Trending now

ប្រទេសកម្ពុជានិងអារ៉ាប៊ីសាអូឌីតពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគី

18:21 | 09/09/2019 (សរុបដោយវិច្ឆិកា)

ក្នុងជំនួប​ពិភាក្សា​ការងារ​ជាមួយ​ឯកអគ្គរាជទូត​នៃ​ប្រទេស​អា​រ៉ាប៊ីសាអូឌីតប្រ​ចាំកម្ពុជា កាលពី​រសៀល​ថ្ងៃទី​០៥ ខែ​កញ្ញា លោក កឹម ស៊ីថន ក៏បាន​ស្នើសុំ​ឱ្យ​ភាគី​ទាំងពីរ ចុះ​កិច្ចព្រមព្រៀង​ចំនួន​២ គឺ​៖ ១.​កិច្ចព្រមព្រៀង​ស្តីពី​ពាណិជ្ជកម្ម ២.​កិច្ចព្រមព្រៀង​ស្តីពី​កិច្ចការពារ​វិនិយោគ​ទៅវិញទៅមក ដើម្បី​បង្កើន​ទំហំ​ពាណិជ្ជកម្ម និង​វិនិយោគ​នៃ​ប្រទេស​ទាំងពីរ ។​

​ឯកអគ្គរាជទូត​នៃ​ប្រទេស​អា​រ៉ាប៊ីសាអូឌីតប្រ​ចាំកម្ពុជានិងលោក កឹម ស៊ីថន រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម​កម្ពុជា

រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម​កម្ពុជា​បានបង្ហាញ​ការគាំទ្រ​ចំពោះ​ឯកអគ្គរាជទូត​អា​រ៉ាប៊ីសាអូឌីត ដែលមាន​គម្រោង​នាំចូល​ផលិតផល​ប្រេងឥន្ធនៈ ហ្គាស និង​ទំនិញប្រើប្រាស់​ដទៃទៀត ពី​ប្រទេស​អា​រ៉ាប៊ីសាអូឌីត មកកាន់​ប្រទេស​កម្ពុជា ។

​ក្នុងជំនួប​ពិភាក្សា​ការងារ​ជាមួយ​ឯកអគ្គរាជទូត​នៃ​ប្រទេស​អា​រ៉ាប៊ីសាអូឌីតប្រ​ចាំកម្ពុជា កាលពី​រសៀល​ថ្ងៃទី​០៥ ខែ​កញ្ញា លោក កឹម ស៊ីថន ក៏បាន​ស្នើសុំ​ឱ្យ​ភាគី​ទាំងពីរ ចុះ​កិច្ចព្រមព្រៀង​ចំនួន​២ គឺ​៖ ១.​កិច្ចព្រមព្រៀង​ស្តីពី​ពាណិជ្ជកម្ម ២.​កិច្ចព្រមព្រៀង​ស្តីពី​កិច្ចការពារ​វិនិយោគ​ទៅវិញទៅមក ដើម្បី​បង្កើន​ទំហំ​ពាណិជ្ជកម្ម និង​វិនិយោគ​នៃ​ប្រទេស​ទាំងពីរ ។​

​ទន្ទឹមគ្នា​នោះ លោក​ឯកអគ្គរាជទូត​នៃ​ប្រទេស​អា​រ៉ាប៊ីសាអូឌីតប្រ​ចាំកម្ពុជា​ក៏បាន​បញ្ជាក់ថា បច្ចុប្បន្ន​ប្រទេស​អា​រ៉ាប៊ីសាអូឌីត ត្រូវការ​កម្លាំង​ពលកម្ម​ច្រើន​ពី​កម្ពុជា និង​មានបំណង​នាំចូល​ផលិតផល​កសិកម្ម​របស់​កម្ពុជា​ដូចជា​អង្ករ ដំឡូង​មី ជ័រកៅស៊ូ ម្រេច និង​វត្ថុធាតុដើម​ផ្សេងទៀត ទៅ​ផ្គត់ផ្គង់​តម្រូវការ​ទីផ្សារ​របស់ខ្លួន​ផងដែរ ដើម្បី​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី ។​

​លោក​ឯកអគ្គរាជទូត​បាន​ថ្លែងអំណរគុណ​ដល់​លោក​រដ្ឋលេខាធិការ ដែល​បាន​ផ្តួចផ្តើម​ឱ្យមាន​ការចុះ​កិច្ចព្រមព្រៀង​ទាំងពីរ​ខាងលើ ហើយ​តាមរយៈ​ឯកសារ​នេះ អា​រ៉ាប៊ីសាអូឌីត សង្ឃឹមថានឹង​ជួយ​បង្កើន​ការផ្លាស់ប្តូរ​ដំណើរ​ទស្សនកិច្ច​ទៅវិញទៅមក រវាង​ស្ថាប័នរដ្ឋ និង​វិស័យ​ឯកជន​នៃ​ប្រទេស​ទាំងពីរ ។​

​ក្នុងជំនួប​នោះ លោក​រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម​កម្ពុជា ក៏​បានស្នើ​លោក​ឯកអគ្គរាជទូត ជួយ​កៀរគរ​វិនិយោគិន និង​ធុរជន ព្រមទាំង​ប្រជាជន​អា​រ៉ាប៊ីសាអូឌីត ចូលមក​ទស្សនា​ប្រទេស​កម្ពុជា ដើម្បី​ស្វែងយល់​ពី​សក្តានុពល​វិនិយោគ និង​ឱកាស​ធ្វើ​ធុរកិច្ច ក៏ដូចជា​វិស័យ​ទេសចរណ៍ និង​វប្បធម៌ ដោយសារតែ​កម្ពុជា សម្បូរ​ទៅដោយ​តំបន់​ទេសចរណ៍​បែប​ធម្មជាតិ និង​បែប​វប្បធម៌​ប្រវត្តិសាស្ត្រ ជាច្រើន​៕

(សរុបដោយវិច្ឆិកា)

(សរុបដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ