Trending now

ប្រទេសកម្ពុជាបើកសាលារៀនសាធារណៈឡើងវិញ

11:32 | 12/01/2021 (បកប្រែដោយសាមេត)

យុគសម័យ - នៅថ្ងៃទី ១១ ខែមករា ប្រទេសកម្ពុជាបានបើកសាលាសាធារណៈនៅទូទាំងប្រទេស បន្ទាប់ពីការផ្ទុះឡើងនៃជំងឺរាតត្បាត COVID-19 ចាប់ផ្តើមនៅក្នុងសហគមន៍កាលពីចុងឆ្នាំមុន។

និស្សិតធ្វើអនាម័យដៃមុនពេលចូលរៀនក្នុងរាជធានីភ្នំពេញប្រទេសកម្ពុជា

នៅក្នុងសារដែលបានផ្សព្វផ្សាយក្នុងឱកាសឆ្នាំសិក្សាថ្មី ២០២០-២០២១ សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានជំរុញឱ្យសាលារៀនទាំងអស់ត្រូវគោរពយ៉ាងតឹងរឹងនូវវិធានការណ៍សុវត្ថិភាពរបស់ក្រសួងសុខាភិបាលកម្ពុជា។ តាមនោះ ទាំងគ្រូនិងសិស្ស និស្សិតត្រូវពាក់ម៉ាស់ ពិនិត្យសីតុណ្ហភាព លាងដៃឱ្យបានទៀងទាត់និងរក្សាចម្ងាយអប្បបរមា ១,៥ ម៉ែត្រ។ ក្រសួងអប់រំកម្ពុជា ភ្នាក់ងារពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាននិងប្រជាជនត្រូវសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងសុខាភិបាលកម្ពុជាដើម្បីធានាសុខភាពអប់រំនិងឃោសនាអំពីអនាម័យដើម្បីបង្ការទប់ស្កាត់នឹងការរីករាលដាលនៃជំងឺរាតត្បាត Covid-19 នៅក្នុងសាលារៀន

ប្រទេសកម្ពុជាបានគ្រប់គ្រងជំងឺរាតត្បាត Covid-19 ជាមូលដ្ឋាន។ រហូតមកដល់ពេលនេះ ប្រទេសនៅអាស៊ីអាគ្នេយ៍មួយនេះបានរាយការណ៍ថាមានករណីសរុបចំនួន ៣៩២ ករណី ដែលក្នុងនោះមានករណីជាសះស្បើយទាំងស្រុងចំនួន ៣៧៤ ករណី ហើយមិនមានអ្នកស្លាប់ដែលបណ្តាលមកពីជំងឺរាតត្បាត Covid-19 នោះទេ។ កាលពីសប្តាហ៍មុន សាលាឯកជនបានបើកដំណើរការឡើងវិញបន្ទាប់ពីមានការផ្ទុះឡើងនៃជំងឺរាតត្បាត Covid-19 នៅក្នុងសហគមន៍៕

(បកប្រែដោយសាមេត)

(ប្រភពព័ត៌មាន: baotintuc.vn)

(បកប្រែដោយសាមេត)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ