Trending now

ប្រជាពលរដ្ឋខ្មែរអាចវិលត្រឡប់មកកាន់ប្រទេសវិញដោយមិនចាំបាច់បញ្ជាក់សុខភាព

18:39 | 28/05/2020 (សរុបដោយសាមេត)

នាថ្ងៃទី ២៧ ខែឧសភា រាជរដ្ឋាភិបាលកម្ពុជាបានជូនដំណឹងថា ប្រជាពលរដ្ឋខ្មែរនៅបរទេសដែលមានបំណងចង់វិលត្រឡប់មកកាន់ប្រទេសវិញ គឺមិនតម្រូវឱ្យមានលិខិតបញ្ជាក់សុខភាពឡើយ។

លោកនាយក​រដ្ឋមន្ត្រី​ហ៊ុនសែន។

​នៅក្នុង​សេចក្តី​បង្ហោះ​មួយ​នៅលើ​ហ្វេ​ស​ប៊ុ​ក​របស់លោក លោកនាយក​រដ្ឋមន្ត្រី​ហ៊ុនសែន​បាន​ថ្លែងថា ប្រជាជន​កម្ពុជា​ដែល​បានធ្វើ​ដំណើរ​ទៅ​ក្រៅប្រទេស​ឬ​មានបំណង​ចង់​វិល​ត្រឡប់មក​ប្រទេស​កម្ពុជា​វិញ​មិន​តម្រូវឱ្យមាន​លិខិតបញ្ជាក់​ដើម្បី​បញ្ជាក់ថា ពួកគេ​មិនមាន​ជំងឺ​កូ​វីដ​១៩​នោះឡើយ ប៉ុន្តែ​ពួកគេ តម្រូវ​ឲ្យ​ដាក់ខ្លួន​ដាច់ដោយឡែក​រយៈពេល ១៤ ថ្ងៃ​។​

​លោក​បានសរសេរថា​៖ «​វិធានការ​នេះ​គឺ​នឹង​ជួយ​សម្រួល​ដល់​ពលរដ្ឋ​នៅក្រៅ​ប្រទេស​ឆាប់​បាន​វិលត្រឡប់​មកជួបជុំ​ក្រុមគ្រួសារ​នៅក្នុង​ប្រទេស​ខ្លួន​វិញ​។ ប៉ុន្តែ​ពេល​វិលត្រឡប់​មកដល់​ប្រទេស​វិញ​គឺ តម្រូវអោយ​ចូល​ពិនិត្យ​សុខភាព និង​ពិនិត្យ​សំណាក ហេ​ី​យ​ដាក់​ឲ្យ​ស្នាក់នៅ​ដាច់ដោយឡែក​ចំនួន​១៤​ថ្ងៃ​រង់ចាំ​លទ្ធផល​សំណាក​ថា​តេ​ី​មាន​រោគ​ឆ្លង​ឬ​អត់ រោគ​ឆ្លង ទើប​អនុញ្ញាត​ឲ្យ​ទៅ​លំនៅដ្ឋាន​វិញ​»​។​

​ក្រសួងការបរទេស​បាន​ចេញ​សេចក្តីថ្លែងការណ៍​នៅថ្ងៃនេះ​ដោយនិយាយ​ថា​ប្រជាជន​កម្ពុជា​ទាំងអស់​មិនចាំបាច់​ទទួល​បាន​វិញ្ញាបនបត្រ​សុខភាព​ទេ​។​

​លោក អ៊ូច បូរិទ្ធ រដ្ឋលេខាធិការ​ក្រសួងការបរទេស​មាន​ប្រសាសន៍ថា​៖« ខ្ញុំ​សូម​ជូនដំណឹង​ដល់​ឯកអគ្គរដ្ឋទូត​អគ្គ​កុងស៊ុល​នានា​ឱ្យ​អនុវត្ត​អនុសាសន៍​របស់​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន​» ។​

​លោក​បូរិទ្ធ​បាន​មានប្រសាសន៍ថា អ្នកដំណើរ​បរទេស​ទាំង​អស់​ត្រូវមាន​លិខិតបញ្ជាក់​សុខភាព​ដែល​ចេញ​ដោយ​អាជ្ញាធរ​សុខាភិបាល​ក្នុង​រយៈពេល ៧២ ម៉ោង​ដោយមាន​ការធានារ៉ាប់រង​ចំនួន ៥ ម៉ឺន​ដុល្លារ​ក្នុងអំឡុងពេល​ស្នាក់នៅ​ក្នុងប្រទេស​កម្ពុជា​៕

(សរុបដោយសាមេត)

(សរុបដោយសាមេត)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់