Trending now

ប្រទេសកម្ពុជា វៀតណាមនិងថៃរៀបចំឡើងវេទិកាសាធារណៈស្តីពីអនាគតទន្លេមេគង្គ

17:31 | 30/07/2019 (យោងតាម vayofm សរុបដោយវិច្ឆិកា)

នៅថ្ងៃទី៣០ កក្កដានេះ សម្ព័ន្ធសង្គ្រោះទន្លេមេគង្គបានរៀបចំវេទិកាសាធារណៈស្តីពីអនាគតទន្លេមេគង្គ។ ជាកិច្ចពិភាក្សាដែលមានការចូលរួមពីតំណាងសហគមន៍ជាតិ និង អន្តរជាតិ និង ប្រជាពលរដ្ឋដែលរស់នៅតាម ដងទន្លេមេគង្គ។

ប្រទេសកម្ពុជា វៀតណាមនិងថៃរៀបចំឡើងវេទិកាសាធារណៈស្តីពីអនាគតទន្លេមេគង្គ

ក្នុង​កិច្ចពិភាក្សា​នោះ តំណាង​សហគមន៍​មក​ពី​វៀតណាម ថៃ និង កម្ពុជា បានលើកឡើង​ពី​ក្តីបារម្ភ​របស់​ពួកគេ​ជុំវិញ​អនាគត​ទន្លេមេគង្គ​ដែល​រង​ផលប៉ះពាល់​ដោយសារ​តែ​ការសាងសង់​ទំនប់​វា​រី​អគ្គិសនី​របស់​ចិន​។

​ប្រជាពលរដ្ឋ​តំណាង​សហគមន៍​ចំនួន​៣​ប្រទេស​មាន ប្រទេស​វៀតណាម ថៃ និង កម្ពុជា នៅថ្ងៃនេះ បាន​បើក​កិច្ច​ពិភាក្សា​រួម​គ្នា ស្តីពី អនាគត​ទន្លេមេគង្គ ដែល​កំពុង​រង​ការ​គំរាម​គំហែង​ដោយសារតែ​ការសាងសង់​ទំ​បន់​វា​រី​អគ្គិសនី​។

​​ពលរដ្ឋ​អះអាងថា ទន្លេមេគង្គ​គឺមាន​ធនធាន​ដ៏​សម្បូរបែប និង​ជា​ប្រភព​ដ៏​សំខាន់​មួយ​សម្រាប់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​រាប់​លាន​នាក់​នៅ​តាម​ដង​ទន្លេ​ដ៏​ធំ​មួយ​នេះ​។ ទន្លេមេគង្គ​អនុញ្ញាតឱ្យ​ពួកគេ​ប្រកប​របរ​ចិញ្ចឹមជីវិត​ដោយ​ពឹងផ្អែក​លើ​ការនេសាទ​ត្រី និង ការធ្វើ​ដំណាំ​កសិកម្ម​នានា​។ ក៏ប៉ុន្តែ ទន្លេ​មេគង្គ​បាន​រង​ការគំរាមកំហែង​ជាច្រើន ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​ចុងក្រោយ​នេះ ដោយសារ ការសាងសង់​ទំនប់​វា​រី​អគ្គិសនី ការអភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ទីក្រុង ការប្រែប្រួល​អាកាសធាតុ និង​ការនេសាទ​ហួស​កម្រិត​។​

​បើ​តាម​ការអះអាង​ពី​អ្នកជំនាញ​ក្នុង​កិច្ចពិភាក្សា បានឱ្យដឹងថា តំបន់​ដីសណ្ត​ទន្លេមេគង្គ ដែល​នៅ​ភាគ​ខាងត្បូង​ប្រទេស​វៀតណាម និង ជា​ចំណុច​ចុងក្រោយបង្អស់​នៃ​ទន្លេមេគង្គ កំពុង​ជួប​បញ្ហា​បាក់ស្រុត​ដី និង លិចលង់ ដែល​ជា​លទ្ធផល​ពី​ការបូមទឹក​ចេញ​ពី​ក្រោម​ដី​របស់​ប្រជាពលរដ្ឋ ដើម្បី​ស្រោចស្រង់​ដំណាំ និង​ការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ​។ បន្ថែម​ពីលើ​នេះ​ទៀត តំបន់​ទន្លេមេគង្គ​នៅក្នុង​ប្រទេស​កម្ពុជា​ក៏​ទទួលរង​ផលប៉ះពាល់​យ៉ាងច្រើន​ពី​ការសាងសង់​ទំនប់​វា​រី​អគ្គិសនី​នៅ​ប្រទេស​ចិន និង ឡាវ ដែល​នេះ​នឹង​ធ្វើឱ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​បឹង​ទន្លេសាប​ដែលជា​ប្រភព​ទ្រទ្រង់​ជីវិត​មួយ​ដ៏​សំខាន់​របស់​ប្រជាពលរដ្ឋ​កម្ពុជា​។​

​តំណាង​សហគមន៍​ចំនួន​៣​ប្រទេស បាន​ស្នើ​ដល់​ភាគី​ពាក់ព័ន្ធ​ធ្វើ​យ៉ាង​ជួយសង្គ្រោះ​ទន្លេមេគង្គ​ឡើងវិញ តាមរយៈ​ការកាត់បន្ថយ​គម្រោង​ទំនប់​វា​រី​អគ្គិសនី ហើយ​មុន​នឹង​សាងសង់​គួរ​សិក្សា​ពី​ផលប៉ះពាល់​ឱ្យ​គ្រប់​ជ្រុងជ្រោយ​ជៀសវាង​បង្ក​ជា​ផល​ពិបាក​ដល់​ប្រជាពលរដ្ឋ និង បរិស្ថាន​។​

​ជា​ការកត់សម្គាល់ នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ គម្រោង​អភិវឌ្ឍ​នានា និង ការសាងសង់​ទំនប់​វា​រី​អគ្គិសនី បាន​កើតមាន​ជា​បន្តបន្ទាប់​។​ទំនប់​វា​រី​អគ្គិសនី ត្រូវបាន​អ្នកជំនាញ​ផ្នែក​បរិស្ថាន អះអាងថា គឺជា​មូលហេតុ​ចម្បង​បំផុត​ដែល​កំពុង​រុករាន និង បំផ្លិចបំផ្លាញ​ប្រព័ន្ធ​ទន្លេមេគង្គ​ដ៏​មហិមា​នេះ​។ ហើយ​បញ្ហា​នេះ​នឹង​បង្កឱ្យមាន​ផលប៉ះពាល់​ដល់​បរិស្ថាន​ដែល​នឹង​គំរាមកំហែង​ដល់​ជីវភាព​និង​វប្បធម៌​រស់នៅ​របស់​ប្រជាពលរដ្ឋ​នៅ​តាម​បណ្តោយ​ដង​ទន្លេមេគង្គ​៕

(យោងតាម vayofm សរុបដោយវិច្ឆិកា)

(យោងតាម vayofm សរុបដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់