសម្រួលដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ